ល្បែងពាណិជ្ជកម្ម

ទីក្រុងល្បែងម៉ាកាវ រំពឹងទទួលបានប្រាក់ចំណូលកាស៊ីណូសរុបប្រមាណ៣០ពាន់លានដុល្លារអាម៉េរិក ក្នុងឆ្នាំ២០២៤ នេះ


ទីក្រុងល្បែងម៉ាកាវ រំពឹងទទួលបានប្រាក់ចំណូលកាស៊ីណូសរុប (GGR) ដល់ទៅប្រមាណ៣០ពាន់លានដុល្លារអាម៉េរិក ក្នុងឆ្នាំ២០២៤ នេះដែលតំណាងឱ្យកំណើនជិត៣០%ធៀបនឹងឆ្នាំ២០២៣។ នេះបើយោងតាមការលើកឡើងរបស់លោក ចេបហ្វ្រី ឃាង (Jeffrey Kiang) អ្នកវិភាគនៅក្រុមហ៊ុនឈ្មួញជើងសា CLSA។
ល្បែងពាណិជ្ជកម្ម
ដោយ

លោក ចេបហ្វ្រី ឃាង (Jeffrey Kiang) អ្នកវិភាគនៅក្រុមហ៊ុនឈ្មួញជើងសា CLSA បានលើកឡើងថា ទីក្រុងល្បែងម៉ាកាវ រំពឹងទទួលបានប្រាក់ចំណូលកាស៊ីណូសរុប (GGR) ដល់ទៅប្រមាណ៣០ពាន់លានដុល្លារអាម៉េរិក ក្នុងឆ្នាំ២០២៤ ហើយសម្រាប់ឆ្នាំ២០២៥ ប្រាក់ចំណូលកាស៊ីណូសរុប (GGR) អាចឈានដល់៨៩%នៃកម្រិតក្នុង២០១៩។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មានធំៗជាច្រើន។

ប្រាក់ចំណូលកាស៊ីណូសរុប (GGR) សម្រាប់ឆ្នាំ២០២៤ ចំនួន២៩,២ពាន់លានដុល្លារអាម៉េរិក នេះនឹងតំណាងឱ្យកំណើនជិត៣០% បើធៀបនឹងប្រាក់ចំណូលកាស៊ីណូសរុប (GGR) ជិត២៣ពាន់លានដុល្លារអាម៉េរិក សម្រាប់រយៈពេញមួយឆ្នាំ២០២៣។

លោក ចេបហ្វ្រី ឃាង (Jeffrey Kiang) បានកត់សម្គាល់ថា ភាគច្រើននៃកំណើនប្រាក់ចំណូលប្រចាំឆ្នាំ២០២៤ ទំនងជាសម្រេចបានក្នុងឆមាសទី១ ដើមឆ្នាំនេះ ខណៈចំនួនភ្ញៀវចិនដីគោក ដែលជាប្រភពចំណូលដ៏សំខាន់បំផុតសម្រាប់ពាណិជ្ជកម្មល្បែងកាស៊ីណូ និងបដិសណ្ឋារកិច្ចរបស់ក្រុងម៉ាកាវ ត្រូវបានរំពឹងថានឹងបន្តដំណើរឆ្ពោះទៅរកប្រក្រតីភាពដូចមុនវិបត្តិកូវីដ-១៩ ក្នុងឆ្នាំ២០១៩។

អ្នកវិភាគរូបនេះបានកត់សម្គាល់ទៀតថា បើតាមការគណនា ឆមាសទី១ ដើមឆ្នាំ២០២៣ នៅតែជាមូលដ្ឋានទាបសម្រាប់ប្រាក់ចំណូលកាស៊ីណូសរុប (GGR) របស់ក្រុងម៉ាកាវ ព្រោះទីក្រុងល្បែងមួយនេះត្រូវការពេលវេលាដើម្បីដោះស្រាយបញ្ហាកង្វះកម្លាំងពលកម្ម និងការបង្កើនសមត្ថភាពដឹកជញ្ជូនពីចិនដីគោក​៕

អត្ថបទ៖ សុខ ជា

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


កប៉ាល់ទេសចរណ៍ធំបំផុតក្នុងលោកដែលអាចផ្ទុកមនុស្ស៨ពាន់នាក់ គ្រោងចេញដំណើរលើកដំបូងនៅចុងខែមករា នេះ

ព័ត៌មាន
កប៉ាល់ទេសចរណ៍ប្រណីតធំបំផុតរបស់ពិភពលោក ដែលមានសមត្ថភាពផ្ទុកមនុស្សបានរហូតដល់ទៅ៨ពាន់នាក់ នឹងចាប់ផ្ដើមចេញដំណើរលើកដំបូងរបស់ខ្លួនពីទីក្រុង…

ផ្សារហ៊ុនជប៉ុន ហក់ឡើងដល់កម្រិតខ្ពស់បំផុតមិនធ្លាប់មានក្នុងពេលជាង៣ទសវត្សរ៍មកនេះ

ព័ត៌មាន
ផ្សារហ៊ុនជប៉ុនក្នុងឆ្នាំថ្មីនេះបានហក់ឡើងខ្លាំងដល់កម្រិតខ្ពស់បំផុតមិនធ្លាប់មានក្នុងរយៈពេល៣៣ឆ្នាំមកនេះ ខណៈក្រុមអ្នកវិនិយោគរំពឹងថា សេដ្ឋកិច្ច…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ