អត្ថបទក្រុមហ៊ុន

ក្រុមហ៊ុន Nokia និងក្រុមហ៊ុន SINET បានដាក់ ឱ្យប្រើប្រាស់នូវបណ្ដាញអុបទិកប្រភេទ XGS-PON ដំបូងបង្អស់នៅកម្ពុជា ដែលនឹងផ្ដល់នូវបណ្ដាញអ៊ីនធឺណិតល្បឿនលឿនរហូតដល់ 10Gbps សម្រាប់ក្រុមហ៊ុនសហគ្រាសនានា


ក្រុមហ៊ុន Nokia បានប្រកាសនៅថ្ងៃនេះថា ក្រុមហ៊ុន SINET ដែលជាប្រតិបត្តិករផ្ដល់សេវាអ៊ីនធឺណិតឈានមុខគេនៅកម្ពុជា បានជ្រើសយកបណ្ដាញអុបទិកអកម្មប្រភេទ XGS-PON របស់ក្រុមហ៊ុន Nokia ដើម្បីជាដំណោះស្រាយ ឆ្លើយតបទៅនឹងសេចក្ដីត្រូវការអ៊ីនធឺណិតដែលមានតំរូវការល្បឿនលឿនរបស់ក្រុមហ៊ុនសហគ្រាសនៅក្នុងព្រះរាជាណាចក្រកម្ពុជា។
ក្រុមហ៊ុន Nokia និងក្រុមហ៊ុន SINET បានដាក់ ឱ្យប្រើប្រាស់នូវបណ្ដាញអុបទិកប្រភេទ XGS-PON ដំបូងបង្អស់នៅកម្ពុជា។ រូបភាព៖ telecome.com

ដំណោះស្រាយនៃបណ្ដាញអុបទិកប្រភេទ XGS-PON របស់ក្រុមហ៊ុន Nokia នេះនឹងត្រូវបានចាប់ផ្ដើមដាក់ឱ្យប្រើប្រាស់ជាដំបូងនៅរាជធានីភ្នំពេញ មុននឹងពង្រីកទៅកាន់បណ្ដាខេត្ត និងតំបន់ផ្សេងៗទៀត។​ នៅពេលដែលបានដាក់ចេញឱ្យប្រើប្រាស់ បណ្ដាញអុបទិកដែលបានត្រៀមរួចជាស្រេចសម្រាប់ថ្ងៃអនាគតរបស់ក្រុមហ៊ុន SINET នឹងអាចដោះស្រាយបញ្ហាតម្រូវការល្បឿនអ៊ីនធឺណិតបន្ថែម និងជាការគាំទ្រដល់ការប្រើប្រាស់ក្នុងបរិបទទីក្រុងឆ្លាតវៃ (Smart city) និងដំណើរការអ៊ីនធឺណិត5Gជាដើម។

ការដាក់ឱ្យប្រើប្រាស់បណ្ដាញសេវាអុបទិកថ្មី រួមទាំងការដំឡើងឧបករណ៍ក្នុងស្ថានីយខ្សែអុបទិកដែលមានស្រាប់របស់ក្រុមហ៊ុន គ្រោងនឹងត្រូវបញ្ចប់នៅក្នុងឆ្នាំ២០២២នេះ។

ដំណោះស្រាយដោយការប្រើប្រាស់បណ្ដាញអុបទិករបស់ក្រុមហ៊ុន Nokia គឺត្រូវបានបំពាក់ដោយបន្ទះសៀគ្វី Quillion ដែលសព្វថ្ងៃនេះ បន្ទះសៀគ្វី Quillion បាននឹងកំពុងប្រើប្រាស់ជាមួយបច្ចេកវិទ្យាបណ្ដាញអុបទិកអកម្មបីជំនាន់មកហើយគឺ GPON, XGS-PON និង 25G PON។ បើយើងប្រៀបធៀបទៅនឹងបន្ទះសៀគ្វីជំនាន់មុនៗ បន្ទះសៀគ្វី Quillion អាចសន្សំថាមពលបានរហូតដល់ទៅជាង៥០% ដែលធ្វើឱ្យប្រតិបត្តិករផ្ដល់សេវាអ៊ីនធឺណិតអាចកាត់បន្ថយចំណាយទៅលើប្រតិបត្តិការទៀតផង។

លោក Diep Kong ប្រធានផ្នែកបច្ចេកទេសនៃក្រុមហ៊ុន SINET បានលើកឡើងថា “នៅពេលដែលប្រព័ន្ធអេកូឌីជីថលមានការរីកចម្រើនខ្លាំង ក្រុមហ៊ុនសហគ្រាសប្រាកដជាត្រូវការបណ្ដាញអ៊ីនធឺណិតដែលមានល្បឿនលឿនខ្លាំងប្រកបដោយទំនុកចិត្តខ្ពស់។ ហើយយើងខ្ញុំប្ដេជ្ញានឹងផ្ដល់ជូននូវបទពិសោធន៍នៃការប្រើប្រាស់បណ្ដាញអ៊ីនធឺណិតលំដាប់ពិភពលោកដល់អ្នកប្រើប្រាស់ក្នុងអាជីវកម្មគ្រប់ប្រភេទ ដើម្បីអាចផ្ដល់សេវាកម្មល្អបំផុតទៅកាន់អតិថិជនរបស់ពួកគេ។ នៅពេលនេះ យើងបាននឹងកំពុងប្រើប្រាស់បណ្ដាញអុបទិកប្រភេទ GPON របស់ក្រុមហ៊ុន Nokia ហើយយើងខ្ញុំមានការជឿជាក់ថាបណ្ដាញអុបទិកប្រភេទ XGS-PON នឹងអនុញ្ញាតឱ្យយើងផ្ដល់នូវបទពិសោធន៍ល្អប្រសើរជាងមុនដល់ក្រុមហ៊ុនសហគ្រាសកម្ពុជា ដូចដែលធ្លាប់បានសបញ្ជាក់ឱ្យឃើញពីសមត្ថភាពរបស់វាកន្លងមក តាមរយះបច្ចេកវិទ្យា GPON របស់ Nokia។ ក្រុមហ៊ុន Nokia ក៏ទទួលបាននូវការទទួលស្គាល់ យថាប្រភេទ និងអនុញ្ញាតិឱ្យដាក់ចេញឱ្យប្រើប្រាស់ទៅលើឧបករណ៍បណ្ដាញអុបទិកប្រភេទ XGS-PON នេះពីសំណាក់និយ័តករទូរគមនាគមន៍កម្ពុជា ដែលការណ៍នេះបានបង្ហាញឱ្យយើងឃើញពីគុណវឌ្ឃន៏ និងការត្រៀមខ្លួនរួចជាស្រេចក្នុងការដាក់ចេញឱ្យប្រើប្រាស់នៅក្នុងទីផ្សារប្រទេសកម្ពុជារបស់ក្រុមហ៊ុន Nokia។”

លោក Ajay Sharma នាយកក្រុមហ៊ុន Nokia ប្រចាំប្រទេសថៃ និងកម្ពុជាក៏បានលើកឡើងផងដែរថា “យើងមានក្ដីរំភើបយ៉ាងខ្លាំងដែលក្រុមហ៊ុន SINET បញ្ជាក់សារជាថ្មីនូវទំនុកចិត្តរបស់ខ្លួនចំពោះដំណោះស្រាយរបស់យើងខ្ញុំ។ ឧបករណ៍បណ្ដាញអុបទិកប្រភេទ XGS-PON ដែលជាបណ្ដាញអុបទិកឈានមុខគេក្នុងវិស័យឧស្សាហកម្មមួយនេះ នឹងជួយធ្វើឱ្យក្រុមហ៊ុន SINET បង្កើនទាំងល្បឿន និងគុណភាពអ៊ីនធឺណិតទាំងមូលសម្រាប់អ្នកប្រើប្រាស់របស់ខ្លួនដែលជាម្ចាស់ក្រុមហ៊ុនអាជីវកម្ម។ ហើយដំណោះស្រាយនេះក៏បានជួយឱ្យពួកគេបង្កើនប្រាក់ចំណូល និងទាក់ទាញអតិថិជនថ្មីៗផងដែរ។ អ្នកប្រើប្រាស់ដែលជាម្ចាស់ក្រុមហ៊ុនសហគ្រាសនឹងទទួលបាននូវអត្ថប្រយោជន៍ពីការកើនឡើងនៃសមត្ថភាពរបស់បណ្ដាញអុបទិក និងល្បឿនអ៊ីនធឺណិតលឿនរហ័សប្រកបដោយទំនុកចិត្ត។

-បណ្ដាញអុបទិកប្រភេទ XGS-PON ជាដំណោះស្រាយរបស់ក្រុមហ៊ុន Nokia សម្រាប់ជួយដល់ក្រុមហ៊ុន SINET ក្នុងការផ្ដល់នូវបទពិសោធន៍ថ្មីដ៏អស្ចារ្យដល់អ្នកប្រើប្រាស់ ជាមួយនឹងសមត្ថភាពកាន់តែខ្ពស់ និងជម្រុញដល់ការផ្ដល់ជូនសេវាកម្មកាន់តែប្រសើរឡើង។

-ក្រុមហ៊ុន SINET នឹងបន្តរក្សាភាពជាដៃគូប្រកួតប្រជែងឈានមុខគេដោយក្លាយជាអ្នកផ្គត់ផ្គង់ អ៊ិនធឺណិតតាមបណ្ដាញ អុបទិកជំនាន់ថ្មីឬហៅកាត់ថា XGS-PON ដំបូងគេនៅកម្ពុជា។

ប្រភព៖

-គេហទំព័រ៖ Next-generation PON

-គេហទំព័រ៖ Nokia Quillion Chipset

-សេចក្ដីប្រកាសព័ត៌មាន៖ Nokia extends Quillion portfolio with world’s smallest OLT supporting 25G PON

-សេចក្ដីប្រកាសព័ត៌មាន៖ SINET expands into residential market with Nokia’s high-speed fiber to the home solution




អត្ថបទបន្ទាប់


អឺរ៉ុបកំពុងស្វះស្វែងរកឧស្ម័នត្រៀមសន្សំទុកឲ្យបានមុនរដូវរងារ ខណៈរុស្សីកាត់បន្ថយលំហូរឧស្ម័ន

ព័ត៌មាន
រុស្ស៊ីបានបញ្ជូនឧស្ម័នផ្គត់ផ្គង់ទៅឲ្យអឺរ៉ុប កាន់តែតិចជាងមុន នៅចំពេលដែលមានការកើនឡើងនៃជម្លោះថាមពលរវាងទីក្រុងម៉ូស្គូ និងសហភាពអឺរ៉ុប ពាក់…

ថៃរក្សាការព្យាករកំណើនសេដ្ឋកិច្ចឆ្នាំ២០២២នៅអត្រា ៣,៥% និងរំពឹងកំណើន៤%នៅឆ្នាំ២០២៣

ព័ត៌មាន
ក្រសួងហិរញ្ញវត្ថុថៃ បាននិយាយកាលពីថ្ងៃអង្គារសប្ដាហ៍នេះថា ខ្លួនមើលឃើញកំណើនសេដ្ឋកិច្ច ៤% នៅឆ្នាំក្រោយ និងបានរក្សាការព្យាករណើនសេដ្ឋកិច្ច៣,៥% សម្…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ