អត្ថបទក្រុមហ៊ុន

អ័រគីដេ ខុនដូ ចាប់ផ្តើមបើកវគ្គ ហ្វឹកហាត់កីឡា តៃក្វាន់ដូចុងសប្តាហ៍សម្រាប់កុមារ ដោយឥតគិតថ្លៃ និង បង្រៀនដោយកីឡាករជំនាញពីសហព័ន្ធតៃក្វាន់ដូកម្ពុជា


ក្រុមហ៊ុន អភិវឌ្ឍន៍ លំនៅដ្ឋាន អ័រគីដេ បានប្រកាសបើកវគ្គហ្វឹកហាត់កីឡាតៃក្វាន់ដូចុងសប្តាហ៍ ដោយឥតគិតថ្លៃសម្រាប់អាណាព្យាបាលដែលមានបំណងចង់អោយបុត្រធីតា ចូលរៀនហ្វឹកហាត់ជំនាញកីឡាមួយនេះ នៅទីតាំង ខុនដូ អ័រគីដេ ស្ថិតលើផ្លូវ ២០០៤ ដោយគ្រាន់តែធ្វើការចុះឈ្មោះទុកជាមុនតាមរយៈlink ដែលបានផុសនៅលើហ្វេសប៊ុកផេក Orkide development ជារាងរាល់សប្តាហ៍មុនការបង្រៀនកើតឡើង។
អ័រគីដេ ខុនដូ ចាប់ផ្តើមបើកវគ្គ ហ្វឹកហាត់កីឡា តៃក្វាន់ដូចុងសប្តាហ៍សម្រាប់កុមារ ដោយឥតគិតថ្លៃ និង បង្រៀនដោយកីឡាករជំនាញពីសហព័ន្ធតៃក្វាន់ដូកម្ពុជា

លោក គ្រួច សុភត្ត្រា នាយកគ្រប់គ្រងចាត់ការទូទៅ បានអោយដឹងថា “ការបើកថ្នាក់បង្រៀនជំនាញកីឡាជាបន្តបន្ទាប់នេះ គឺក្នុងគោលបំណងចូលរួមចំណែកកសាងសមត្ថភាព ធនធានពលរដ្ឋកម្ពុជា ជាពិសេសទៅលើផ្នែកកីឡា និង សិល្បៈ ដើម្បីរៀបចំអោយកុមារកម្ពុជាធំធាត់ឡើងជាមួយទេព្យកោសល្យដែលពួកគេចូលចិត្ត ហើយនេះវាក៏អាចជាជំហ៊ានចាប់ផ្តើមអោយពួកគេស្គាល់ពីខ្លួនឯងផងដែរ។ ”

លោកបន្តទៀតថា ថ្នាក់ហ្វឹកហាត់ជំនាញ នៅចុងសប្តាហ៍ នៅមានជំនាញផ្សេងៗទៀត ដែលកំពុងរៀបចំអោយកើតមានឡើងក្នុងពេលឆាប់ៗខាងមុខនេះផងដែរ ដូចជាជំនាញផាត់ពណ៌ គំនូរ និង តន្រ្តីជាដើម ដូច្នេះលោក លោកស្រីដែលចាប់អារម្មណ៍បំពាក់ជំនាញទាំងអស់នោះដល់បុត្រធីតា លោក លោកស្រី សូមតាមដាន ហ្វេសប៊ុកផេក Orkide development ជាញឹកញាប់ និង ចុះឈ្មោះសំរាប់បុត្រធីតា។

បញ្ជាក់ផងដែរថា ថ្នាក់បង្រៀនជំនាញនៅចុងសប្តាហ៍ទាំងអស់ពី អ័រគីដេ គឺផ្តល់ជូនដោយឥតគិតថ្លៃ។




អត្ថបទបន្ទាប់


ចិនបារម្ភថា សហរដ្ឋអាមេរិក កូរ៉េខាងត្បូង និងជប៉ុន អាចបង្កើតសម្ព័ន្ធភាពយោធាថ្មី គំរាមកំហែងដល់ខ្លួន

ព័ត៌មាន
ទីក្រុងប៉េកាំងបានសម្តែងការព្រួយបារម្ភអំពីលទ្ធភាពបន្តធ្វើឡើងវិញនូវកិច្ចប្រជុំកំពូលត្រីភាគីជាមួយទីក្រុងតូក្យូ និងទីក្រុងសេអ៊ូល ដែលត្រូវបានព្យ…

ការវាយប្រហារក្បួនរថយន្តផ្តល់ជំនួយមនុស្សធម៌នៅមីយ៉ានម៉ា បង្កើនហានិភ័យសម្រាប់អាស៊ានដែលកំពុងប្រជុំកំពូល

ព័ត៌មាន
ប្រព័ន្ធផ្សព្វផ្សាយរដ្ឋនិងសមាជិកនៃកងជីវពលជនជាតិភាគតិចបាននិយាយកាលពីថ្ងៃចន្ទថា ក្បួនរថយន្តរួមទាំងអ្នកការទូតតំណាងឱ្យសមាគមប្រជាជាតិអាស៊ីអាគ្នេ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ