Advertisement
Advertisement

ជប៉ុនផ្ដោតការចាប់អារម្មណ៍កាន់តែខ្លាំងមកលើវិស័យកសិកម្មកម្ពុជា


ស្របពេលដែលវិស័យសំខាន់ៗរបស់កម្ពុជាបានបង្ហាញពីការថយចុះនៅអំឡុងពេលនៃវិបត្តិកូវីដ-១៩ វិស័យកសិកម្មបានបង្ហាញពីភាពវិជ្ជមានដោយមានសន្ទុះទៅមុខគួរឲ្យកត់សម្គាល់។ លើសពីនេះទៅទៀត នារយៈពេលចុងក្រោយនេះ គេសង្កេតឃើញថា វិស័យកសិកម្មកម្ពុជាកំពុងទាក់ទាញការចាប់អារម្មណ៍ពីវិនិយោគិនជប៉ុនកាន់តែខ្លាំងជាងមុន។
នេះ ក្រសួងកសិកម្មកម្ពុជា ជាមួយនឹងក្រុមហ៊ុនជប៉ុន Yamato Green Co.Ltd បានសម្រេចចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នាស្ដីពី ការអភិវឌ្ឍបន្លែសុវត្ថិភាព សម្រាប់ទីផ្សារក្នុងស្រុក និងការនាំចេញ
ដោយ
Advertisement

បន្ទាប់ពី​មានក្រុមហ៊ុន​ជប៉ុន​ជាច្រើន​នាពេលថ្មីៗនេះ បាន​ចូលមកសិក្សា​និង​ស្វែងរក​ឱកាស​វិនិយោគ​នៅកម្ពុជា ពិសេស​ក្នុងវិស័យ​កសិកម្មនោះ នៅថ្ងៃទី ១៥ ខែកក្កដានេះ ក្រសួង​កសិកម្ម​កម្ពុជា ជាមួយនឹង​ក្រុមហ៊ុន​ជប៉ុន Yamato Green Co.Ltd បានសម្រេច​ចុះហត្ថលេខា​លើអនុស្សរណៈ​យោគយល់គ្នា​ស្ដីពី ការអភិវឌ្ឍ​បន្លែសុវត្ថិភាព សម្រាប់ទីផ្សារ​ក្នុងស្រុក និងការ​នាំចេញ ដោយក្នុងនោះ ក៏មាន​ការចូលរួម​ពី​សំណាក់​រដ្ឋមន្ត្រី​ក្រសួងកសិកម្ម កម្ពុជា និងឯកអគ្គរាជទូត​ជប៉ុន​ប្រចាំកម្ពុជាផងដែរ។

អនុស្សរណៈនេះ គឺមានគោលបំណង ពង្រឹង​កិច្ចសហប្រតិបតត្តិការ រវាង​ប្រទេសទាំងពីរ​កម្ពុជា-ជប៉ុន តាមរយៈ​ការអភិវឌ្ឍ​វិស័យ​កសិកម្ម​នៅកម្ពុជា។ លើសពីនេះ ក៏ដើម្បីពង្រឹង​ និងពង្រីក​កិច្ចសហប្រតិបត្តិការ​វិនិយោគ និងអភិវឌ្ឍផលិតកម្មបន្លែ​ទាំងការដាំដុះ កែច្នៃ វេចខ្ចប់ រហូតដល់​ការនាំចេញ​ទៅកាន់ទីផ្សារ​ក្នុងស្រុក នៅក្រៅប្រទេស​ តាមរយៈ​ការប្រើប្រាស់​បច្ចេកវិទ្យា​ទំនើប​ពីប្រទេសជប៉ុន។ 

គេនៅចាំបានថា មុននឹង​ការចុះ​អនុស្សរណៈ​យោគយល់គ្នា​លើការ​អភិវឌ្ឍ​កសិកម្ម​នៅកម្ពុជានេះ តំណាង​ក្រុមហ៊ុន​ជប៉ុន​ចំនួន ១០ ក៏បាន​ចូលមកជួបជាមួយ​នឹង​រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម​កម្ពុជា​ម្ដង​រួចមកហើយ ដោយបាន​បង្ហាញពី​ការចាប់អារម្មណ៍ ចំពោះការ​វិនិយោគ និងអភិវឌ្ឍវិស័យកសិកម្មកម្ពុជា ទាក់ទងនឹង​ការដាំដុះ កែច្នៃ និងវេចខ្ចប់បន្លែ ដើម្បីនាំចេញ ខណៈដែលក្រុមហ៊ុន​ជប៉ុន​ទាំងនោះ បានមើលឃើញថា កម្ពុជាកំពុង​មានឱកាស​សក្ដានុពល​ច្រើនលើ​ការវិនិយោគលើវិស័យនេះ ប៉ុន្ដែខ្វះបច្ចេកទេស។

អ្នកជំនាញ​កសិកម្ម​មើលឃើញថា វាគឺជា​នូវឱកាស​ដ៏ល្អ ប្រសិនបើ​កម្ពុជា​ទទួលបាន​ការវិនិយោគ​លើវិស័យ​កសិកម្ម​ពីប្រទេសជប៉ុន​កាន់តែច្រើន ព្រោះជប៉ុន​ គឺជាប្រទេស​ដែលមាន​បច្ចេកវិទ្យាខ្ពស់ ហើយ​ការដាំដុះ​កសិកម្មនេះទៀតសោត គឺផ្ដោត​ទៅលើ​គុណភាព​ខ្ពស់​ជាចម្បង ដែលអាចជាឱកាស​សម្រាប់​ការនាំចេញ។ 

ឯកឧត្តម វេង សាខុន រដ្ឋមន្ត្រី​ក្រសួង​កសិកម្មកម្ពុជា បាន​ឲ្យដឹងថា ក្នុង​កាលៈទេសៈ​ នៃក្នុងបរិបទកំណើន​សេដ្ឋកិច្ច និងជា​ពិសេស ពិភពលោក​កំពុងជួប​នូវវិបត្តិ​ជំងឺឆ្លងកូវីដ-១៩ វាបានផ្តល់ឱកាស​មាស​​ដល់ប្រជា​កសិករ​​​កម្ពុជា ដើម្បីកែប្រែទម្លាប់​ពីការផលិត​សម្រាប់​បម្រើសេចក្ដី​ត្រូវការរបស់ខ្លួន មកជា​ការផលិត​​សម្រាប់ធ្វើ​ពាណិជ្ជកម្ម និងបំពេញ​​តម្រូវការនៃទីផ្សារវិញ ពោលគឺប្រែក្លាយ​ពី "កសិករ ទៅជាកសិ-ពាណិជ្ជករ"។ 

ឯកឧត្តម វេង សាខុន សង្ឃឹម និងជឿជាក់ថាគម្រោងវិនិយោគរបស់​ជប៉ុននេះ នឹងធ្វើឲ្យមាន​ការកែប្រែ​នៅលើខ្សែចង្វាក់​ផលិតកម្ម​បន្លែកម្ពុជា​នាពេលបច្ចុប្បន្ន ឲ្យមានលក្ខណ:ល្អប្រសើរ ទំនើប និងមាន​ប្រសិទ្ធភាព​ទាំងផ្នែក​សេដ្ឋកិច្ច និងសង្គម និងអាចឈាន​ចាប់យក​បាននូវឱកាស​នៃការប្រកួត​ប្រជែង​ក្នុងការនាំចេញ​ក្រោមស្លាកសញ្ញា " Product of Cambodia" ហើយនេះគឺជាមោទន​ភាពជាតិ​យើង។

លោក ណាប៊ីហ្ស៊ីម៉ា កាត់ស៊ូហ៊ីតូ តំណាង​ក្រុមហ៊ុន​ជប៉ុន​បាន​អះអាងថា ក្រុមហ៊ុន​ជប៉ុន​ទាំង​១០​ដែល​ចាប់អារម្មណ៍​លើអភិវឌ្ឍ​វិស័យ​កសិកម្ម​នៅកម្ពុជា នឹងចូលរួម​អភិវឌ្ឍគ្រប់ជ្រុង​ជ្រោយ​លើខ្សែ​ចង្វាក់​ផលិតកម្ម​បន្លែនេះ ទៅតាមជំនាញ​នីមួយៗ​របស់ពួកគេ និងជំរុញ​ធ្វើយ៉ាងណា​ឲ្យ​សម្រេច​បាន​លទ្ធផល​ទៅតាមការគ្រោងទុក។

គួរបញ្ជាក់ថា ប្រទេសជប៉ុន នាពេល​កន្លងទៅនេះ ក៏បាន​ផ្ដល់​ជំនួយឥតសំណង​ជូន​កម្ពុជា សម្រាប់​​បង្កើត​មជ្ឈមណ្ឌល​ប្រមូលផ្តុំ ត្រួតពិនិត្យគុណភាព និងចែកចាយបន្លែ ​ដែលត្រូវ​ដាក់សម្ភោធឲ្យប្រើ ប្រាស់កាលពីថ្ងៃខុងខែកក្កដា ឆ្នាំ២០១៩ នៅខេត្តកណ្តាល៕ 

Advertisement
© 2020 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ក្រុមហ៊ុន Vietnam Airlines កំពុងស្វះស្វែងរកហិរញ្ញប្បទានបន្ទាន់ជាង៥០០ លានដុល្លារពីរដ្ឋ ដើម្បីទប់នឹងវិបត្តិកូវីដ-១៩

ព័ត៌មាន
វិស័យអាកាសចរណ៍ ត្រូវបានគេមើលឃើញថា គឺជាវិស័យមួយដែលរងផលប៉ះពាល់ខ្លាំងជាងគេនៅទូទាំងសកលលោកនៅក្នុងអំឡុងពេលនៃវិបត្តិកូវីដ-១៩ នេះ ខណៈដ...

មីយ៉ាន់ម៉ា ខ្ចីប្រាក់ ៤៦លានដុល្លារពីប្រទេសថៃ ដើម្បីអភិវឌ្ឍប្រព័ន្ធអគ្គិសនី

ព័ត៌មាន
កម្ចីសម្បទានតម្លៃ ១,៤៥ ពាន់លានបាត ឬស្មើនឹងប្រមាណ ៤៦លានដុល្លារអាមេរិក ត្រូវបានរាជរដ្ឋាភិបាលថៃ អនុម័តផ្ដល់ឲ្យប្រទេសមីយ៉ាន់ម៉ា ដើម្បីជួយឲ្...
ច្រើនទៀត

អត្ថបទស្រដៀង


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ