ការលក់ឧបករណ៍តេស្ដរកកូវីដ-១៩

ក្រសួងប្រៃសណយ៍ នឹងលក់ឧបករណ៍តេស្ដរកកូវីដ-១៩ជូនពលរដ្ឋទូទៅឆាប់ៗនេះ


ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ នឹងលក់ឧបករណ៍តេស្តរកមេរោគកូវីដ-១៩ ជូនប្រជាពលរដ្ឋទូទៅសម្រាប់លក្ខណៈគ្រួសារ ដោយគ្មានលក្ខខណ្ឌ ក្នុងពេលឆាប់ៗខាងមុខនេះ ខណៈកន្លងមកក្រសួងលក់ឲ្យតែក្រសួង ស្ថាប័ន និងក្រុមហ៊ុនធំៗតែប៉ុណ្ណោះ។ បច្ចុប្បន្នក្រសួងកំពុងបញ្ជាទិញឧបករណ៍តេស្តពីចិន ដែលគ្រោងដឹកមកដល់កម្ពុជានៅសប្ដាហ៍ក្រោយនេះ ដើម្បីផ្គត់ផ្គង់តម្រូវការប្រើប្រាស់ដែលកំពុងមានការកើនឡើង។ គិតមកទល់ពេលនេះ ក្រសួងប្រៃសណីយ៍ លក់ឧបករណ៍តេស្តរហ័ស ដែលទិញពីប្រទេសកូរ៉េបានជិត ២លានគ្រឿងហើយ។
ឧបករណ៍តេស្ដរកកូវីដ-១៩

មន្ត្រីជាន់ខ្ពស់ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ដែលសុំមិនបញ្ចេញឈ្មោះបានបញ្ជាក់ប្រាប់ខេមបូណូមីសថា ក្រសួងនឹងបើក លក់ឧបករណ៍ តេស្តរហ័សរកមេរោគកូវីដ-១៩ ឲ្យកាន់តែទូលំទូលាយជាងមុនបន្ថែមទៀត ដែលអនុញ្ញាតឲ្យពលរដ្ឋទូទៅអាចទិញឧបករណ៍នេះ សម្រាប់ប្រើប្រាស់លក្ខណៈគ្រួសារ។ មន្ត្រីរូបនេះបានអះអាងថា ការសម្រេចលក់ឧបករណ៍តេស្តជូនពលរដ្ឋទូទៅនេះ គឺបន្ទាប់ពីក្រសួងសង្កេតឃើញ តម្រូវប្រើប្រាស់ឧបករណ៍តេស្តក្នុងស្រុកមានការកើនឡើង និងមានការសំណូមពរពីប្រជាពលរដ្ឋ។

បើតាមមន្ត្រីដដែលរូបនេះ ក្រសួងប្រៃសណីយ៍កំពុងបញ្ជាទិញឧបករណ៍តេស្តរហ័សពីកូរ៉េ និងចិន ដើម្បីផ្គត់ផ្គង់តម្រូវការប្រើប្រាស់ក្នុងស្រុកដែលកំពុងមានការកើនឡើង។ ឧបករណ៍តេស្តរហ័សទិញពីប្រទេសចិនដែលជាទីផ្សារថ្មីរបស់ក្រសួងប្រៃសណីយ៍ នឹងត្រូវដឹកមកដល់ប្រទេសកម្ពុជាក្នុងពេលឆាប់ៗខាងមុខនេះ ខណៈបច្ចុប្បន្នក្រសួងបន្តលក់ឧបករណ៍ទិញមកពីប្រទេសកូរ៉េ។ 

ឯកឧត្តម ជា វណ្ណដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍បានបញ្ជាក់កាលពីពេលកន្លងមកថា ក្រសួងគ្រោងបញ្ជាទិញឧបករណ៍តេស្តរហ័យពីចិនចំនួន២លានគ្រភង ដើម្បីរួមចំណែកជាមួយរាជរដ្ឋាភិបាលក្នុងការបង្ការ និងទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ជាពិសេសមេរោគបំប្លែងខ្លួនថ្មី ដែលកំពុងមានវត្តមាននៅកម្ពុជា។ ឯកឧត្តមបានអះអាងថា ឧបករណ៍តេស្តរហ័សរបស់ចិនងាយស្រួលដោយគ្រាន់តែរុកច្រមុះស្រាល និងមានគុណភាពខ្ពស់។

ឧបករណ៍នាំចូលពីចិននេះ ក្រសួង គ្រោងដាក់លក់ក្នុងតម្លៃ ២ដុល្លារអាមេរិក ខណៈឧបករណ៍នាំចូលពីប្រទេសកូរ៉េលក់ចេញ ៣,៧ដុល្លារក្នុង១ដើម។ គិតមកទល់ពេលនេះ ក្រសួង លក់ឧបករណ៍តេស្តរហ័សបានជិត២លានដើមហើយ ក្រោយបើកលក់បានជាង១ខែកន្លងមកនេះ៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


បេក្ខភាពនាយករដ្ឋមន្ត្រី៤រូប កំពុងស្ថិតក្រោមការជ្រើសរើសពីព្រះមហាក្សត្រម៉ាឡេស៊ី

ព័ត៌មាន
ព្រះមហាក្សត្រម៉ាឡេស៊ី អាល់ស៊ុលតង់ អាប់ឌុលឡា បានចាប់ផ្តើមស្វែងរកនាយករដ្ឋមន្ត្រីថ្មី បន្ទាប់ពីលោក ម៉ូយីឌីន យ៉ាស៊ីន បានសុំលាលែងពីតំណែងកាល…

ផ្លែឈើរបស់ថៃនាំចេញទៅទីផ្សារចិនកំពុងជួបទុក្ខផ្ទួនៗ

ព័ត៌មាន
ផលិតផលផ្លែឈើរបស់ថៃដែលនាំចេញទៅកាន់ទីផ្សារចិននៅមួយរយៈពេលចុងក្រោយនេះ បានជួបបញ្ហាផ្ទួនៗគ្នាតែម្តង។ ជាក់ស្ដែង ទើបតែត្រូវបានចិនបិទមិនឲ្យនាំច…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ