ទំនាក់ទំនង​ជប៉ុន-កម្ពុជា

នាយករដ្ឋមន្រ្តី​ជប៉ុន​លោក Fumio Kishida នឹង​ធ្វើទស្សនកិច្ច​​នៅកម្ពុជា​និង​ឥណ្ឌា​ក្នុង​ខែមីនានេះ


នាយករដ្ឋមន្ត្រីជប៉ុនលោក Fumio Kishida កំពុងរៀបចំធ្វើទស្សនកិច្ចរយៈពេល២ថ្ងៃនៅប្រទេសឥណ្ឌា រួចនឹងបន្ដដំណើរទស្សនកិច្ចនៅកម្ពុជានៅរយៈពេល២ថ្ងៃដូចគ្នាដែរនៅក្នុងខែមីនានេះ ដោយដំណើរទស្សនកិច្ចនៅកម្ពុជានឹងធ្វើឡើងនៅថ្ងៃទី ២០-២១ខែមីនា។
នាយករដ្ឋមន្រ្តី​ជប៉ុន ​លោក Fumio Kishida ។ រូបភាព Xinhua News
ដោយ

សម្រាប់ដំណើរទស្សនកិច្ចនេះ លោកនាយករដ្ឋមន្ត្រីជប៉ុន នឹងជួបជាមួយនឹងប្រមុខមេដឹកនាំប្រទេសឥណ្ឌា និងកម្ពុជា ដើម្បីជជែកពិភាក្សាអំពីបញ្ហាសំខាន់ៗជាច្រើន ក្នុងនោះក៏មានលើកឡើងពីបញ្ហាសង្គ្រាមនៅអ៊ុយក្រែនផងដែរ។ នេះបើតាមការចុះផ្សាយសារព័ត៌មាន The Japan Times ។ 

ដំណើរទស្សនៈកិច្ចទៅកាន់ប្រទេសឥណ្ឌារបស់នាយករដ្ឋមន្ត្រីលោក Kishida គឺជាដំណើរលើកដំបូងទៅកាន់ប្រទេសអាស៊ីខាងត្បូង ក្នុងនាមជានាយករដ្ឋមន្ត្រីជប៉ុន។ 

ក្នុងអំឡុងពេលដំណើរទស្សនកិច្ចទៅកាន់ប្រទេសឥណ្ឌារដែលបានគ្រោងទុកនៅថ្ងៃទី ១៩ និង ២០ ខែមីនាខាងមុខនេះ លោក Kishida មានគោលបំណងជជែកពិភាក្សាជាមួយ នាយករដ្ឋមន្ត្រីឥណ្ឌាលោក Narendra Modi អំពីទំនាក់ទំនងក្នុងតំបន់ឥណ្ឌូប៉ាស៊ីហ្វិក សេរី និង បើកចំហ ក្នុងនាមជាសមាជិកនៃសម្ព័ន្ធមិត្ត Quad។  មេដឹកនាំទាំងពីរក៏អាចនឹងពិភាក្សាអំពីគម្រោងផ្លូវរថភ្លើងល្បឿនលឿនឥណ្ឌា ដែលប្រើប្រាស់បច្ចេកវិទ្យារថភ្លើង Shinkansen របស់ប្រទេសជប៉ុនផងដែរ។ ក្នុងនោះ លោក Kishida ក៏គ្រោងលើកឡើងអំពីបញ្ហាការឈ្លានពានរបស់រុស្ស៊ីលើអ៊ុយក្រែន ជាមួយ នាយករដ្ឋមន្ត្រី ឥណ្ឌា ផងដែរ។ 

គួរជម្រាបថា ឥណ្ឌា ដែលត្រូវបានគេដឹងថា មានការពឹងផ្អែកលើសព្វាវុធរុស្ស៊ីនោះ បានបោះឆ្នោតអនុវាទលើដំណោះស្រាយរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ដឹកនាំដោយសហរដ្ឋអាមេរិក ក្នុងការថ្កោលទោសការឈ្លានពានរបស់រុស្ស៊ីលើអ៊ុយក្រែន។ ដំណើរទស្សនកិច្ចរបស់លោក នាយករដ្ឋមន្ត្រីជប៉ុនក៏ត្រូវបានគេមើលឃើញថា ជាគោលបំណងធំរបស់លោក គឺទាក់ទងនឹងការពិភាក្សាអំពីការវិវឌ្ឍចុងក្រោយនៃវិបត្តិនៅអ៊ុយក្រែន។ 

ទោះបីជាយ៉ាងនេះក្តី ជប៉ុន និងឥណ្ឌាកំពុងធ្វើការជាមួយសមាជិកចតុភាគី ពីរផ្សេងទៀត គឺ សហរដ្ឋអាមេរិក និងអូស្ត្រាលី ដើម្បីលើកកម្ពស់កិច្ចសហប្រតិបត្តិការសន្តិសុខ ចំពេលមានការកើនឡើងនៃឥទ្ធិពលរបស់ចិននៅក្នុងតំបន់ឥណ្ឌូប៉ាស៊ីហ្វិក។ ប្រទេសទាំងពីរក៏នឹងប្រារព្ធខួបលើកទី ៧០ នៃការបង្កើតទំនាក់ទំនងការទូតនៅឆ្នាំនេះផងដែរ។

បន្ទាប់ពីបំពេញទស្សនកិច្ចនៅឥណ្ឌា២ថ្ងៃរួច លោក Fumio Kishida នាយករដ្ឋមន្ត្រីជប៉ុន ក៏នឹងបន្ដដំណើរបំពេញទស្សនកិច្ចនៅកម្ពុជា ដែលត្រូវបានរៀបចំឡើងនៅថ្ងៃទី ២០ និង ២១ ខែមីនា លោក Kishida នឹងស្នើសុំក្នុងជំនួបជាមួយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដើម្បីសម្តែងនូវការការពេញចិត្ត ដែលប្រទេសកម្ពុជាបានគាំទ្រទាំងស្រុង ចំពោះអធិបតេយ្យភាព និងបូរណភាពទឹកដីរបស់ប្រទេសអ៊ុយក្រែន ស្របពេលដែលកម្ពុជាកាន់តំណែងជាប្រធានប្តូរវេនអាស៊ាននៅឆ្នាំ២០២២នេះផងដែរ៕

(អត្ថបទប្រែសម្រួលដោយ កញ្ញា វ៉ាន់ ស្រីរ័ត្ន)




អត្ថបទបន្ទាប់


លោកពូទីនថា ទណ្ឌកម្ម​ទាំងអស់​នឹង​ធ្លាក់​លើលោក​ខាង​លិច​វិញ ហើយ​នឹង​ធ្វើ​ឲ្យ​រុស្ស៊ី​កាន់តែ​ខ្លាំង​ជាងមុន

ព័ត៌មាន
ប្រធានាធិបតីរុស្ស៊ី វ្ល៉ាឌីមៀ ពូទីន បាននិយាយថា ទណ្ឌកម្មដែលដាក់ប្រឆាំងនឹងរុស្ស៊ីនឹងត្រូវវិលទៅប៉ះពាល់ប្រទេសលោកខាងលិចវិញជាមិនខានឡើយ ពិសេ…

NATO បញ្ជូន​ទាហាន​ទៅធ្វើ​សមយុទ្ធយោធា​នៅ​ប្រទេសន័រវ៉េ

ព័ត៌មាន
Nato បាន​និយាយថា ខ្លួន​នឹងបញ្ជូន​ទាហាន​ទៅ​កាន់​ប្រទេស​ន័រវ៉េ (Norway) នៅថ្ងៃចន្ទ ទី១៤ ខែមីនា ដើម្បី​ចូលរួម​សមយុទ្ធយោធា ខណៈ​ដែល​សង្គ្រ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ