អត្ថបទក្រុមហ៊ុន

ក្រុមហ៊ុន លី ហួរ គ្រុប បានផ្តួចផ្តើមប្រារព្ធកម្មវិធីដើរម៉ារ៉ាតុន ក្រោមប្រធានបទ “ដំណើរឆ្ពោះទៅកាន់មនុស្សធម៌"


នាព្រឹកព្រលឹមថ្ងៃអាទិត្យ ទី៣១ ខែធ្នូ ឆ្នាំ២០២៣ ក្រុមហ៊ុន លី ហួរ គ្រុប បានរៀបចំកម្មវិធីដើរម៉ារ៉ាតុន ក្រោមប្រធានបទ “ដំណើរឆ្ពោះទៅកាន់មនុស្សធម៌" នៅទីតាំងបរិវេណជុំវិញ បុរី វិមានភ្នំពេញ ស្ថិតនៅភូមិខ១ សង្កាត់ច្រាំងចម្រេះទី២ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ រយះចម្ងាយ ៥គីឡូម៉ែត្រ ចំណុចចាប់ផ្តើមពីវិថី អ្នកឧកញ៉ា លី ហួរ ឆ្ពោះទៅ ផ្លូវលេខ៥៩៨ បន្តទៅរុក្ខវិថីហ្រ្គេនភ្នំពេញ បត់មកផ្លូវ ៣០ម៉ែត្រថ្មី និងដល់ចំណុចបញ្ចប់នៅ វិថីអ្នកឧកញ៉ា លី ហួរ វិញ។
ក្រុមហ៊ុន លី ហួរ គ្រុប បានផ្តួចផ្តើមប្រារព្ធកម្មវិធីដើរម៉ារ៉ាតុន ក្រោមប្រធានបទ “ដំណើរឆ្ពោះទៅកាន់មនុស្សធម៌"
ដោយ

កម្មវិធីនេះក៏មានការចូលរួម ពីសំណាក់ ឯកឧត្តម កើត ឆែ អភិបាលរងរាជធានីភ្នំពេញ អ្នកឧកញ៉ា លី ហួរ ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន លី ហួរ គ្រុប ព្រមទាំងក្រុមគ្រួសារ និងសាធារណៈជនសរុបប្រមាណជិត ១០០០នាក់ ។

នៅចុងបញ្ចប់នៃកម្មវិធី អ្នកឧកញ៉ា លី ហួរ

បានប្រកាស ជាសាធារណៈនូវថវិកា ដែលប្រមូលបានមានចំនួន ៨.៥២៧,៦៦ ដុល្លារ ហើយអ្នកឧកញ៉ា មានប្រសាសន៍ថា ក្រុមហ៊ុន លី ហួរ គ្រុប នឹងបរិច្ចាគថវិកាបន្ថែមចំនួន ៨០.៣៦០,៣៤ ដុល្លារ ដើម្បីបង្រ្គប់ចំនួន ៨៨.៨៨៨ ដុល្លារ ហើយថវិកានេះនឹងយកទៅ

ប្រគល់ជូន មូលនិធិគន្ធបុប្ជាកម្ពុជា សម្រាប់គាំទ្រដំណើរការមន្ទីរពេទ្យគន្ធបុប្ជា។

ជាមួយគ្នានេះ អ្នកឧកញ៉ា បានគូសបញ្ជាក់ថា កម្មវិធីដើម៉ារ៉ាតុននេះ មិនត្រឹមតែបានអនុញ្ញាតអោយអ្នកចូលរួមបានបរិច្ចាគ ចូលមូលនិធិគន្ធបុប្ជាកម្ពុជា ដោយក្តីរីករាយ ប៉ុណ្ណោះទេ ថែមទាំងទទួលបាននូវសុខភាពល្អ និងបង្ហាញ នូវស្នាមញញឹម សប្បាយៗអបអរសាទរសម្រាប់ឆ្នាំថ្មី ឆ្នាំ២០២៤ ក្នុងរាត្រីនេះផងដែរ។

ជាចុងក្រោយ អ្នកឧកញ៉ា ថ្លែងអរគុណ

ដល់អាជ្ញាធរពាក់ព័ន្ធ និងក្រុមការងារដែលបានរៀចំ សម្របសម្រួលកម្មវិធីនេះយ៉ាងរលូន ដោយបិទបញ្ចប់កម្មវិធីពោរពេញដោយស្នាមញញឹម។

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ធនាគារ SME រៀបចំសិក្ខាសាលាស្ដីពី កម្មវិធីកម្ចីដោយផ្ទាល់ដល់ប្រតិបត្តិករទេសចរណ៍នៅខេត្តសៀមរាប

ព័ត៌មាន
ធនាគារសហគ្រាសធុនតូច និងមធ្យម កម្ពុជា ថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៣ បានរៀបចំសិក្ខាសាលា និងសន្និសីទសារព័ត៌មាន ស្តីពី «កម្មវិធីកម្ចីដោយផ្ទាល់ ដ…

ហេតុអ្វីមេក្រុមហ៊ុនគ្រាក់ៗនៅថៃ កំពុងបារម្ភកាន់តែខ្លាំងចំពោះស្ថានភាពសេដ្ឋកិច្ចឆ្នាំ២០២៤?

ព័ត៌មាន
ប្រទេសថៃ ត្រូវបានព្យាករថា នឹងមានកំណើនសេដ្ឋកិច្ចយឺតនៅពេលអនាគត បើធៀបទៅនឹងអត្រាកំណើននៅមុនកូវីដ១៩។ តួយ៉ាង មានទីភ្នាក់ងាររដ្ឋ និងឯកជនជាច្រ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ