Advertisement
ការផាក​ពិន័យជាប្រវត្តិសាស្ត្ររបស់ក្រុមហ៊ុន​ ហ្វេសប៊ុក

ពីក្រោយការផាក​ពិន័យ​ ក្រុមហ៊ុន ហ្វេសប៊ុក ៥ពាន់លាន​ដុល្លារ ទាក់ទឹង​នឹង​ការ​រំលោភបំពាន​​សិទ្ធិឯកជន​អ្នក​ប្រើប្រាស់​


ក្រុមហ៊ុនបច្ចេកវិទ្យាយក្សរបស់អាមេរិក Facebook Inc ត្រូវបានរដ្ឋាភិបាលអាមេរិក ផាកពិន័យ ៥ពាន់លានដុល្លារអាមេរិក ដោយសារតែរកឃើញថាបានរំលោភបំពានសិទ្ធិឯកជនរបស់អ្នកប្រើប្រាស់បណ្ដាញហ្វេហ្វេសប៊ុក។ ក្រុមហ៊ុនបណ្ដាញសង្គមយក្សមួយនេះ នឹងត្រូវរៀបចំរចនាសម្ព័ន្ធរបស់ខ្លួនឡើងវិញ ដោយគោរពសិទ្ធិឯកជនភាពរបស់អ្នកប្រើប្រាស់ឲ្យកាន់តែប្រសើរជាងមុន។ នេះបើតាមការបញ្ជាក់របស់សហព័ន្ធគណៈកម្មការពាណិជ្ជកម្មអាមេរិក (FTC) នៅថ្ងៃពុធទី ២៤ កក្កដានេះ។
ហ្វេសប៊ុក​ត្រូវបាន​ផាកពិន័យ ៥ពាន់លាន​ដុល្លារ​ពីរដ្ឋាភិបាល​អាមេរិក
ដោយ
Advertisement

សហព័ន្ធគណៈកម្មការ​ពាណិជ្ជកម្ម​អាមេរិក បានធ្វើការ​បោះឆ្នោត​​៣លើ២ នៃគណៈបក្ស​នយោបាយ​ចូលរួម ដើម្បី​អនុម័ត​ដំណោះស្រាយ​ដែលទាមទារ​ឲ្យ​មានការ​សម្រេច​ពីតុលា ទោះបី​ជា​គណៈបក្ស​ប្រជាធិបតេយ្យ បាននិយាយថា ការសម្រេចនេះ មិនមានភាព​វែងឆ្ងាយ​គ្រប់គ្រាន់ និងមិនមាន​ផាកពិន័យ​ដោយ​ភាពទូលំទូលាយ​គ្រប់គ្រាន់​ក៏ដោយ។

លោក Joe Simons ប្រធានសហព័ន្ធ​គណៈកម្មការ​ពាណិជ្ជកម្ម​អាមេរិក ដែលមកពី​គណៈបក្ស​សាធារណៈរដ្ឋ​បាន​ថ្លែង​ក្នុងសេចក្ដីថ្លែងថា «ទោះបីជា​បានសន្យា​ជាមួយនឹង​អ្នកប្រើប្រាស់​រាប់ពាន់លាន​នាក់​របស់ខ្លួន​នៅទូទាំង​ពិភពលោក​ថា ពួកគេអាចគ្រប់គ្រងបានពី​​របៀបដែល​ព័ត៌មាន​ត្រូវបាន​ចែករំលែក​លើបណ្ដាញ​សង្គម​ហ្វេសប៊ុក តែវាធ្វើឲ្យខូច​ដល់ជម្រើស​របស់អ្នកប្រើប្រាស់។ 

ប៉ុន្ដែ អនុប្រធាន សហព័ន្ធគណៈកម្មការ​ពាណិជ្ជកម្មអាមេរិក​លោក Rhit Chopra ដែលមក​ពីគណៈប្រជាធិបតេយ្យ បាននិយាយថា ការផាកពិន័យនេះ​បានផ្ដល់នូវ​ “អភ័យឯកសិទ្ធិ​ដ៏ទូលំទូលាយ” សម្រាប់​នាយក​ប្រតិបត្តិ​ក្រុមហ៊ុន​ហ្វេសប៊ុក  ហើយវា​គ្មានការទប់ស្កាត់​ពិតប្រាកដ លើ​គំរូអាជីវកម្ម​របស់​ក្រុមហ៊ុន​ហ្វេសប៊ុក​នោះទេ និងមិន​មាន​ការដោះស្រាយបញ្ហាស្នូល​ដែលនាំទៅរក​ការរំលោភបំពាន​ទាំងនោះ​ដែរ។

FTC បានឲ្យដឹង​ទៀតថា គោលនយោបាយ​ទិន្នន័យ​របស់​ហ្វេសប៊ុក គឺត្រូវបាន​បញ្ឆោត​ឲ្យមនុស្ស​១០លាន​នាក់ នៃអ្នក​ប្រើប្រាស់​ឧបករណ៍​សម្គាល់មុខ​របស់​ហ្វេស៊ុក ហើយវា​បានរំលោភ​លើច្បាប់​របស់ខ្លួន ប្រឆាំងនឹងការ​អនុវត្ត​ការ​បញ្ឆោត នៅពេលដែល​វា​មិនបាន​បង្ហាញ​លេខទូរស័ព្ទ​ប្រមូលបាន ដើម្បី​ឲ្យមុខងារ​សុវត្ថិភាពអាច​ត្រូវបាន​ប្រើ​សម្រាប់​ការ​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម។
Advertisement

និយាយមួយបែប​ទៀត គឺ ក្រុមហ៊ុន​ហ្វេសប៊ុកនេះ បាន​លួច​ប្រមូលព័ត៌មាន​របស់អ្នកប្រើប្រាស់​ដោយសម្ងាត់​ដើម្បី​លក់ចែកចាយ​តាមរយៈ​ការផ្សព្វផ្សាយពាណិជ្ជកម្ម។

ក្រោមការ​សម្រេច​ដាក់ផាកពិន័យនេះ ក្រុមប្រឹក្សា​ភិបាល​ក្រុមហ៊ុន​ហ្វេសប៊ុក នឹងបង្កើត​គណៈកម្មការ​ឯកជន​ឯករាជ្យមួយ ដែល​លុបចោល ការគ្រប់គ្រង​ហួសដែនកំណត់​របស់​នាយកប្រតិបត្តិ​ហ្វេសប៊ុកលោក Mark Zuckerberg ដែលបានធ្វើឲ្យ​ប៉ះពាល់​ដល់សិទ្ធិឯកជន​របស់អ្នកប្រើប្រាស់​យ៉ាងដូច្នេះ។

លោក Chopra និងលោកស្រី Rebecca Slaughter ស្នងការ​FTC ដែលមកពី​គណៈបក្ស​ប្រជាធិបតេយ្យ​បានជំទាស់​នឹងការសម្រេចនេះ ដោយបានលើក​ឡើងថា ការផាកពិន័យ​៥ពាន់​លាន​ដុល្លារអាមេរិក​លើក្រុមហ៊ុន​ហ្វេសប៊ុកនេះ គឺ​ដូចជានៅ​តិចតួច​ជាង​អ្វីដែល​ក្រុមហ៊ុន​បាន​រំលោភ​បំពាន​សិទ្ធិឯកជន​របស់​អ្នកប្រើប្រាស់ផង។ 

Advertisement

ហ្វេសប៊ុក​ផ្លូវការ​របស់​នាយកប្រតិបត្តិ​ក្រុមហ៊ុន​ហ្វេសប៊ុក លោក Mark Zuckerberg បានរៀបរាប់ថា «យើង​បាន​យល់ព្រម​ទូទាត់សង​ការ​ដាក់​ផាកពិន័យ​ជាប្រវត្តិសាស្ត្រនេះ។ ប៉ុន្ដែ អ្វីដែលសំខាន់ជាងនេះ គឺ​យើង​កំពុង​ធ្វើនូវ​កំណែប្រែរចនាសម្ព័ន្ធ​ធំៗ អំពី​របៀប​យើង​បង្កើតផលិតផល និងដំណើរការ​ក្រុមហ៊ុន​មួយនេះ»។

លោក Mark បន្តទៀតថា «យើងមាន​ការទទួល​ខុសត្រូវ​ក្នុងការ​ការពារភាព​ឯកជនរបស់​អ្នកប្រើប្រាស់​។ យើងបាន​ធ្វើការយ៉ាង​លំបាក​ដើម្បីបំពេញ​នូវការទទួល​ខុសត្រូវ​នេះ ប៉ុន្តែឥឡូវនេះ​យើងនឹង​កំណត់នូវស្តង់ដារ​ថ្មីសម្រាប់​ឧស្សាហកម្មរ​បស់យើង»៕​

Advertisement
© 2019 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


វិទ្យុ​អាស៊ីសេរី អំពាវនាវ​ឲ្យ​ទម្លាក់​ការ​ចោទ​ប្រកាន់​លើ​អតីត​អ្នក​សារព័ត៌មាន​របស់​ខ្លួន

ព័ត៌មាន
វិទ្យុ អាស៊ីសេរី នៅ​ថ្ងៃ​ពុធ​ ទី២៤ ខែកក្កដា នេះ បាន​អំពាវនាវ​ឲ្យ​តុលាការ ទម្លាក់​ការ​ចោទ​ប្រកាន់​លើ​អតីត​អ្នកសារព័ត៌មាន​របស់​ខ្លួន...

ចំណូលពន្ធគយ និងពន្ធដារ សម្រេចបានប្រមាណ ៣ពាន់លានដុល្លារ នៅពាក់កណ្ដាលឆ្នាំ ២០១៩

ព័ត៌មាន
ចំណូលពន្ធ​ប្រមាណ ៣ពាន់លានដុល្លារអាមេរិក ត្រូវបានស្ថាប័នប្រមូលចំណូលជាតិចំនួន គឺអគ្គនាយកដ្ឋានគយ និងរដ្ឋាករ និងអគ្គនាយកដ្ឋានពន្ធដារប្រមូលប...

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ