កម្មវិធីបរិច្ចាគឈាមតាម Facebook

ក្រុមហ៊ុនFacebookសហការជាមួយក្រសួងសុខាភិបាលដំណើរការកម្មវិធីបរិច្ចាគឈាមតាម Facebook


ក្នុងកិច្ចប្រឹងប្រែងដើម្បីធ្វើឲ្យកាន់តែងាយស្រួលសម្រាប់អ្នកបរិច្ចាគឈាម ក្រុមហ៊ុន Facebook បានដាក់ដំណើរការកម្មវិធីបរិច្ចាគឈាមក្នុងប្រទេសកម្ពុជាដោយសហការជាមួយមជ្ឈមណ្ឌលជាតិផ្តល់ឈាមរបស់ក្រសួងសុខាភិបាល។ រហូតមកដល់ពេលនេះ មជ្ឈមណ្ឌលផ្តល់ឈាមចំនួន២២ បានបើកដំណើរកានៅក្នុង Facebook ជាផ្នែកមួយនៃគំនិតផ្តួចផ្តើមរួមគ្នានេះ។
ក្រុមហ៊ុនFacebook សហការជាមួយមជ្ឈមណ្ឌលជាតិផ្តល់ឈាមនៃក្រសួងសុខាភិបាលដំណើរការកម្មវិធីបរិច្ចាគឈាមតាម Facebook
ដោយ

នៅទូទាំង​ពិភពលោក ជីវិត​មនុស្ស​រាប់​លាន​នាក់​ពឹង​ផ្អែក​លើ​លទ្ធភាព​ទទួល​បាន​ការ​ផ្គត់​ផ្គង់​ឈាមប្រកបដោយ​សុវត្ថិភាព និង​និរន្តរភាព។ មិនថាជាការ​ផ្តល់ឈាមជា​ប្រចាំ ឬ ​ការ​ផ្តល់​ឈាម​សម្រាប់ការ​សង្គ្រោះ​បន្ទាន់​នានា​ដូច​ជា ​គ្រោះ​ថ្នាក់​តាមដងផ្លូវ ការ​វះ​កាត់ស្មុគ​ស្មាញ​ ឬភាព​ស្មុគ​ស្មាញផ្នែកជំងឺ​ផ្សេងៗក្តី លទ្ធភាព​ទទួល​បានឈាមមានសារៈ​សំខាន់​ខ្លាំង​ក្នុងការ​ជួយ​សង្គ្រោះ​ជីវិត​មនុស្ស​ជាពិសេសការផ្តល់ឈាមដោយស្ម័គ្រចិត្តនិងមិនគិតកម្រៃ។ 

ដោយសារ​ពិចារណា​​លើ​បញ្ហា​ទាំង​អស់​នេះ កម្មវិធី​បរិច្ចាគ​ឈាម​របស់​ក្រុមហ៊ុន Facebook ត្រូវបានបង្កើត​ឡើងដើម្បី​ណែនាំ​​មហាជនទូទៅ​​ចាប់​អារម្មណ៍​លើកិច្ចបរិច្ចាគ​ឈាមដោយស្ម័គ្រចិត្ដដល់​មជ្ឈមណ្ឌលជាតិ​ផ្តល់​ឈាមទូទាំងប្រទេស និង​ជួយ​កសាង​សហគមន៍មួយដែលចេះ​ជួយ​គ្នា​​ទៅវិញទៅមក។

ឯកឧត្តមរដ្ឋមន្ត្រី​ក្រសួង​សុខាភិបាលបានមានប្រសាសន៍ថា៖ «យើង​សូម​ស្វាគមន៍​គំនិតផ្តួចផ្តើម​នេះ ហើយ​យើង​កំពុង​សម្លឹង​ឆ្ពោះ ​ទៅរកការ​ពង្រឹងឌីជីថលនីយកម្ម​ប្រព័ន្ធ​ថែទាំ​សុខភាព​របស់​យើង ដោយ​ណែនាំប្រជាជនឲ្យស្គាល់​​សេវាកម្មជាតិផ្ដល់ឈាមដោយស្ម័គ្រចិត្តនិងមិនគិតកម្រៃ។ យើង​លើក​ទឹកចិត្ត​ប្រជាជពលរដ្ឋដែលចាប់អារម្មណ៍​ចុះឈ្មោះ​​ដើម្បីបរិច្ចាគឈាមជួយ​សង្គ្រោះ​ជីវិត​​។(ប្រសាសន៍ណែនាំរបស់ឯកឧត្តមសាស្ត្រាចារ្យ​​ ម៉ម​ ប៊ុនហេង រដ្ឋមន្ត្រី​ក្រសួង​សុខាភិបាលក្នុងពិធីដាក់ឲ្យប្រើប្រព័ន្ធឌីជីថលសុខភាពនៅមន្ទីរពេទ្យព្រះអង្គឌួង)

កម្មវិធី​បរិច្ចាគ​ឈាម​របស់​ក្រុមហ៊ុន Facebook បាន​ជួយ​បង្កើន​ការ​បរិច្ចាគឈាម​ដោយ​ស្ម័គ្រ​ចិត្ត​នៅទូទាំង​ពិភព​លោក។ កម្មវិធីនេះ​ផ្តល់ជម្រើស​ដល់​មនុស្ស​ដែលមានអាយុ​ចាប់ពី ១៨ ទៅ ៥៥​ឆ្នាំឱ្យ​ប្រើប្រាស់​កម្មវិធីលើ Facebook ដើម្បី​​ចុះ​ឈ្មោះ​ទទួល​បានការ​ជូនដំណឹង​ពីមជ្ឈមណ្ឌល​ផ្តល់​ឈាម​ដែល​នៅក្បែរ​ពួក​គេ និង​ផ្តល់​ឱ្យ​ពួកគេ​នូវ​ឱកាស​​​ដើម្បី​ធ្វើដំណើរ​ ​ទៅ​បរិច្ចាគ​​ឈាម។

ក្នុង​ប្រទេស​កម្ពុជា ក្រុមហ៊ុន Facebook បាន​ធ្វើការងារ​ជាមួយ​ក្រសួង​សុខាភិបាល និង​ស្ថាប័ន​ក្នុងស្រុក​ផ្សេង​ៗទៀត ​ដើម្បី​ធានា​ថា ប្រជាពលរដ្ឋ​មាន​លទ្ធភាព​ទទួល​បាន​ព័ត៌មាន​ផ្នែកសុខាភិបាល​ដែលអាចទុក​ចិត្តបាន​តាមប្រព័ន្ធ​អនឡាញ។ កត្តា​នេះ​ក៏​នឹង​ជួយ​ ទប់ស្កាត់​ព័ត៌មានមិនពិត​ផងដែរ​ដូចជាព័ត៌មានស្តីពី​ការ​ព្យាបាល​ថែទាំជំងឺ​ក្លែងបន្លំ​ជាដើម។ល។

លោក ហេង ភក្តី ប្រធាន​ផ្នែក​គោលនយោបាយ​សាធារណៈ​ប្រចាំ​ប្រទេស​កម្ពុជា​របស់ក្រុមហ៊ុន Facebook បាន​ថ្លែង​ថា៖ «ក្រុមហ៊ុន Facebook សង្ឃឹមថាក្រុមហ៊ុន​នឹងអាចជួយ​បង្កើត​សហគមន៍មួយ​ដែល​ជួយ​គ្នា​ទៅវិញទៅមក​ក្នុងគ្រា​លំបាក។ ដោយសារ​ការ​រាតត្បាត​ជំងឺកូវីដ ១៩ ​នៅទូទាំង​ពិភពលោក មនុស្ស​កាន់តែច្រើន​ឡើង​កំពុង​ប្រើប្រាស់​ផ្លាតហ្វមឌីជីថល​នានា​​ដើម្បីបង្កើត​ការ​យល់ដឹង​អំពីសុខភាព និង​បង្កើត​ប្រព័ន្ធគាំទ្រ​នានា។ ក្រុមហ៊ុនមានក្តីរីករាយ​ក្នុងការ​ធ្វើការងារ ​ជា​មួយ​រដ្ឋាភិបាល និងដៃគូ​ផ្សេងៗ​ដើម្បី​ធ្វើ​ឱ្យ​កាន់តែងាយ​ស្រួល​ក្នុងការ​បរិច្ចាគ​ឈាម និង​ធានា​ថាមនុស្ស​កាន់​តែ​ច្រើន​មានលទ្ធភាព​ទទួលបាន​ការ​ផ្គត់​ផ្គង់ឈាម​ប្រកប​ដោយ​សុវត្ថិភាព និង​និរន្តរភាព”។

អ្នក​ប្រើប្រាស់​ Facebook ជាង ៨៥​លាន​នាក់​នៅទូទាំង​ពិភពលោក​ ​បាន​ចុះឈ្មោះ​តាមរយៈកម្មវិធី​បរិច្ចាគ​ឈាម​នេះ ដើម្បី​ទទួល​បានការ​ជូនដំណឹង​ពី​មជ្ឈមណ្ឌលជាតិ​ផ្តល់​ឈាម​ដែលនៅជិត​ពួកគេ។ កម្មវិធី​នេះ​បច្ចុប្បន្ន​មាន​នៅក្នុង​ប្រទេស​ចំនួន ៣០ រួមទាំងកម្ពុជា​ផងដែរ។

ដើម្បី​ស្វែង​យល់​បន្ថែម សូម​ចូលទៅកាន់ www.facebook.com/donateblood

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


អ្នកជំនាញ៖ការជួញដូរផ្សារហ៊ុននៅមិនទាន់ប៉ះពាល់ដោយសារព្រឹត្តិការណ៍សហគមន៍២០កុម្ភៈទេ

ព័ត៌មាន
នៅចំពោះមុខការចម្លងកូវីដ១៩ទៅក្នុងសហគមន៍ជាលើកទី៣ ពោលគឺសំដៅដល់ព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ អ្នកជំនាញក្នុងវិស័យផ្សារមូលបត្រនៅកម្ពុជាបានឲ្យដឹ…

ក្រុមហ៊ុនបច្ចេកវិទ្យាយក្សចិន Huawei ងាកទៅផលិតបច្ចេកវិទ្យាសម្រាប់កសិដ្ឋានចិញ្ចឹមជ្រូក ក្រោយលក់ស្មាតហ្វូនធ្លាក់ចុះខ្លាំង

ព័ត៌មាន
ក្រុមហ៊ុនបច្ចេកវិទ្យាទូរស័ព្ទយក្សរបស់ចិន Huawei កំពុងងាកទៅរកការអភិវឌ្ឍបច្ចេកវិទ្យារបស់ខ្លួនសម្រាប់បំរើការឲ្យ កសិករចិញ្ចឹមជ្រូកវិញម្តង ក្រោយ…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ