អត្ថបទក្រុមហ៊ុន

កម្ពុជា នឹងរៀបចំព្រឹត្តិការណ៍ Opera Madama Butterfly ដ៏អស្ចារ្យ នៅខែធ្នូខាងមុខនេះ


កម្ពុជា នឹងមានការរៀបចំល្ខោនអូប៉េរ៉ាអន្តរជាតិមួយរឿង Madama Butterfly នៅថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៣ ខាងមុខនៅរោងមហោស្រពកោះពេជ្រ។ ព្រឹត្តិការណ៍នេះ នឹងមានអ្នកចូលរួមសំដែងដោយសិល្បករនិងតន្តី្រករចំនួន៧០រូប រួមមាន អ្នកចម្រៀងអូប៉េរ៉ាដ៏ល្បីនៅកម្ពុជា និងតារាអន្តរជាតិផ្សេងទៀតមកពីប្រទេសអ៊ីតាលី និងជប៉ុនជាដើម។ ល្ខោនអូប៉េរ៉ា Madama Butterfly គឺជាជំហ៊ានដ៏សំខាន់មួយនៅក្នុងដំណើររបស់ប្រទេសកម្ពុជា ឆ្ពោះទៅកាន់ការទទួលយកនូវវប្បធម៌ពោរពេញទៅដោយសោភ័ណ្ឌភាព ភាពស្រស់ស្អាត និងសិល្បៈ។
01. Master Photo (MAIN HIGHLIGHT)
ដោយ

នៅក្នុងកម្មវីធីសន្និសិទសារព័ត៌មាន MADAMA BUTTERFLY នៅថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២៣ ព្រះអង្គម្ចាស់ក្សត្រី នរោត្តម រតនាទេវី ក្នុងនាមជាអ្នកគាំទ្រវិស័យសិល្បៈក្នុងប្រទេសកម្ពុជា យល់ឃើញថា ការរៀបចំព្រឹត្តិការណ៍ល្ខោនអូប៉េរ៉ា រឿង Madama Butterfly មានសារៈសំខាន់ណាស់ក្នុងការបង្កើននូវចំណាប់អារម្មណ៍ថ្មីរបស់ប្រជាជនកម្ពុជា និងធ្វើឱ្យប្រជាជនកម្ពុជាដឹងកាន់តែច្បាស់ថាអ្វីទៅជាតន្ត្រី Opera ដ្បិតថា តន្ត្រីOpera មិនត្រឹមមានតែការច្រៀងនោះទេ ក៏មានការសម្តែងទស្សនីយភាពប្លែកៗប្រៀបបាននឹង ល្ខោនមួយ ដែលចូលរួមសម្តែងដោយសិល្បករជាច្រើនរួមគ្នា។ ព្រះអង្គម្ចាស់ក្សត្រី នរោត្តម រតនាទេវី មានមោទនភាពជាខ្លាំងដែលប្រទេសកម្ពុជា នឹងមានការរៀបចំព្រឹត្តិការណ៍ Opera Madama Butterfly ដ៏អស្ចារ្យ និងមានទ្រងទ្រាយធំបែបនេះកើតឡើងនៅកម្ពុជា។

Master Photo - Eagle Eye View - Panelist & Crowd Showcasing
Saritta as EmCee with Mdm Background
Gabi giving his speech - Stolen Shot - His Name KV on the background
All Panelists - Stolen Shot from guest position

លោក ឃួន សិទ្ធិសក្តិ អ្នកចម្រៀងអូប៉េរ៉ាដ៏ល្បីមួយរូបនៅកម្ពុជា យល់ឃើញថាតាមរយៈកម្មវិធី Opera Madama Butterfly ដែលរៀបចំឡើងនៅថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៣ ខាងមុខនេះ គឺនឹងអាចជួយបង្កើនចំណេះដឹងដល់សិល្បករកម្ពុជាមួយកម្រិតថែមទៀត ពោល គឺ Opera មិនត្រឹមតែជាការចេះច្រៀងមួយមុខនោះទេ តែត្រូវចេះសម្តែង និងចេះភាសាផងដែរ ដោយវាជាការសម្តែងលើសពីសិល្បៈទូទៅ និងជាតន្ត្រីដ៏អស្ចារ្យមួយនៅលើពិភពលោក ប្រៀបបានទៅនឹងទស្សនីយភាពដែលមានជីវិត ដែលធ្វើឱ្យអ្នកទស្សនាមានការជក់ចិត្តដិតអារម្មណ៍ជាមួយការសម្តែងនោះ។

Andy close up - answering question
Sethisak performance showcasing - shot from guest position
Vanthan performance showcasing - little close up - shot from guest position - lion background
Busy Crowd View - Guests enjoying the night

លោក Tassilo Brinzer ក្នុងនាមជាប្រធានសភាពាណិជ្ជកម្មសហភាពអឺរ៉ុបប្រចាំកម្ពុជា យល់ឃើញថាការរៀបចំព្រឹត្តិការណ៍តន្ត្រី Opera Madama Butterfly នេះមានសារៈសំខាន់ណាស់ក្នុងការជំរុញការផ្លាស់ប្តូរវប្បធម៌ រវាងប្រទេសកម្ពុជា ជាមួយសហភាពអឺរ៉ុប ជាក់ស្តែងដូចជាប្រទេសអ៊ីតាលី និងប្រទេសផ្សេងៗទៀតសុទ្ធសឹងតែជាប្រទេសនៃបណ្តុំមរតកនៃវប្បធម៌ ដែលគួរតែចែករំលែកទៅកាន់ពិភពលោក ហើយតាមរយៈព្រឹត្តិការណ៍នេះ ក៏នឹងចូលរួមចំណែកលើកស្ទួយវិស័យទេសចរណ៍ និងទាក់ទាញភ្ញៀវអន្តរជាតិមកកាន់កម្ពុជាផងដែរ។លោក Andy Hewson នាយកគ្រប់គ្រងក្រុមហ៊ុនហ៊ិននីគែន ខេមបូឌា (HEINEKEN Cambodia) បានបញ្ជាក់ថា មូលហេតុដែលក្រុមហ៊ុនរបស់លោកជ្រើសរើសឧបត្ថម្ភការរៀបចំ Madama Butterfly ក៏ដោយសារក្រុមហ៊ុនលោក តែងតែគាំទ្រដល់វិស័យសិល្បៈ និងសហគមន៍ក្នុងស្រុក ជាក់ស្តែងដូចជាការគាំទ្រដើម្បីបង្កើតឱ្យមាននូវតន្រ្តីដ៏អស្ចារ្យ Opera Madama Butterfly នេះឡើងនៅកម្ពុជា។ ជាងនេះទៅទៀត លោក Andy Hewson និង លោក Thierry Tea អនុប្រធានក្រុមហ៊ុន OCIC Group ជឿជាក់ថា ការសហការគ្នារវាងអ្នកជំនួញ ជាមួយសិល្បករនិងតន្ត្រីករ វានឹងកាន់តែធ្វើឱ្យមានការបង្កើតនូវស្នាដៃថ្មីៗជាច្រើនទៀតនៅពេលអនាគត៕

Bartenders showcasing cocktail
Product Shot - MUST
© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ព្រះមហាក្សត្រ៖ ៩ វិច្ឆិកា ឆ្នាំ១៩៥៣ ជាថ្ងៃដែលកម្ពុជាមានឋានៈស្មើបារាំង ក្នុងនាមជារដ្ឋឯករាជ្យ

ព័ត៌មាន
នៅថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ កម្ពុជាបានរៀបចំពិធីអបអរសាទរខួប៧០ឆ្នាំនៃទិវាបុណ្យឯករាជ្យជាតិ ៩ វិច្ឆិកា និងទិវាកំណើតនៃកងយោធពលខេមរភូ…

ប្រធានធនាគារកណ្តាលអាម៉េរិក ជំរុញឱ្យសេដ្ឋវិទូត្រូវមានភាពបត់បែនក្នុងការព្យាករសេដ្ឋកិច្ច

ព័ត៌មាន
ប្រធានធនាគារកណ្តាលសហព័ន្ធរបស់អាម៉េរិក លោក ចេរុម ផូវ៉េល (Jerome Powell) បាននិយាយថា ធនាគារកណ្តាលត្រូវតែមានឆន្ទៈក្នុងការគិតពីដំណាក់កាល…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ