វិស័យទេសចរណ៍កម្ពុជា

ក្រុមអ្នកជំនាញវិស័យទេសចរអំពាវនាវឱ្យទប់ស្កាត់ការផ្សព្វផ្សាយចំណុចអវិជ្ជមានពីកម្ពុជា


ក្រុមអ្នកជំនាញក្នុងវិស័យទេសចរណ៍ បានព្រមានពីផលប៉ះពាល់ធ្ងន់ធ្ងរ នៃការផ្សព្វផ្សាយចំណុចអវិជ្ជមានហួសហេតុអំពីកម្ពុជាថា នឹងធ្វើឱ្យកម្ពុជាមានការខាតបង់។ ការខាតបង់នឹងកើតឡើងព្រោះតែឥទ្ធិពល នៃការផ្សព្វផ្សាយ ធ្វើឱ្យបណ្ដាទេសចរបរទេស ខ្លាចរអា ឬមិនហ៊ានមកលេងកម្សាន្ត ហើយក្រៅពីនោះ ក៏មានបន្សល់ទុកកេរ្តិ៍ឈ្មោះអាក្រក់ទៀតផង។
ក្រសួងពាក់ព័ន្ធកំពុងរួមគ្នាបង្ហាញគោលដៅទេសចរណ៍កម្ពុជាមានសុវត្ថិភាព
ដោយ

ការព្រមានពីផលប៉ះពាល់ នៃការផ្សព្វផ្សាយចំណុចអវិជ្ជមានរបស់កម្ពុជានេះ បានកើតឡើង ក្រោយពេលមានភាពយន្តបរទេស ដែលមានចំណងជើងថា No More Bets ឬភាសាខ្មែរមានន័យថា គ្មានការភ្នាល់តទៅទៀត ត្រូវបានចាក់បញ្ចាំងនៅក្នុងប្រទេសចិន និងនៅប្រទេសមួយចំនួនទៀត ខណៈដែលខ្សែភាពយន្ដនេះ បានបង្ហាញពីសាច់រឿងពាក់ព័ន្ធនឹងឧក្រិដ្ឋកម្មល្បែងអនឡាញ និងការចាប់ជំរិតជាដើម ដោយផ្សាភ្ជាប់ជាមួយប្រទេសមួយចំនួននៅក្នុងតំបន់អាស៊ីអាគ្នេយ៍រួមទាំងប្រទេសកម្ពុជាផង។
លោក ហូ វណ្ណឌី ទីប្រឹក្សាសមាគមទេសចរណ៍កម្ពុជា បានអះអាងថា ទិដ្ឋភាពដែលឆ្លុះបញ្ចាំងពីសង្គមក្រោមរូបភាពអវិជ្ជមាន ចង់ ឬមិនចង់ វានឹងធ្វើឱ្យប៉ះពាល់ដល់កិត្តិយសរបស់កម្ពុជា ហើយវានឹងអាចធ្វើឱ្យមានទេសចរណ៍ និងអ្នកវិនិយោគមានការខ្លាចរអាកម្ពុជាទៀតផង។ ការខ្លាចរអានេះ នឹងធ្វើឱ្យកម្ពុជា បាត់បង់ផលប្រយោជន៍ជាច្រើន ដូច្នេះទាមទារឱ្យក្រសួងពាក់ព័ន្ធទាំងអស់ ត្រូវធ្វើការត្រួតពិនិត្យ និងរកចំណាត់ការណាមួយ ដើម្បីលុបបំបាត់ ព្រមទាំងរកវិធីរក្សាកេរ្តិ៍ឈ្មោះរបស់កម្ពុជាឱ្យបានល្អ។
ពាក់ព័ន្ធនឹងបញ្ហានេះ ឯកឧត្តម តុប សុភ័ក្រ អ្នកនាំពាក្យក្រសួងទេសចរណ៍ បានមានប្រសាសន៍ឱ្យដឹងថា ក្រសួងពាក់ព័ន្ធកំពុងធ្វើការរួមគ្នា ដើម្បីបង្ហាញពីគោលដៅទេសចរណ៍ដែលមានសុវត្ថិភាព និងភាពកក់ក្ដៅនៅកម្ពុជា តាមរយៈការប្រែក្លាយផលប៉ះពាល់ពីចំណុចអវិជ្ជមានឱ្យមកជាឱកាសនៃការទាក់ទាញអ្នកទេសចរវិញ។
ទាក់ទងនឹងវិស័យទេសចរណ៍នៅកម្ពុជា ត្រូវបានអ្នកនាំពាក្យក្រសួងទេសចរណ៍ គូសបញ្ជាក់ថា កំពុងស្ថិតក្នុងដំណាក់កាលមួយនៃការងើបឡើងវិញ ខណៈត្រឹមរយៈ៨ខែ ឆ្នាំ២០២៣ កម្ពុជាទទួលបានភ្ញៀវទេសចរអន្តរជាតិ ប្រមាណ៣លានកន្លះ ហើយរំពឹងថា ឆ្នាំនេះអាចនឹងទទួលបានភ្ញៀវទេសចរបរទេសប្រមាណ៥លាននាក់ និងភ្ញៀវទេសចរជាតិ ប្រមាណ១៦លាននាក់៕

អត្ថបទ ៖ បូ ដូឡា




អត្ថបទបន្ទាប់


អភិបាលខេត្តកំពង់ស្ពឺអះអាងថា ខេត្តនេះនៅតែមានតម្រូវការកម្មករកម្មការិនីជាង៥ពាន់នាក់ បើទោះបីមានរោងចក្រ១បានបិទទ្វារក្ដី

ព័ត៌មាន
ថ្នាក់ដឹកនាំខេត្តកំពង់ស្ពឺ បានបង្ហាញការសោកស្តាយចំពោះការបិទរោងចក្រស្បែកជើងមួយកន្លែងនៅក្នុងខេត្តនេះ ដោយសារតែបញ្ហាវិបត្តិសេដ្ឋកិច្ចសកល និងបញ្ហ…

រាជរដ្ឋាភិបាលកម្ពុជាដាក់ចេញយុទ្ធសាស្ត្រ៥ចំណុច ដើម្បីស្តារ និងអភិវឌ្ឍន៍វិស័យទេសចរណ៍

ព័ត៌មាន
សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជាបានប្តេជ្ញាបន្តអនុវត្តតាមវីរភាពរបស់សម្តេចតេជោ ហ៊ុន សែន ក្នុងការស្តារ លើកស្ទួយ និងអភិវឌ្ឍវិ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ