សមយុទ្ធយោធា ណាតូ

NATO បញ្ជូន​ទាហាន​ទៅធ្វើ​សមយុទ្ធយោធា​នៅ​ប្រទេសន័រវ៉េ


Nato បាន​និយាយថា ខ្លួន​នឹងបញ្ជូន​ទាហាន​ទៅ​កាន់​ប្រទេស​ន័រវ៉េ (Norway) នៅថ្ងៃចន្ទ ទី១៤ ខែមីនា ដើម្បី​ចូលរួម​សមយុទ្ធយោធា ខណៈ​ដែល​សង្គ្រាម​ឈ្លានពាន​របស់រុស្ស៊ី​នៅ​ប្រទេសអ៊ុយក្រែន​ឈាន​ចូល​ដល់ថ្ងៃទី១៧ហើយ ។ នេះ​បើតាម​ការផ្សាយរបស់ ប៊ីប៊ីស៊ី ។
NATO បញ្ជូន​ទាហាន​ទៅធ្វើ​សមយុទ្ធយោធា​នៅ​ប្រទេសន័រវ៉េ
ដោយ

សមយុទ្ធយោធា​ដែលមានឈ្មោះថា Cold Response 2022 ត្រូវបានគេអះអាងថា ជា​សមយុទ្ធយោធា​ធំបំផុត​ដែលពាក់ព័ន្ធ​នឹង​កងកម្លាំងទាហាន​របស់ ណាតូ ។ សមយុទ្ធនេះ​នឹងមាន​ទាហាន​ប្រហែល ៣ម៉ឺន​នាក់ ចូលរួម អមដោយ​យន្តហោះចម្បាំង ២០០គ្រឿង និង​នាវា​ចម្បាំង ៥០​គ្រឿង មកពី​ ២៧ប្រទេស ។ 

សមយុទ្ធយោធា​របស់ ណាតូ ដែលនឹងចាប់ផ្ដើមពីថ្ងៃទី១៤ ខែមីនានេះ រហូតដល់​ថ្ងៃទី១ ខែមេសា ឆ្នាំ២០២២ នឹងអនុញ្ញាត​ឱ្យ​ទាហាន​មក​ពី​បណ្ដាប្រទេស​លោកខាងលិច​អនុវត្ត​ហ្វឹកហាត់​ជំនាញ​ប្រយុទ្ធ​របស់​ខ្លួន នៅក្រោម​អាកាសធាតុ​ត្រជាក់ខ្លាំង​នៅប្រទេស​ន័រវ៉េ ក្នុងនោះរួមទាំង​តំបន់ អាក់ទិក ទាំងនៅ​លើ​ដី នៅសមុទ្រ និង​នៅលើ​អាកាស ។ 

មែនទែនទៅ សមយុទ្ធនេះ​មិនទាក់ទងអ្វីនឹងសង្គ្រាមឈ្លានពានរបស់រុស្ស៊ី​នៅ​អ៊ុយក្រែនទេ ពីព្រោះ​សមយុទ្ធនេះត្រូវគេរៀបចំផែនការឡើងតាំងពីមុន​សង្គ្រាម​រុស្ស៊ី​នៅអ៊ុយក្រែន​ម្ល៉េះ ហើយ​ទីតាំង​ធ្វើ​សមយុទ្ធ​នេះ​ទៀត​សោត គឺ​នៅឆ្ងាយ​ជាច្រើន​រយ​គីឡូម៉ែត្រ​ពី​ព្រំដែន​រុស្ស៊ី ៕ (ប្រភព៖ ប៊ីប៊ីស៊ី)




អត្ថបទបន្ទាប់


នាយករដ្ឋមន្រ្តី​ជប៉ុន​លោក Fumio Kishida នឹង​ធ្វើទស្សនកិច្ច​​នៅកម្ពុជា​និង​ឥណ្ឌា​ក្នុង​ខែមីនានេះ

ព័ត៌មាន
នាយករដ្ឋមន្ត្រីជប៉ុនលោក Fumio Kishida កំពុងរៀបចំធ្វើទស្សនកិច្ចរយៈពេល២ថ្ងៃនៅប្រទេសឥណ្ឌា រួចនឹងបន្ដដំណើរទស្សនកិច្ចនៅកម្ពុជានៅរយៈពេល២ថ្ងៃដូចគ្…

ការនាំចេញផលនេសាទ​ទឹកសាបនិង​សមុទ្ររបស់វៀតណាមកើនជាង ៥០% នៅពីរខែដើមឆ្នាំ២០២២

ព័ត៌មាន
ក្នុង​ខែមករានិង​ខែកុម្ភៈ ឆ្នាំ២០២២នេះ ការនាំចេញ​ផល​នេសាទ​ទឹកសាបនិង​គ្រឿងសមុទ្រ​របស់​ប្រទេសវៀតណាម សម្រេចបានទឹកប្រាក់ ១,៥ពាន់លានដុល្លារ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ