តម្លៃទីផ្សារ​ប្រេងឆៅ

តម្លៃប្រេងបានធ្លាក់ចុះ ក្រោយពីអង្គការ OPEC+ ពន្យារពេលប្រជុំពីផែនការកាត់បន្ថយការផលិតប្រេង


តម្លៃប្រេងបានធ្លាក់ចុះ នៅថ្ងៃអង្គារនេះ នៅចំពេលដែលការព្រួយបារម្ភអំពីការកើនឡើងនៃការផ្គត់ផ្គង់ប្រេងលើសតម្រូវការ ត្រូវបានអង្គការប្រទេសនាំចេញប្រេង OPEC+ពន្យារពេលលើកយកមកប្រជុំពិភាក្សាដល់ឆ្នាំ២០២១។ កិច្ចប្រជុំនេះ គេរំពឹងថាអាចនឹងពង្រីកបន្ថែមនូវការកាត់បន្ថយផលិតកម្មប្រេងឆៅបន្ថែមទៀត ខណៈពេលដែល បញ្ហាមេរោគកូវីដ-១៩ កំពុងបន្ដរាតត្បាត និងធ្វើឲ្យប៉ះពាល់ដល់តម្រូវការប្រើប្រាស់ប្រេងឥន្ធនៈនៅទូទាំងពិភពលោក។ នេះបើតាមការរាយការណ៍មួយរបស់សារព័ត៌មាន Reuters។
ផ្សារប្រេងកាន់តែដុនដាប អារ៉ាប៊ីសាអ៊ូឌីត ប្រកាសកាត់បន្ថយផលិតកម្មប្រេងឆៅ ដើម្បីស្ដារតម្លៃទីផ្សារ(រូបភាព gulfhouse.org)
ដោយ

ការបើកការជួញដូរ​ប្រេងឆៅ​​នៅក្នុងថ្ងៃទី ១ ​ខែធ្នូ​ ឆ្នាំ២០២០ នៅលើទីផ្សារ​ប្រេងឆៅ Brent មានការធ្លាក់ចុះតម្លៃ​​ ២០ សេន ឬស្មើនឹង​អត្រា ០,៤% ពោលគឺ​ក្នុងមួយបារ៉ែល​លក់​បាន​ប្រមាណ ជាង​៤៧ ដុល្លារ ៦៨ សេន។ ការធ្លាក់ចុះនេះ បន្ទាប់ពី នៅថ្ងៃទី ៣០ ខែ​វិច្ឆិកា តម្លៃប្រេង​ក៏បានធ្លាក់ចុះ​ដល់ទៅ ជាង​១%ដែរ។ សម្រាប់​ទីផ្សារ​ប្រេងឆៅ West Texas Intermediate វិញ មានការធ្លាក់ចុះ ២៧ សេន ឬស្មើនឹង​អត្រា​ធ្លាក់ចុះ ០,៦% ពោលគឺ​១បារ៉ែល​លក់បាន​ប្រមាណ ៤៥ដុល្លារអាមេរិក។

ទោះយ៉ាងណា ទីផ្សារតម្លៃប្រេងទាំងពីរនេះ បាន​កើនឡើង​នៅម្ដុំ ២៧% កាលពីខែ​វិច្ឆិកា ដែលជាខែមួយ​​ធ្វើបានល្អបំផុតសម្រាប់​ទីផ្សារប្រេងឆៅ បើគិតតាំងពីខែ​មីនាមក ដោយសារតែ​ខែវិច្ឆិកាកន្លងទៅនេះ មាន​ដំណឹង​ពីការ​អភិវឌ្ឍ​វ៉ាក់សាំង​កូវី-១៩ បានធ្វើឲ្យ​ការកើនឡើងនូវ​ក្ដី​សង្ឃឹម​នៃ​ការស្ដារសេដ្ឋកិច្ច​ឡើងវិញ ដែលវា​បាន​អាច​ជំរុញ​ដល់​តម្រូវការ​ប្រេង​ឥន្ធនៈ​ឲ្យមាន​សន្ទុះងើបឡើងវិញ។

អង្គការ​ប្រទេស​ផលិតប្រេង​ OPEC+ បាន​ពន្យារពេល​ពិភាក្សាអំពី​គោលនយោបាយ​ទិន្នផល​ប្រេង នៅឆ្នាំក្រោយ ខណៈដែល​តួអង្គ​សំខាន់ៗនៃអង្គការនេះ នៅមិនទាន់​យល់​ស្រប​លើ​បរិមាណ​ប្រេង​ដែលពួកគេ​គួរតែបូម​នៅពេល​មានតម្រូវការ​ទាប។

អង្គការ​ OPEC+នឹង​បន្ធូរបន្ថយ​ការ​កាត់បន្ថយ​ផលិតកម្ម​នាពេល​បច្ចុប្បន្ន មកនៅ​ត្រឹម​២លាន​បារ៉ែល​ក្នុងមួយថ្ងៃ ចាប់ពីខែ​មករាមក ប៉ុន្ដែ ដោយសារតម្រូវការ​ស្ថិតនៅក្រោម​សម្ពាធ នៃជំងឺកូវីដ-១៩ អង្គការនេះ ក៏បាន​និងកំពុង​ពិចារណា ពង្រីកបន្ថែម​ការកាត់បន្ថយ​ផលិតកម្ម​របស់ខ្លួនទៀត នៅក្នុង​ប៉ុន្មានខែ​ដំបូង​នៅឆ្នាំក្រោយនេះផងដែរ។

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


"ដំរី​ឯកា​បំផុត"​របស់​ពិភពលោក ទីបំផុត​ បាន​មកដល់ផ្ទះថ្មី នៅលើទឹកដី​កម្ពុជា​ហើយ

ព័ត៌មាន
នៅថ្ងៃទី៣០ វិច្ឆិកា នេះ ដំរី​​​អាយុ ៣៥ឆ្នាំ ឈ្មោះ Kaavan (ខាវ៉ាន់) ដែល​គេ​ឲ្យ​ឈ្មោះ​ថា "ដំរី​ឯកា​បំផុត​នៅលើ​ពិភពលោក" បាន​មក​ដល់​ផ្ទ…

ក្រុមហ៊ុនក្នុងស្រុកមួយ មានមហិច្ឆតាអភិវឌ្ឍការដាំដុះល្ម៉ើ ឲ្យក្លាយជាដំណាំនិមិត្តរូបនៃខេត្តពោធិ៍សាត់

ព័ត៌មាន
ដោយសារតែល្ម៉ើជាប្រភេទដំណាំហូបផ្លែដែលធន់ និងអាកាសធាតុបានល្អ ហើយទទួលបានទិន្នផលច្រើន ថែមទាំងមានតម្រូវទាំងក្នុងទីផ្សារជាតិ និងទីផ្សារអន្តរជ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ