មន្ទីរបញ្ចកោណ

អគារមន្ទីរបញ្ចកោណ បាត់បង់តំណែងជាអគារការិយាល័យធំបំផុតរបស់ពិភពលោក


មន្ទីរបញ្ចកោណ ឬប៉ង់តាហ្គោន (Pentagon) ដែលជាអគារក្រសួងការពារជាតិរបស់សហរដ្ឋអាម៉េរិកស្ថិតក្នុងរដ្ឋវើជីនៀ (Virginia) បានគ្រងតំណែងជាអគារការិយាល័យធំបំផុតរបស់ពិភពលោកអស់រយៈពេលជាង៨ទសវត្សរ៍មកហើយ ប៉ុន្តែពេលនេះតំណែងនេះបានធ្លាក់ទៅលើអគារ ស៊ូរ៉ាត ឌីយ៉ាងម៉ង់ ប៊ស (Surat Diamond Bourse) ជាអគារជួញដូរត្បូងពេជ្រដែលទើបនឹងសម្ពោធដាក់ឱ្យដំណើរការកាលពីពេលថ្មីៗនេះនៅក្នុងប្រទេសឥណ្ឌា។
មន្ទីរបញ្ចកោណ
ដោយ

យោងតាមការចុះផ្សាយរបស់វេបសាយមួយដែលមានឈ្មោះថា អាយអេហ្វអិលសាយអិនស៍ (IFLSCIENCE) កាលពីថ្ងៃអង្គារ ទី២៧ ឱ្យដឹងថា អគារ ស៊ូរ៉ាត ឌីយ៉ាងម៉ង់ ប៊ស (Surat Diamond Bourse) មានអគារប៉ម ឬ Tower ចំនួន៩ ដោយអគារប៉មនីមួយៗមានកម្ពស់១៥ជាន់។

ក្រុមហ៊ុន ម័រហ្វូជីណឺស៊ីស (Morphogenesis) ដែលជាក្រុមហ៊ុនស្ថាបត្យកម្មនៅពីក្រោយការឌីហ្សាញប្លង់អគារ ស៊ូរ៉ាត ឌីយ៉ាងម៉ង់ ប៊ស (Surat Diamond Bourse) បានអះអាងថា អគារនេះមានផ្ទៃការិយាល័យរហូតដល់ទៅជាង៦៦ម៉ឺនម៉ែត្រការ៉េ ដោយវ៉ាឈ្នះអគារ ប៉ង់តាហ្គោន ដែលមានផ្ទៃជាង៦២ម៉ឺនម៉ែត្រការ៉េ។

មិនខុសពីឈ្មោះរបស់វាឡើយ អាជីវកម្មចម្បងរបស់អគារនេះ គឺការជួញដូរត្បូងពេជ្រ ដែលផ្តល់ផ្ទៃការិយាល័យសម្រាប់ឈ្មួញត្បូងពេជ្រជាង៤ពាន់៥០០នាក់។ ទន្ទឹមនេះអគារនេះ ក៏នឹងមានផ្សារទំនើបលក់ត្បូងពេជ្រដំបូងគេមិនធ្លាប់មានផងដែរ ដែលមានសាល ឬ Showroom តាំងបង្ហាញគ្រឿងអលង្ការពេជ្រដល់ទៅ២៧។

អគារនេះត្រូវបានឌីហ្សាញ និងសាងសង់ឡើងដោយមានការគិតគូរយ៉ាងល្អិតល្អន់អំពីបរិស្ថាន។ អគារដ៏ធំអស្ចារ្យនេះត្រូវបានសម្ពោធដាក់ឱ្យដំណើរការនៅថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២៣ ក្រោមអធិបតីភាពរបស់នាយករដ្ឋមន្ត្រីឥណ្ឌា ណារិនដ្រា ម៉ូឌី (Narendra Modi)។

អគារ ស៊ូរ៉ាត ឌីយ៉ាងម៉ង់ ប៊ស (Surat Diamond Bourse) នឹងក្លាយជាចំណុចស្នូលនៃសង្កាត់ពាណិជ្ជកម្មហៅកាត់ថា DREAM នៅក្នុងទីក្រុងស៊ូរ៉ាត (Surat) ប្រទេសឥណ្ឌា។ បច្ចុប្បន្នបរិវេណជុំវិញអគារនេះភាគច្រើនគ្រាន់តែជាដីដែលត្រូវបានគេឈូសឆាយ និងការដ្ឋានសាងសង់ប៉ុណ្ណោះ ប៉ុន្តែតំបន់នេះមានមហិច្ឆតាចង់ក្លាយជារដ្ឋធានីត្បូងពេជ្ររបស់ពិភពលោក៕

ដោយ: តែម សុខុម

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


តើអ្នកជំនាញយល់ឃើញបែបណាចំពោះការអភិវឌ្ឍន៍នៅតំបន់ត្រីកោណកម្ពុជា-ឡាវ-វៀតណាម?

ព័ត៌មាន
មន្រ្តីជាន់ខ្ពស់កម្ពុជា ឡាវ និងវៀតណាម បានជួបប្រជុំគ្នាក្នុងសន្និសីទលើកទី១៣ ស្ដីពីការជំរុញពាណិជ្ជកម្ម វិនិយោគ និងទេសចរណ៍ ដែលជាព្រឹត្តិការណ…

សហរដ្ឋអាម៉េរិក ជ្រុះបាត់តំណែងជាមហាអំណាចការទូតលេខ១ របស់ពិភពលោក តើប្រទេសណាដណ្ដើមបានតំណែងនេះ?

ព័ត៌មាន
នៅទីបំផុតសហរដ្ឋអាម៉េរិក ដែលជាមហាអំណាចទី១ របស់ពិភពលោកទាំងផ្នែកសេដ្ឋកិច្ច និងយោធាបានជ្រុះបាត់តំណែងជាមហាអំណាចការទូតធំបំផុតរបស់ពិភពលោ…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ