អត្ថបទក្រុមហ៊ុន

ទីតាំងអំណោយផលទាំងការរស់នៅ និង ប្រកបអាជីវកម្ម មកស្គាល់គម្រោង ផាក លែន ពោធិ៍ចិនតុង សម្រុកការសាងសង់ ប្រគល់ជូនភ្ញៀវហើយ


គម្រោង ផាក លែន ពោធិ៍ចិនតុង គឺជាគម្រោងលំនៅដ្ឋានស្តង់ដារដ៏ធំមួយរបស់ក្រុមហ៊ុន ជីប ម៉ុង លែន ដែលបានជួយលើកកម្ពស់តំបន់ពោធិ៍ចិនតុងនេះ អោយកាន់តែលេចធ្លោនិងមានភាព សម្បូរបែប គម្រោងមួយនេះកំពុងសម្រុកការសាងសង់យ៉ាងសកម្មជារៀងរាល់ថ្ងៃ ដើម្បីត្រៀមប្រគល់លំនៅដ្ឋានជូនដល់អតិថិជន បើទោះជាស្ថិតនៅក្នុងកាលះទេសះណាក៏ដោយ។
ទីតាំងអំណោយផលទាំងការរស់នៅ និង ប្រកបអាជីវកម្ម មកស្គាល់គម្រោង ផាក លែន ពោធិ៍ចិនតុង សម្រុកការសាងសង់ ប្រគល់ជូនភ្ញៀវហើយ

ផ្លូវថ្មី137K បានបញ្ចប់ការសាងសង់ ប្រវែងជាង ៤០០ម៉ែត្រ តភ្ជាប់ទៅ រហូតទៅដល់ ២ សង្កាត់​ គឺសង្កាត់កាកាប២ និងសង្កាត់សំរោងក្រោម ដែលទើបតែបញ្ចប់ការសាងសង់រួចរាល់ហើយដែរ ផ្លូវថ្មីនេះបានជួយសម្រួលដល់ចរាចរណ៍របស់ប្រជាពលរដ្ឋកាន់តែងាយស្រួល និងផ្ដល់ឱកាសដល់គម្រោង ផាក លែន ពោធិ៍ចិនតុង មួយនេះកាន់តែមានភាពល្អប្រសើរសម្រាប់ការប្រកបអាជីវកម្ម។

គួររំលឹកផងដែរថា គម្រោង ផាក លែន ពោធិ៍ចិនតុង ទើបនឹងបើកលក់ជាផ្លូវការកាលពីដើមឆ្នាំ ២០២២ ហើយត្រឹមតែជាង ១​ ឆ្នាំប៉ុណ្ណោះ គម្រោងមួយនេះបានលេចចេញជារូបរាងយ៉ាងរហ័សគួរអោយកត់សម្គាល់។ ក្នុងគម្រោងមានជាប្រភេទវីឡាទោល វីឡាកូនកាត់ និងផ្ទះអាជីវកម្ម ដែលកំពុងប្រគល់ជូនអតិថិជនបណ្តើរៗកាលពីពេលថ្មីៗនេះ ។

គម្រោង ផាក លែន ពោធិ៍ចិនតុង ស្ថិតនៅក្នុងទីតាំង​ដ៏អំណោយផល ត្រឹមតែ ២​នាទី​ពី​អាកាសយានដ្ឋាន​អន្តរជាតិភ្នំពេញតែម្ដង ជាមួយនឹងផ្លូវខ្វែងខ្វាត់​ ងាយស្រួលចេញចូលធ្វើដំណើរ មិនតែប៉ុណ្ណោះ នៅក្នុងតំបន់នោះមានចរន្ដសេដ្ឋកិច្ច ពាណិជ្ជកម្មចម្រុះ និងទីប្រជុំជនដែលល្អទាំងសម្រាប់ការរស់នៅនិងប្រកបអាជីវកម្ម។

ក្នុងគម្រោងផ្ទាល់មានសាងសង់ឡើងនូវសួនឧទ្យានធំល្វឹងល្វើយ ដែលអាចដើរកម្សាន្ដ លំហែរអារម្មណ៍ ឬហាត់ប្រាណដោយគ្មានក្តីបារម្ភ អមជាមួយដើមឈើធំៗ និងធម្មជាតិចម្រុះពណ៍ដ៏ស្រស់ត្រកាល ព្រមជាមួយនឹងកន្លែងក្មេងលេង ដែលជួយដល់ការអភិវឌ្ឍ ភាពឆ្នៃប្រឌិតប្រាជ្ញា និងកាយសម្បទានរបស់កុមារថែមទៀតផង។

ក្រុមហ៊ុន ជីប ម៉ុង លែន មានបេសកម្មផ្តល់ជូនគម្រោងលំនៅដ្ឋានដែលផ្តោតសំខាន់លើទីតាំង
ដែលមានសក្តានុពលទាំងការរស់នៅ និងប្រកបអាជីវកម្ម។​

ចំនុចពិសេស​នៃក្រុមហ៊ុនអចលទ្រព្យដ៏លេចធ្លោនេះ គឺគុណភាពសំណង់ដ៏មានភាពរឹងមាំ ដែលទទួលបានការគាំទ្រ និងកោតសសើរពីសំណាក់អតិថិជនរបស់ខ្លួនគ្រប់ទិសទី។ ការប្រើប្រាស់គ្រឿងសំណង់ និងសម្ភារៈបំពាក់ជូនក្នុងផ្ទះមានគុណភាពខ្ពស់បំផុត ដើម្បីប្រាកដថាអតិថិជន​ទទួលបានផ្ទះក្នុងក្តីស្រមៃ​ប្រកប​ដោយទំនុកចិត្ត។

កាន់តែពិសេស ជីប ម៉ុង លែន ក៏មានផ្តល់ជូន​ឱកាសទិញផ្ទះកាន់តែងាយស្រួល បង់ឥតការប្រាក់រហូតដល់ ២៥ ខែនៅគ្រប់គម្រោងផងដែរ៕




អត្ថបទបន្ទាប់


ទំនាស់រវាងមហាសេដ្ឋី ជេក ម៉ា និង រដ្ឋាភិបាលចិន ធ្វើឲ្យខាតបង់ក្រុមហ៊ុន អាលីបាបា និងសម្ព័ន្ធក្រុមហ៊ុន អាន ជិត ១ទ្រីលានដុល្លារ

ព័ត៌មាន
អាជ្ញាធរចិនបាននិយាយថា ពួកគេនឹងបញ្ចប់ការស៊ើបអង្កេតលើក្រុមហ៊ុន Ant ដោយតម្រូវឱ្យក្រុមហ៊ុនបច្ចេកវិទ្យាហិរញ្ញវត្ថុនេះបង់ប្រាក់ពិន័យជិត ១ ពាន់…

កិច្ចសហការប្រតិបត្តិការលើមធ្យោបាយទូទាត់រវាងក្រុមហ៊ុនធានារ៉ាប់រង ភីភល & ផាតនើរ អុីនសួរេន ភីអិលស៊ី និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ អឹម ខេ ភីអិលស៊ី

ព័ត៌មាន
ក្រុមហ៊ុនធានារ៉ាប់រង ភីភល & ផាតនើរ អុីនសួរេន ភីអិលស៊ី (ភីភីអាយ) និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ អឹម ខេ ភីអិលស៊ី (អេ អឹម ខេ) បានច…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ