ទេសចរប្រមាណ៥លាននាក់នឹងដើរកម្សាន្តនាពិធីបុណ្យចូលឆ្នាំខ្មែរប្រពៃណីជាតិ

អ្នកនាំពាក្យក្រសួងទេសចរណ៍រំពឹងថា ទេសចរប្រមាណ៥លាននាក់នឹងដើរកម្សាន្តនាពិធីបុណ្យចូលឆ្នាំខ្មែរប្រពៃណីជាតិ


សម្រាប់ពិធីបុណ្យចូលឆ្នាំខ្មែរប្រពៃណីជាតិឆ្នាំនេះ មន្រ្តីជាន់ខ្ពស់ក្រសួងទេសចណ៍បានបង្ហាញក្ដីរំពឹងថា ភ្ញៀវទេសចរជាតិ-អន្តរជាតិ និងទេសចរផ្ទៃក្នុង សរុបប្រមាណ ៥លាននាក់ នឹងដើរកម្សាន្តនៅទូទាំងប្រទេសកម្ពុជានៅក្នុងថ្ងៃឈប់សម្រាកក្នុងសប្ដាហ៍នេះ ខណៈបណ្ដាខេត្តសក្ដានុពលទេសចរណ៍ធំៗ ដូចជា ខេត្តសៀមរាប កំពង់សោម កែប កំពត ជាដើម សុទ្ធតែបានត្រៀមខ្លួនរួមរាល់សម្រាប់ទទួលភ្ញៀវទេសចរ អំឡុងពិធីបុណ្យចូលឆ្នាំខ្មែរប្រពៃណីជាតិខាងមុខនេះ។
ទេសចរប្រមាណ៥លាននាក់នឹងដើរកម្សាន្តនាពិធីបុណ្យចូលឆ្នាំខ្មែរប្រពៃណីជាតិ

សម្រាប់ឆ្នាំ២០២៣នេះ គឺជាឆ្នាំដ៏ពិសេសសម្រាប់កម្ពុជា ក្នុងការទាក់ទាញភ្ញៀវទេសចរ និងអ្នកដំណើរឲ្យចូលមកកម្សាន្តនៅប្រទេសកម្ពុជា តាមរយៈព្រឹត្តិការណ៍ជាតិ និងអន្តរជាតិ ដូចជា ការធ្វើជាម្ចាស់ផ្ទះនៃព្រឹត្តិការណ៍ស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម ពិសេសពិធីបុណ្យចូលឆ្នាំខ្មែរប្រពៃណីជាតិ ដែលនឹងប្រារព្ធធ្វើឡើងរយៈពេល ៣ថ្ងៃ ពោលចាប់ពីថ្ងៃទី១៤-១៦ ខែមេសា ឆ្នាំ២០២៣ខាងមុខនេះ។

ឯកឧត្តម តុប សុភ័ក្រ្ត អ្នកនាំពាក្យក្រសួងទេសចរណ៍ បានបង្ហាញក្ដីរំពឹងថា នាពេលពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ រយៈពេល ៣ថ្ងៃ ខាងមុខនេះ នឹងមានមនុស្សម្នាដើរកម្សាន្តច្រើន នៅតាមគោលដៅទេសចរណ៍នានាទូទាំងប្រទេសកម្ពុជា។ ការអះអាងរបស់មន្រ្តីជាន់ខ្ពស់ក្រសួងទេសចរណ៍បែបនេះ ក្រោយស្ថានភាពសង្គម-សេដ្ឋកិច្ចកម្ពុជា កាន់តែប្រសើរ គួបផ្សំ កម្ពុជាត្រៀមរៀបចំព្រឹត្តិការណ៍ជាតិ និងអន្តរជាតិ ជាបន្តបន្តសម្រាប់ឆ្នាំ២០២៣នេះ។ បើតាមឯកឧត្តម តុប សុភ័ក្រ្តរំពឹងថា ឆ្នាំ២០២៣នេះ សម្ទុះភ្ញៀវទេសចរដែលដើរកម្សាន្តនៅតាមគោលដៅទេសចរណ៍ នឹងមិនខុសគ្នាប៉ុន្មាននោះទេ បើធៀទៅនឹងពិធីបុណ្យចូលឆ្នាំខ្មែរនាឆ្នាំមុនដែលធ្លាប់ទទួលបានភ្ញៀវទេសចរជាតិ និងទេសចរផ្ទៃក្នុងសរុបជាង ៥លាននាក់។

ជុំវិញនឹងវិស័យទេសចរណ៍នេះដែរ ដើម្បីលើកកម្ពស់វិស័យទេសចរណ៍ និងជំរុញនូវកំណើនភ្ញៀវទេសចរ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចតេជោ ហ៊ុន សែន នាពិធីជួបជាមួយក្រុមសហគ្រាសធុនតូច មធ្យមនិងសិប្បកម្មកម្ពុជា នៅថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៣ បានជំរុញ និងស្នើឲ្យមានការកែច្នៃនូវផលិតផលដែលមានស្រាប់សម្រាប់ផ្គត់ផ្គង់ដល់ដៃទេសចរផ្ទាល់ ដែលបានចូលមកដល់ប្រទេសកម្ពុជា និងសម្រាប់នាំចេញ តួយ៉ាងដូចជា គ្រាប់ស្វាយចន្ទី ជាដើម។ សម្ដេច ហ៊ុន សែន បានណែនាំថា សម្រាប់ផលិតផលនានា ដែលកើតចេញពីការកែច្នៃ និងការផលិតរបស់កសិករ ត្រូវនាំចូលទៅកាន់បណ្តាសណ្ឋាគារណា ដែលមានជនបរទេសស្នាក់នៅ ដែលហៅថា ការនាំចេញនូវនឹងកន្លែង។ លើសពីនេះ ប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា ក៏បានណែនាំឱ្យយកចិត្តទុកជាមួយទីផ្សារជាមួយប្រទេសជិតខាងកម្ពុជា ដូចជា ប្រទេសវៀតណាម ថៃ និងឡាវ ជាដើម ដែលប្រទេសជិតខាងទាំងនេះ សុទ្ធតែជាទីផ្សារសម្រាប់ការនាំចេញរបស់កម្ពុជា។

សូមបញ្ជាក់ថា នៅត្រីមាសទី១ ក្នុងឆ្នាំ២០២៣នេះ កម្ពុជា ទទួលបានទេសចរអន្តរជាតិ ប្រមាណជាង ១លាន២សែននាក់ មានកំណើនជាង ៧០០% បើធៀបទៅនឹងរយៈពេលដូចគ្នានៅឆ្នាំ២០២២។ ក្នុងនោះ ទេសចរអន្តរជាតិ ដែលបានចូលមកកម្ពុជាច្រើនជាងគេ គឺទេសចរជនជាតិថៃ។ បន្ទាប់មកទេសចរជនជាតិវៀតណាម បានជាប់ចំណាត់លេខ២។ រីឯ ទេសចរជនជាតិចិនវិញ ស្ថិតក្នុងចំណាត់ថ្នាក់លេខ៣។ នេះបើយោងតាមរបាយការណ៍ដែលផ្ដល់ដោយឯកឧត្តម តុប សុភ័ក្រ្ត អ្នកនាំពាក្យក្រសួងទេសចរណ៍៕




អត្ថបទបន្ទាប់


ផ្លូវតភ្ជាប់ពីភ្នំបូកគោទៅផ្លូវជាតិលេខ៤ស្ថាបនាបាន៣០%ហើយ ខណៈអ្នកជំនាញរំពឹងផ្លូវនេះនឹងជួយជំរុញកំណើនភ្ញៀវទេសចរ

ព័ត៌មាន
ការស្ថាបនាផ្លូវតភ្ជាប់ពីកំពូលភ្នំបូកគោទៅផ្លូវជាតិលេខ៤ ដែលជាការចាប់ដៃរួមគ្នារវាងអ្នកឧកញ៉ា សុខ គង់ និងអ្នកឧកញ៉ា ម៉ុង ឬទ្ធី មកទល់ពេលនេះស…

អគ្គនាយិកាអង្គការពាណិជ្ជកម្មពិភពលោកនិយាយថា ប្រទេសចិនគឺជាអ្នកគាំទ្រយ៉ាងខ្លាំងក្លាចំពោះប្រព័ន្ធពាណិជ្ជកម្មពហុភាគី

ព័ត៌មាន
អគ្គនាយិកាអង្គការពាណិជ្ជកម្មពិភពលោក (WTO) លោកស្រី ង៉ូហ្ស៊ី អូកុនចូ អ៊ីវីឡា (Ngozi Okonjo-Iweala) បាននិយាយនៅក្នុងកិច្ចសម្ភាសន៍ផ្តាច់មុខ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ