គ្រឹះស្ថានហិរញ្ញវត្ថុ

តើការជំរុញការផ្ដល់កម្ចីសិក្សាដល់សិស្ស និស្សិត បានរួមចំណែកសំខាន់យ៉ាងណាដល់ការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមនៅកម្ពុជា?


គ្រឹះស្ថានផ្តល់កម្ចីជនមួយ បានបង្កើតកម្មវិធីផ្តល់កម្ចីដោយផ្ដោតលើអតិថិជនគោលដៅជាសិស្ស និស្សិត និងសិក្ខាកាម ដើម្បីរួមចំណែកជួយបង្កើនលទ្ធភាពសិក្សាដល់ពួកគេ ក៏ដូចជារួមចំណែកជួយគាំទ្រដល់ការអភិវឌ្ឍវិស័យអប់រំនៅកម្ពុជា។ ការផ្តល់កម្ចីនេះមិនទាមទារទ្រព្យតម្កល់ ជាមួយទំហំផ្តល់កម្ចីចន្លោះពី១លានរៀលដល់៤លានរៀល។ តើការជំរុញការផ្ដល់កម្ចីសិក្សាសម្រាប់សិស្ស និស្សិត បានរួមចំណែកសំខាន់យ៉ាងណាដល់ការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គម?
គ្រឹះស្ថានហិរញ្ញវត្ថុ
ដោយ

លោក កុក ថា អគ្គនាយកគ្រឹះស្ថាន អេហ្វអេចអេហ្វ ឃែភីថល បានឱ្យដឹងថា កម្មវិធីផ្តល់កម្ចី ឬឥណទានសម្រាប់សិស្ស និស្សិត ជាកម្មវិធីមួយដែលនឹងរួមចំណែកជួយសម្រាលដល់សិស្ស និស្សិត ដែលមានជីវភាពខ្សត់ខ្សោយអាចមានលទ្ធភាពបន្តការសិក្សារបស់ពួកគេ។ បើតាមថ្នាក់ដឹកនាំរូបនេះ គ្រឹះស្ថាននេះ មានផលិតផលសេវាហិរញ្ញវត្ថុទូទៅដូចបណ្ដាគ្រឹះស្ថានដទៃដែរ ប៉ុន្តែកម្មវិធីកម្ចីអប់រំ គឺផ្ដោតតែលើក្រុមគោលដៅសិស្ស និស្សិត និងសិក្ខាកាម ពោលគឺការផ្តល់កម្ចីធ្វើឡើងតែក្នុងរង្វង់វិស័យអប់រំប៉ុណ្ណោះ។ ទោះបីការផ្តល់កម្ចីនេះមិនទាមទារទ្រព្យតម្កល់ក៏ពិតមែន តែមុនផ្ដល់កម្ចីគ្រឹះស្ថាននឹងសិក្សាព័ត៌មានពីសិស្ស និស្សិត ឱ្យបានគ្រប់ជ្រុងជ្រោយ ដើម្បីចៀសវាងការប្រើប្រាស់ឥណទានខុសគោលដៅ ខណៈការផ្ដល់កម្ចីមានទំហំចន្លោះពី១លានរៀល ដល់៤លានរៀល។

​បើតាមលោក កុក ថា ការបង្កើតកម្មវិធីកម្ចី ឬឥណទានសម្រាប់សិស្ស និស្សិតនេះ គឺបន្ទាប់ពីគ្រឹះស្ថាន អេហ្វអេចអេហ្វ ឃែភីថល សិក្សាឃើញថា យុវជននៅកម្ពុជា មានសក្ដានុពលខ្ពស់ លើការស្រលាញ់ការសិក្សា គួបផ្សំពួកគេនឹងក្លាយជាធនធានមនុស្សដ៏សំខាន់ក្នុងការចូលរួមអភិវឌ្ឍន៍ប្រទេសជាតិ នាពេលអនាគត។

​ជាមួយគ្នានេះ អគ្គនាយកគ្រឹះស្ថាន អេហ្វអេចអេហ្វ ឃែភីថល ជឿជាក់ថា តាមរយៈឥណទានសម្រាប់សិស្ស និស្សិតនេះ វានឹងរួមចំណែកដល់ការកាត់បន្ថយអត្រាបោះបង់ចោលការសិក្សា និងអភិវឌ្ឍន៍ចំណេះដឹងរបស់យុវជន ដើម្បីឈានទៅសម្រេចបានជាប្រទេសដែលមានសេដ្ឋកិច្ចចំណូលខ្ពស់នៅឆ្នាំ២០៥០ ខាងមុខផងដែរ៕

អត្ថបទ៖ បូ ដូឡា​

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


លោក ពូទីន ជាន់ទឹកដីម៉ុងហ្គោលី ដែលជាសមាជិករបស់តុលាការព្រហ្មទណ្ឌអន្តរជាតិ ដោយសុវត្ថិភាព

ព័ត៌មាន
វិមានក្រឹមឡាំងបានអះអាងថា ប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀ ពូទីន បានធ្វើដំណើរទៅដល់ប្រទេសម៉ុងហ្គោលី ដែលជាសមាជិករបស់តុលាការព្រហ្មទណ្ឌអន្តរ…

តើមានតឹកតាងអ្វីខ្លះជំរុញឱ្យអ្នកជំនាញហ៊ានអះអាងថា វិស័យហិរញ្ញវត្ថុនៅកម្ពុជា នៅតែរក្សាបាននូវភាពរឹងមាំ?

ព័ត៌មាន
អ្នកជំនាញនៅក្នុងវិស័យហិរញ្ញវត្ថុកម្ពុជា បានវាយតម្លៃថា វិស័យធនាគារ និងហិរញ្ញវត្ថុនៅកម្ពុជាបច្ចុប្បន្ននៅតែរក្សាបាននូវភាពរឹងមាំប្រកបដោយចីរភាព…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ