រាជ​ធានី​ភ្នំពេញ

ក្រុង​ភ្នំពេញ​ប្ដូរ​​អំពូល​ភ្លើង​ថ្មី​ដែល​សន្សំ​ថាមពល បានជាង​១ម៉ឺន​​គ្រាប់​ហើយ...


ក្នុង​រយៈពេល​មួយ​ឆ្នាំ​ពីរ​ឆ្នាំ​ចុងក្រោយ​នេះ គេ​ឃើញ​នៅតាម​ដង​វិថី​នានា​ក្រុង​រាជ​ធានី​ភ្នំពេញ ហាក់​មាន​ភ្លើង​ពណ៌​ស្អាតៗ​លម្អ​ស្ទើរ​គ្រប់​ច្រក​ល្ហក ដែល​មើល​ទៅ​ហាក់​ប្លែក​ភ្នែក។ តាមពិត នេះ​ជា​ផ្លែ​ផ្កា​នៃ​គម្រោង​ផ្លាស់​​ប្ដូរ​អំពូល​ភ្លើង​នៅតាម​ទីសាធារណៈ​របស់​សាលារាជ​ធានី​ភ្នំពេញ។
ទិដ្ឋភាព​រាជ​ធានី​ភ្នំពេញ នា​ពេល​រាត្រី ថត​ពី​ត្រើយ​ម្ខាង​ទន្លេ​ទល់​មុខ​ព្រះ​បរម​រាជ​វាំង។ រូបភាព៖ ហេង ភារម្យ
ដោយ

កាល​ពី​ខែ​កក្កដា ឆ្នាំ​២០១៦ សាលា​រាជ​ធានី​ភ្នំពេញ​បាន​សម្រេច​ផ្ទេរ​ការ​គ្រប់គ្រង​វិនិយោគ​បំពាក់​និង​ជួសជុល​ថែទាំ​ប្រព័ន្ធ​អំពូល​ភ្លើង​សាធារណៈ ទៅ​ឲ្យ​ក្រុមហ៊ុន​ឯកជន​មួយ ឈ្មោះ ភ្នំពេញ អភិវឌ្ឍន៍ វិស្វកម្ម និង​សំណង់ (PPD E&C)។ 

ហើយ​ចាប់​តាំងពី​ពេល​នោះ​មក​ទល់​នឹង​បច្ចុប្បន្ន ការប្ដូរអំពូល​ភ្លើង​ថ្មី ដែល​ជា​ប្រភេទ​អំពូល​ភ្លើង​សន្សំ​សំចៃ​ថាមពល សម្រេច​បាន​ជាង ១ម៉ឺន ៤ពាន់​អំពូល​ហើយ។

លោក​ឧកញ៉ា ហ៊ុន ឡាក់ អគ្គនាយក ក្រុមហ៊ុន ភ្នំពេញ អភិវឌ្ឍន៍ វិស្វកម្ម និងសំណង់ បាន​ឲ្យ​ដឹង​ថា គិត​មក​ដល់​ពេល​នេះ ក្រុមហ៊ុន​បាន​ធ្វើការ​ជួសជុល ដោះដូរ​បង្គោល​ភ្លើង និង​បំពាក់​អំពូល​ប្រភេទ LED នៅ​តាម​​មហា​វិថី​ធំៗ ក្នុង​រាជ​ធានី និង​តាម​ដង​វិថី​ថ្មី​ជា​ច្រើន​ទៀត។ 

រូប​សំណាក​សម្ដេច​ព្រះ​សង្ឃរាជ ជួន ណាត មាន​លម្អ​ភ្លើង​បំភ្លឺ​ពេល​រាត្រី។

ពិសេស​ជាង​នេះ​ទៅ​ទៀត ក្រុមហ៊ុន​លោក​ឧកញ៉ា​ក៏​បាន​រៀបចំ​តុបតែង​អំពូល​អគ្គិសនី​នៅ​ទីតាំង​សំខាន់ៗ ដូចជា វិមាន​ឯករាជ្យ វត្តភ្នំ សួន​ច្បារ​សម្តេច​ហ៊ុន សែន រូប​សំណាក​សម្តេច​សង្ឈ​ ជួន ណាត ទីតម្កល់​ព្រះបរម​រូប ព្រះ​បរម​រតនកោដ្ឋ និង​កន្លែង​ផ្សេងៗ​ទៀត។

លោក​ឧកញ៉ា ហ៊ុន ឡាក់ បាន​បន្ថែម​ថា អ្វី​ដែល​ពិសេស គឺ​​ការ​ផ្លាស់​ប្តូរ​អំពូលថ្មី​​នេះ នឹង​ជួយ​សន្សំ​សំចៃ​ថាមពល​អគ្គិសនី​បាន​រហូត​ដល់ ៤៥ ទៅ ៥០​ភាគរយ ដែល​នេះ​ជា​ការ​ចូលរួម​ចំណែក​​ក្នុង​ការ​ស្តារ​និង​ អភិវឌ្ឍ​​រាជ​ធានី​ភ្នំពេញ​ឲ្យ​មាន​ការ​ជឿន​លឿន​ដូច​បណ្តា​ប្រទេស​ក្នុង​តំបន់។

ស្តូប​តម្កល់​ព្រះបរមរូប​ ព្រះ​បរម​រតនកោដ្ឋ ក៏​មាន​បំភ្លឺ​ភ្លើង​យ៉ាង​ល្អ​ផង​ដែរ។

សូម​ជម្រាប​ផង​ដែរ​ថា ការ​ផ្តល់​សិទ្ធិ​ប្រតិបត្តិការ​គម្រោង​នេះ​គឺ​ក្រុមហ៊ុន ភ្នំពេញ អភិវឌ្ឍន៍ វិស្វកម្ម និង​សំណង់ ត្រូវចំណាយ​ទុន​វិនិយោគ​រយៈ​ពេល​វែង ប្រមាណ ២០​លាន​ដុល្លារ ហើយ​ក្រុមហ៊ុន​នេះ​មាន​សិទ្ធិ​អនុវត្ត​​គម្រោង​នេះ​រយៈពេល ២០​ឆ្នាំ គឺ​ចាប់​ពី​ឆ្នាំ​២០១៦ រហូត​ដល់​ឆ្នាំ​២០៣៦៕

សូមអញ្ជើញ​ទស្សនា​ វីដេអូ ទិដ្ឋភាព​រាជ​ធានី​ភ្នំពេញនា​ពេល​រាត្រី!




អត្ថបទបន្ទាប់


អាមេរិក​ដាក់ទណ្ឌកម្ម​«ទិដ្ឋាការ»​លើ​ប្រទេស​៤ រួមទាំង​កម្ពុជា

ព័ត៌មាន
រដ្ឋាភិបាល​អាមេរិក ក្រោម​ការដឹកនាំ​របស់​​លោក ដូណាល់ ត្រាំ នឹង​ដាក់​ទណ្ឌកម្ម​«ទិដ្ឋាការ»​លើ​ប្រទេស​ ៤ ដែល​ប្រកែក​មិន​ព្រមទទួលយក​​ពលរដ្ឋ…

ក្រសួង​ការ​បរទេស​អាមេរិក​បក​ស្រាយ​រឿង​ទណ្ឌកម្ម​ទិដ្ឋាការ​លើ​ប្រទេស​៤ ​រួមទាំង​កម្ពុជា

ព័ត៌មាន
ក្រសួង​ការ​បរទេស​សហរដ្ឋ​អាមេរិកបាន​និយាយ​នៅ​ថ្ងៃ​ទី២៤ សីហា ថា ប្រទេស​៤ រួមទាំង កម្ពុជា ផង ត្រូវ​បាន​ស្ថិត​ក្នុង​បញ្ជី​ដែល​ត្រូវ​បាន​ទី…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ