មជ្ឈមណ្ឌលអេឡិចត្រូនិក

ម៉ាឡេស៊ី ដាក់គោលដៅប្រែក្លាយជាមជ្ឈមណ្ឌលអេឡិចត្រូនិកធំបំផុតនៅអាស៊ីអាគ្នេយ៍


រដ្ឋាភិបាលម៉ាឡេស៊ី ដាក់គោលដៅប្រែក្លាយប្រទេសទៅជាសួនឧទ្យាននៃមជ្ឈមណ្ឌលអេឡិចត្រូនិកដ៏ធំបំផុតមួយនៅក្នុងតំបន់អាស៊ីអាគ្នេយ៍។ ក្រៅពីលើកគម្រោងបង្កើតសួនឧទ្យានឧស្សាហកម្មអេឡិចត្រូនិកហើយនោះ ម៉ាឡេស៊ី ក៏នឹងផ្តល់ការលើកទឹកចិត្តដល់ការបន្ធូរបន្ថយពន្ធ ផ្តល់ការលើកទឹកចិត្ត និងលើកលែងទិដ្ឋាការ ដើម្បីទាក់ទាញក្រុមហ៊ុនបច្ចេកវិទ្យា និងអ្នកវិនិយោគទូទាំងពិភពលោកផងដែរ។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មានធំៗជាច្រើន។
មជ្ឈមណ្ឌលអេឡិចត្រូនិក
ដោយ

រដ្ឋាភិបាលម៉ាឡេស៊ី មានបំណងប្រែក្លាយទីក្រុងគូឡាឡាំពួ ទៅជាមជ្ឈមណ្ឌលឌីជីថលដ៏ធំមួយនៅក្នុងតំបន់ ដោយមានមហិច្ឆតាក្លាយជាប្រទេសមួយក្នុងចំណោមប្រទេសកំពូលទាំង២០ នៅក្នុងបញ្ជីប្រទេសក្នុងប្រព័ន្ធសន្ទស្សន៍ប្រព័ន្ធអេកូឡូស៊ីនៃអាជីវកម្មឌីជីថលសកល នាឆ្នាំ២០៣០ ខាងមុខ។

លោកនាយករដ្ឋមន្ត្រី អាន់វ៉ា អ៊ីប្រាហ៊ីម បាននិយាយថា សួនឧទ្យានអេឡិចត្រូនិករួម ដែលបានស្នើឡើង គឺជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងរបស់ប្រទេសម៉ាឡេស៊ី ដើម្បីផ្លាស់ទីលើសពីការដំឡើងបន្ទះឈីប មកជាការដំឡើង​ផលិតផលបច្ចេកវិទ្យា និងការងាររចនាផលិតផលសម្រេចផ្សេងៗ។

បច្ចុប្បន្នម៉ាឡេស៊ី កំពុងតែពង្រឹង និងពង្រីកតួនាទីនៅក្នុងឧស្សាហកម្មដំឡើង​បន្ទះឈីប ប៉ុន្តែមកដល់ពេលនេះមានតែផលិតផលប្រហែល១៣%ប៉ុណ្ណោះ ដែលត្រូវបានគេយកមកធ្វើការសាកល្បង និង​ដំឡើង​ទៅជាផលិតផលសម្រេចដើម្បីវេចខ្ចប់នាំចេញ។

លោកបានអះអាងថា នៅពេលនេះក្រុមហ៊ុនផលិតបន្ទះឈីបរបស់អង់គ្លេសមួយ ដែលមានឈ្មោះថា Arm Holdings កំពុងតែបង្ហាញចំណាប់អារម្មណ៍នឹងគម្រោងនេះ ប៉ុន្តែលោកមិនទាន់ផ្តល់ព័ត៌មានលម្អិតនៅឡើយទេ៕

ដោយៈ សរ សុជាតិ

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


មេធនាគារអាម៉េរិក JPMorgan ព្រមានថា Bitcoin ជាការឆ.បោ.ក ហើយកុំសង្ឃឹមថា វាអាចក្លាយជារូបិយប័ណ្ណស្របច្បាប់

ព័ត៌មាន
មេធនាគារអាម៉េរិក ជេភីម័រហ្គែន ឆេស (JPMorgan Chase) បានបញ្ជាក់ជំហរជាថ្មីប្រឆាំង Bitcoin ដែលជាគ្រីបតូ ឬរូបិយប័ណ្ណឌីជីថលដ៏ធំបំផុតរបស់…

តើឥណ្ឌាគ្រងតំណែងជាមហាអំណាចសេដ្ឋកិច្ចទី៤លើពិភពលោកជំនួសជប៉ុន នៅឆ្នាំ២០២៥ បានដែរទេ?

ព័ត៌មាន
ជប៉ុនដែលទើបជ្រុះបាត់តំណែងជាមហាអំណាចសេដ្ឋកិច្ចលំដាប់ទី៣ មកឈរលំដាប់ទី៤ ដោយសារអាល្លឺម៉ង់ កាលពីពេលថ្មីៗ ត្រូវបានមូលនិធិរូបិយវត្ថុអន្តរជា…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ