ការនាំចេញរបស់វៀតណាម

ការនាំចេញផលនេសាទ​ទឹកសាបនិង​សមុទ្ររបស់វៀតណាមកើនជាង ៥០% នៅពីរខែដើមឆ្នាំ២០២២


ក្នុង​ខែមករានិង​ខែកុម្ភៈ ឆ្នាំ២០២២នេះ ការនាំចេញ​ផល​នេសាទ​ទឹកសាបនិង​គ្រឿងសមុទ្រ​របស់​ប្រទេសវៀតណាម សម្រេចបានទឹកប្រាក់ ១,៥ពាន់លានដុល្លារអាមេរិក គឺកើនឡើង​ ៥១% បើធៀបនឹង​រយៈពេល​ដូចគ្នា​កាលពីឆ្នាំទៅមិញ ។ នេះបើយោងតាមការផ្សាយរបស់សារព័ត៌មានក្នុងស្រុកវៀតណាម ។
ការនាំចេញផលនេសាទ​ទឹកសាបនិង​សមុទ្ររបស់វៀតណាមកើនជាង ៥០% នៅពីរខែដើមឆ្នាំ២០២២
ដោយ

ផលិតផលនេសាទទឹកសាប​និង​គ្រឿងសមុទ្រ​ដែលនាំមុខគេ​ក្នុងការនាំចេញ គឺ ត្រីប្រា និងត្រីធូណា ដោយ​ការនាំចេញត្រីប្រាកើនឡើង ៩៣% និងសម្រេចបានទឹកប្រាក់ ៣៨៤លានដុល្លារ ចំណែកឯ​ការនាំចេញត្រីធូណា កើនបាន ៨៣% និងសម្រេចបានទឹកប្រាក់ ១៥៦លានដុល្លារ ។ ការនាំចេញ​បង្គា​និងមឹកកើនឡើងបាន ៤៥% ។ 

ទីផ្សារធំៗជាងគេបំផុត​ចំនួន ៥ សម្រាប់​ការនាំចេញគ្រឿងសមុទ្រ​របស់​វៀតណាម រួមមាន ប្រទេសទាំង១១នៃ​ប្លុកពាណិជ្ជកម្ម CPTPP, សហរដ្ឋអាមេរិក, សហភាពអឺរ៉ុប, ចិន និង កូរ៉េខាងត្បូង ៕




អត្ថបទបន្ទាប់


NATO បញ្ជូន​ទាហាន​ទៅធ្វើ​សមយុទ្ធយោធា​នៅ​ប្រទេសន័រវ៉េ

ព័ត៌មាន
Nato បាន​និយាយថា ខ្លួន​នឹងបញ្ជូន​ទាហាន​ទៅ​កាន់​ប្រទេស​ន័រវ៉េ (Norway) នៅថ្ងៃចន្ទ ទី១៤ ខែមីនា ដើម្បី​ចូលរួម​សមយុទ្ធយោធា ខណៈ​ដែល​សង្គ្រ…

អ្នកជំនាញ៖ ការទៅធ្វើការនិងរស់នៅស្របច្បាប់នៅអាមេរិក​ នឹងងាយស្រួលជាងមុន តាមរយៈកម្មវិធី EB-3 របស់រដ្ឋាភិបាលអាមេរិក

ព័ត៌មាន
ថ្មីៗនេះ ក្រុមហ៊ុន​ផ្ដល់​សេវាអន្តោប្រវេសន៍អន្តរជាតិដ៏ល្បីឈ្មោះមួយ ដែលមានមូលដ្ឋាននៅប្រទេសកាណាដា បានចាប់ដៃគូ​ជាមួយ​ក្រុមហ៊ុន​ក្នុងស្រុក​នៅក…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ