ប្រសិទ្ធភាពប្រមូលពន្ធ

ពន្ធដារ គ្រោងបង្កើតប្រព័ន្ធប្រមូលទិន្នន័យស្វ័យប្រវត្តិពីសាជីវកម្ម ដើម្បីពង្រឹងអភិបាលកិច្ច និងបង្កើនប្រសិទ្ធភាពប្រមូលពន្ធ


អគ្គនាយកដ្ឋានពន្ធដារ កំពុងសម្លឹងមើលលើការអភិវឌ្ឍន៍ប្រព័ន្ធបច្ចេកវិទ្យាថ្មី ដែលអាចប្រមូលទិន្នន័យពីក្រុមហ៊ុនសាជីវកម្មនានា ដែលកំពុងធ្វើប្រតិបត្តិការនៅកម្ពុជា ហើយប្រព័ន្ធឌីជីថលថ្មីនេះ នឹងជួយពង្រឹងអភិបាលកិច្ចល្អ និងតម្លាភាពក្នុងការប្រមូលចំណូលពន្ធអាករឲ្យល្អប្រសើរជាងមុន។
រំហូរការងារប្រចាំថ្ងៃជាង៩៥ភាគរយបានចូលក្នុងប្រព័ន្ធឌីជីថល

ថ្នាក់ដឹកនាំអគ្គនាយកដ្ឋានពន្ធដារបានអះអាងថា រំហូរការងារប្រចាំថ្ងៃរបស់ខ្លួនដល់ទៅជាង៩៥ភាគរយ ត្រូវបានចូលក្នុងប្រព័ន្ធឌីជីថល ខណៈបច្ចុប្បន្នមានកម្មវិធីបច្ចេកវិទ្យារហូតដល់៧៨ ត្រូវបានផលិត និងអភិវឌ្ឍន៍សម្រាប់បម្រើដល់កិច្ចការងារពាក់ព័ន្ធនឹងការប្រមូលចំណូលពន្ធ។

ឯកឧត្តម គង់ វិបុល រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាអគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធដារបានគូសបញ្ជាក់ថា អគ្គនាយកដ្ឋានពន្ធដារកំពុងសិក្សាលើការធ្វើទំនើបកម្មបច្ចេកវិទ្យាប្រព័ន្ធឌីជីថល ដើម្បីប្រមូលទិន្នន័យស្វ័យប្រវត្តិពីសារជីវកម្មនានានៅកម្ពុជា ខណៈទំនើបកម្មបច្ចេកវិទ្យានេះ ត្រូវបានថ្នាក់ដឹកនាំអគ្គនាយកដ្ឋានពន្ធដារអះអាងថា នឹងជួយសម្រួលដល់ការប្រមូលទិន្នន័យបានលឿន និងពង្រឹងប្រសិទ្ធភាពការងារបានច្រើនជាងមុន។

នៅក្នុងបទសម្ភាសជាមួយសារព័ត៌មានខេមបូណូមីសឯកឧត្តម គង់ វិបុល បានគូសបញ្ជាក់ថា ប្រព័ន្ធបច្ចេកវិទ្យាប្រមូលទិន្នន័យ ឬប្លុកឆេន ដែលខ្លួនគ្រោងបង្កើតឡើងនេះនឹងអាចប្រមូលទិន្នន័យពាក់ព័ន្ធធ្វើប្រតិបត្តិការរបស់សាជីវកម្មនានានៅកម្ពុជា ខណៈប្រព័ន្ធនេះត្រូវបានគេប្រើប្រាស់ និងកំពុងមានការពេញនិយមខ្លាំងនៅតាមប្រទេសមួយចំនួន ព្រោះវានឹងជួយពង្រឹងអភិបាលកិច្ចល្អ និងតម្លាភាពលើការអនុវត្តការប្រមូលចំណូលពន្ធឲ្យកាន់តែមានប្រសិទ្ធខ្លាំងជាងមុន។

ទន្ទឹមនឹងគម្រោងបង្កើតប្រព័ន្ធបច្ចេកវិទ្យាប្រមូលទិន្នន័យពីសាជីវកម្មនេះ ឯកឧត្តមរដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី គង់ វិបុល សង្ឃឹមថា កម្ពុជានឹងអាចឈានទៅបង្កើតប្រព័ន្ធផ្ទុកទិន្នន័យធំមួយនៅកម្ពុជានាពេលអនាគត ដែលបម្រើឱ្យការស្រាវជ្រាវ និងសេចក្តីត្រូវការតាមមចាំបាច់របស់សាជីវកម្មនានា។ ហើយតាមរយៈប្រព័ន្ធផ្ទុកទិន្នន័យធំនេះ កម្ពុជាក៏អាចយកផលប្រយោជន៍ និងរកលុយបានផងដែរ។

គួរបញ្ជាក់ថា អគ្គនាយកដ្ឋានពន្ធដារ បានធ្វើទំនើបកម្មឌីជីថល ចាប់តាំងពីឆ្នាំ២០១៤ ដើម្បីលើកកម្ពស់ និងពង្រឹងប្រសិទ្ធភាពក្នុងការប្រមូលចំណូលពន្ធ ហើយរហូតមកដល់ពេលនេះជាង៩៥ភាគរយនៃរំហូរការងាររបស់ពន្ធដារត្រូវបានអនុវត្តតាមមប្រព័ន្ធឌីជីថល។ បច្ចុប្បន្នពន្ធដារ មានកម្មវិធីបច្ចេកវិទ្យាចំនួន៧៨ សម្រាប់បម្រើដល់កិច្ចការងារពាក់ព័ន្ធនានា ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា៕

អត្ថបទ ៖ បូ ដូឡា




អត្ថបទបន្ទាប់


ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្រ្តីប្រចាំការ ដឹកនាំកិច្ចប្រជុំក្រុមប្រឹក្សាអ្នកច្បាប់ ដើម្បីជំរុញការអនុវត្តច្បាប់ឲ្យកាន់តែមានប្រសិទ្ធភាពខ្ពស់

ព័ត៌មាន
ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្ដីការគណៈរដ្ឋមន្ត្រី នៅថ្ងៃទី ២៦ ខែកញ្ញា ឆ្នាំ២០២៣ បានដឹកនាំបើកកិច្ចប្រ…

ឯកឧត្តម វង្សី វិស្សុត ចាត់ទុកក្រុមប្រឹក្សាអ្នកច្បាប់ជាតួអង្គដ៏សំខាន់ក្នុងការជួយអភិវឌ្ឍន៍សង្គម និងសេដ្ឋកិច្ចកម្ពុជា

ព័ត៌មាន
ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្ដីការគណៈរដ្ឋមន្ត្រី នៅថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៣ បានដឹកនាំបើកកិច្ចប្រជ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ