Advertisement
Advertisement
វិនិយោគបរទេស

ផ្សារ​ទំនើប​​ធំ​បំផុត​មួយ​ទៀត​របស់​ថៃ ​នឹង​មក​វាយ​លុក​ទីផ្សារទំនិញ​ប្រើ​ប្រាស់​នៅ​​កម្ពុជា


មហា​សេដ្ឋី​លេខ​មួយ​នៅ​ប្រទេស​ថៃ បាន​សហការ​វិនិយោគ​រួម​គ្នា​ជាមួយ​នឹង​មហា​សេដ្ឋី​លំដាប់​កំពូល​មួយ​រូប​នៅ​កម្ពុជា គ្រោង​សាង​សង់​ផ្សារ​ទំនើប​ដែល​មាន​ឈ្មោះ​ថា ម៉ាក្រូ (Makro) នៅ​រាជ​ធានី​ភ្នំពេញ នៅ​ប៉ែក​ខាង​ភ្នំពេញ​ថ្មី ក្នុង​ពេល​ឆាប់ៗ​ខាង​មុខ​នេះ។
Makro ជា​ផ្សារ​ទំនើប​លក់​បោះ​ដុំ​ទំនិញ​ប្រើ​ប្រាស់​ដ៏​ធំ​មួយ​នៅ​ប្រទេស​ថៃ។ ផ្សារ​នេះ​នឹង​មក​បើក​នៅ​ភ្នំពេញ​ក្នុង​ពេល​ឆាប់ៗ។
ដោយ
Advertisement

Makro គឺ​​ជា​ផ្សារ​ទំនើប​ស្តុក​លក់​ទំនិញ​បោះដុំ​រាប់ពាន់​មុខ​ធំ​ជាង​គេ​បង្អស់​របស់​ថៃ គ្រោង​នឹង​បើក​ដំណើរការ​អាជីវកម្ម​របស់​ខ្លួន​នៅ​ក្នុង​ប្រទេស​កម្ពុជា​ចុង​ឆ្នាំ​២០១៧​ខាង​មុខ​នេះ​ហើយ។ 

នេះ​បើ​យោង​តាម​ការ​អះអាង​ពី​បុគ្គលិក​ក្រុមហ៊ុន Makro Cambodia ដែល​បាន​បង្ហើប​ប្រាប់​សារព័ត៌មាន អេឡិចត្រូនិក ខេមបូណូមិស។ ផ្សារ​ទំនើប​លក់​បោះ​ដុំ​ទំនិញ​ដ៏​ធំ​មួយ​នេះ ជា​ការ​វិនិយោគ​រួម​គ្នា​រវាង​ក្រុមហ៊ុន អិលវ៉ាយភី គ្រុប ដែល​គ្រប់គ្រង​ដោយ​មហា​សេដ្ឋី​ស្រុក​ខ្មែរ គឺ​អ្នក​ឧកញ៉ា លី យ៉ុងផាត់ ដែល​កាន់កាប់​ភាគហ៊ុន​ចំនួន ៣០​ភាគរយ និង​ក្រុមហ៊ុន ស៊ី.ភី. គ្រុប ដែល​គ្រប់គ្រង​ដោយ​មហា​សេដ្ឋី​លេខ​១ របស់​ប្រទេស​ថៃ គឺ​លោក ដានីន ជារ៉ាវ៉ានុន (Dhanin Chearavanont) កាន់​កាប់​ភាគហ៊ុន​ចំនួន​៧០​ភាគរយ។

Makro គឺ​ជា​ក្រុមហ៊ុន​មួយ​ដែល​ស្ថិត​ក្នុង​ចំណោម​ក្រុមហ៊ុន​បុត្រ​សម្ព័ន្ធ​របស់​ក្រុមហ៊ុន ស៊ី.ភី. គ្រុប ដែល​ជា​ក្រុមហ៊ុន​កសិពាណិជ្ជកម្ម​ធំ​ជាង​គេ​របស់​ថៃ ដូចគ្នា​ទៅ​នឹង​ក្រុមហ៊ុន ស៊ី.ភី. ខេមបូឌា ដែល​ជា​ក្រុមហ៊ុន​ផលិត​ចំណី​សត្វ​ធំ​ជាង​គេ​នៅ​ក្នុង​ប្រទេស​កម្ពុជា។

ផ្សារ​ទំនើប Makro នេះ សាងសង់​នៅ​លើ​ផ្ទៃ​ដី​ប្រមាណ​ជាង ៥​ហិកតា ដែល​មាន​កម្ពស់​២​ជាន់ នៅ​ក្នុង​តំបន់​អភិវឌ្ឍន៍​ទីក្រុង​រណប ពោងពាយ របស់​អ្នក​ឧកញ៉ា លី យ៉ុងផាត់ ស្ថិត​ក្នុង​សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែនសុខ នៅ​ក្បែរ​គ្នា​នឹង​ផ្សារ​ទំនើប អ៊ីអន (AEON) ​ទី​២ របស់​ជប៉ុន​ដែល​កំពុង​សាងសង់​ផង​ដែរ។

បច្ចុប្បន្ន ក្រុមហ៊ុន​កំពុង​តែ​ជ្រើសរើស​បុគ្គលិក​ចំនួន​ជាង ២០០​នាក់ សម្រាប់​បម្រើ​ការងារ​នៅ​ក្នុង​ផ្សារ​ទំនើប​លក់​ទំនិញ​បោះដុំ​ដ៏​ធំ​មួយ​នេះ។

សូម​បញ្ជាក់​ថា បើ​តាម​គម្រោង​នៅ​ក្នុង​ឆ្នាំ​នេះ មាន​ក្រុមហ៊ុន​ផ្សារ​ទំនើប​ធំៗ​ចំនួន​ពីរ​ដែល​មក​ពី​ប្រទេស​ថៃ ដែល​នឹង​បោះ​ទីតាំង​ប្រតិបត្តិការ​អាជីវកម្ម​នៅ​កម្ពុជា។ ជាក់​ស្តែង​ថ្មីៗ​នេះ សារព័ត៌មាន​​អេឡិចត្រូនិក ខេមបូណូមិស បាន​ចុះផ្សាយ​ថា ក្រុមហ៊ុន​សិនត្រាល់ គ្រុប គឺ​​ជា​ក្រុមហ៊ុន​លក់​រាយ​ដ៏​ធំ​ជាង​គេ​បំផុត​នៅ​ប្រទេស​ថៃ គ្រោង​នឹង​បោះ​ទីតាំង​វិនិយោគ​របស់​ខ្លួន​ជា​លើក​ដំបូង​នៅ​ប្រទេស​កម្ពុជា។

👉 ដឹង​ទីតាំង​ដែល​គេ​គ្រោង​សាងសង់​ផ្សារ​ទំនើប​ធំ​​បំផុតរបស់​​​ថៃ នៅ​ភ្នំពេញ​ហើយ!

រៀង​រាល់​ឆ្នាំ ប្រទេស​ថៃបាន​ធ្វើការ​ជំរុញ​ទំនាក់​ទំនង​ពាណិជ្ជ​កម្ម​ជាមួយ​កម្ពុជា តាម​រយៈ​ការ​នាំចូល​ទំនិញ​ជា​ច្រើន​ប្រភេទ​មក​ដាក់​តាំង​លក់​នៅ​ក្នុង​ពិព័រណ៍​ពាណិជ្ជកម្ម​ថៃ​នៅ​កម្ពុជា។ 👉 ផលិតផល​ថៃ​បន្ត​វាយ​លុក​ក្នុង​ទីផ្សារ​កម្ពុជា​ជាមួយ​នឹង​ការ​ចំណេញ​ប្រាក់​រាប់​ពាន់​លាន​ដុល្លារ ! 

តាម​​ការ​​សង្កេត​​មើល ពលរដ្ឋ​ខ្មែរ​មួយ​ចំនួន​តែងតែ​និយម​ចូល​ចិត្ត​ប្រើប្រាស់​ផលិតផល​ថៃ ដោយ​បាន​អះអាង​ថា ផលិតផល​ថៃ​មាន​គុណភាព​ល្អ និង​មាន​តម្លៃ​សមរម្យ។ កម្ពុជា​គឺ​ជា​ទីផ្សារ​សំខាន់​សម្រាប់​ការ​នាំចេញ​របស់​ថៃ។ ហើយ​កម្ពុជា​មាន​តម្រូវការ​ខ្ពស់​លើ​ទំនិញ​ឧស្សាហកម្ម និង​ទំនិញ​មូលដ្ឋាន​ផ្សេង​ទៀត៕




អត្ថបទបន្ទាប់


មហាសេដ្ឋីចិន Jack Ma គ្រោងបោះទុន​វិនិយោគ​នៅ​ថៃ

ព័ត៌មាន
ក្រុមហ៊ុន​ពាណិជ្ជកម្ម​អនឡាន Alibaba Group របស់​មហាសេដ្ឋី​ចិន​ដ៏​ល្បី​ឈ្មោះ គឺ​លោក Jack Ma កំពុង​ពិចារណា​បោះ​ទុន​វិនិយោគ​នៅ​ក្នុង​...

រូបិយប័ណ្ណ​​ដុល្លារ​អាមេរិក​ពេញ​និយម​ សូម្បី​នៅ​ឋាន​អមនុស្សក្ដី?

ព័ត៌មាន
រដូវ​ឆេងម៉េង​ ឬ​បុណ្យ​សង្កត់​ផ្នូរ ឬ​សម្អាត​ផ្នូរ​ដូនតា មក​ដល់ ប្រជាជន​ចិន ឬ​ខ្មែរ​កាត់ចិន ឬ​សាសន៍​ផ្សេង​ដែល​ជាប់​សែ​ស្រឡាយ​ចិន នាំ...
ច្រើនទៀត

អត្ថបទស្រដៀង


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ