រុស្ស៊ីនឹងមិនដាក់ពង្រាយនុយក្លេអ៊ែរមុនប្រទេសលោកខាងលិចនោះទេ

លោក ពូទីន និយាយថា ភាពតានតឹងនុយក្លេអ៊ែ «កើនឡើង» ប៉ុន្តែទីក្រុងម៉ូស្គូនឹងមិនដាក់ពង្រាយវាមុនលោកខាងលិចនោះទេ


ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បាននិយាយកាលពីថ្ងៃពុធ ទី៧ខែធ្នូ ថា ភាពតានតឹងនុយក្លេអ៊ែរកំពុងកើនឡើងមែន ប៉ុន្ដែ លោកបានទទូចថា រុស្ស៊ីនឹងមិនឆ្កួត ត្រូវដាក់ពង្រាយវាមុនគេ ឬមុនប្រទេសលោកខាងលិចនៅក្នុងជម្លោះជាមួយអ៊ុយក្រែននោះឡើយ។ នេះបើតាមការចុះផ្សាយដោយសារព័ត៌មានអន្តរជាតិធំៗ។
លោក ពូទីន និយាយថា ភាពតានតឹងនុយក្លេអ៊ែ «កើនឡើង» ប៉ុន្តែទីក្រុងម៉ូស្គូនឹងមិនដាក់ពង្រាយវាមុនលោកខាងលិចនោះទេ

ថ្លែងពីវិមានក្រឹមឡាំងជាមួយកិច្ចប្រជុំនៃក្រុមប្រឹក្សាសិទ្ធិមនុស្សរុស្ស៊ី លោក ពូទីន បានព្រមានប្រាប់ច្បាស់ៗថា សង្គ្រាមនៅអ៊ុយក្រែន​អាចនឹងមានរយៈពេលវែងតទៅមុខទៀត» បន្ទាប់ពីមកដល់នឹងពេលនេះអ្វីដែលលោកហៅថា «ប្រតិបត្តិការយោធាពិសេស» តែបច្ចឹមលោកក៏ដូចជាពិភពលោកចាត់ទុកថាជាសង្គ្រាមឈ្លានពាននោះ បានឈានជើងចូលខែទីប្រាំបួនហើយ។

កងកម្លាំងរុស្ស៊ីបានទទួលបរាជ័យជាបន្តបន្ទាប់​ក្នុងការទប់ទល់​នឹងកងកម្លាំងអ៊ុយក្រែន នៃគោលដៅយោធាសំខាន់ៗ និងទីក្រុងអ៊ុយក្រែន​ជាច្រើនក្នុងរយៈពេលប៉ុន្មានខែចុងក្រោយថ្មីៗនេះ​​។ ដូចនេះហើយ ​មតិភាគច្រើនយល់ឃើញដូចគ្នា​ស្រដៀងគ្នាថា មហាអំណាចយោធារុស្ស៊ីអាចនឹងងាក​ទៅចាប់យកអាវុធនុយក្លេអ៊ែរដើម្បីផ្លាស់ប្តូរស្ថានការថ្មីនៃសង្គ្រាម។

យ៉ាងណាដ៏ដោយចុះ លោកពូទីនបាននិយាយថា៖ «យើងមិនបានឆ្កួត ហើយយើង (រុស្ស៊ី) ដឹងថាអ្វីជាអាវុធនុយក្លេអ៊ែរ» ប៉ុន្តែយើង​នឹង​មិន​យកវាធ្វើជា​ផ្លែឡាម ដើម្បីវះហែកពិភពលោកនោះទេ»។ ទន្ទឹមនឹងភាពតានតឹងដែលកំពុងកើនឡើងនេះ លោក ពូទីនក៏បានទទួលស្គាល់ដែរថា «ការគំរាមកំហែងនុយក្លេអ៊ែរកំពុងកើនឡើងដូចគ្នា»។

ទោះជាយ៉ាងនេះក្តី លោកបានបន្ថែមថា រុស្ស៊ីនឹងប្រើប្រាស់អាវុធនុយក្លេអ៊ែរ ដើម្បីឆ្លើយតបទៅនឹងការវាយប្រហាររបស់សត្រូវតែប៉ុណ្ណោះ ដោយលោកបានសង្កត់ធ្ងន់ថា យុទ្ធសាស្ត្ររបស់ទីក្រុងមូស្គូគឺផ្អែកលើគោលនយោបាយ «ដែលគេហៅថាការវាយប្រហារសងសឹក» គឺនៅពេលដែលយើងត្រូវបានគេវាយប្រហារ នោះយើងរុស្ស៊ីនឹងវាយបកវិញ»។

ភ្លាមៗ ក្រោយការថ្លែងរបស់បុរសខ្លាំង ពូទីន បានទាក់ទាញការស្តីបន្ទោសខ្លាំងៗពីសហរដ្ឋអាមេរិក។ បើតាមអ្នកនាំពាក្យក្រសួងការបរទេសអាមេរិក លោក Ned Price បានប្រាប់អ្នកយកព័ត៌មានថា «អាមេរិកគិតថាការនិយាយដោយមិនមានការប្រុងប្រយ័​ត្នណាមួយអំពីអាវុធនុយក្លេអ៊ែរ គឺជាការគ្មានទំនួលខុសត្រូវនោះទេ»។ លោក ណេត ប្រាយ បានគូសបញ្ជាក់ថា វាពិតជាគ្រោះថ្នាក់ ព្រោះវាដើរផ្ទុយពីស្មារតីនៃសេចក្តីថ្លែងការណ៍នោះ ហើយក៏ជាប្រាសចាក​ពីគោលការណ៍​ស្នូល​របស់វិមានក្រឹមឡាំងដោយហាមមិនឱ្យមានការរីកសាយភាយនុយក្លេអ៊ែរចាប់តាំងពីសង្គ្រាមត្រជាក់មកផងដែរ។

ដោយឡែក អធិការបតីអាល្លឺម៉ង់ លោក Olaf Scholz បានប្រកាសថា ហានិភ័យនៃអាវុធនុយក្លេអ៊ែរដែលត្រូវបានប្រើប្រាស់​ក្នុងជម្លោះអ៊ុយក្រែនបានថយចុះ ដោយសារសម្ពាធអន្តរជាតិបាន​ហក់ឡើងសង្កត់កប្រទេសរុស្ស៊ី។ លោកបាន​បន្ថែម​ថា​៖ «​អាទិភាព​ពេល​នេះ​​សម្រាប់​រុស្ស៊ី គឺត្រូវបញ្ចប់​សង្គ្រាម​ភ្លាមៗ​និង​ដក​ទ័ព​ចេញពីប្រទេសអ៊ុយក្រែន»។

ចំពេលមានការភ័យខ្លាចប្រទេសរុស្ស៊ីថា មានការកែនទ័ពទៅប្រយុទ្ធក្នុងសមរភូមិបន្ថែមទៀតនោះ លោក ពូទីន ប្រធានាធិបតីរុស្ស៊ី បានបញ្ញាក់ថា «នឹងគ្មានការចល័តទ័ពថ្មីថែមទៀតនោះទេ» ដោយលោកលើកឡើងថា «កងទ័ពប្រហែល ១៥ ម៉ឺននាក់នៃកងទ័ពបម្រុង ៣ សែននាក់ត្រូវបានដាក់ពង្រាយក្នុងសមរភូមិអ៊ុយក្រែន និងមាន ៧៧,០០០ នាក់កំពុងស្ថិតក្នុងអង្គភាពប្រយុទ្ធ។ ដោយឡែក នៅសល់ ១៥​ ម៉ឺននាក់កំពុងស្ថិតក្នុងមជ្ឈមណ្ឌលបណ្តុះបណ្តាលយោធា៕




អត្ថបទបន្ទាប់


ច្បាប់លក់សព្វាវុធរបស់អាមេរិកទៅឱ្យកោះតៃវ៉ាន់នឹងកើនឡើងរហូតដល់ ១០ ពាន់លានដុល្លារ

ព័ត៌មាន
សភាសហរដ្ឋអាមេរិកត្រូវបានគេរំពឹងថា នឹងចាប់ផ្តើមបោះឆ្នោតឱ្យបានឆាប់នៅថ្ងៃពុធ ទី៧ ខែធ្នូ លើច្បាប់ស្តីពីគោលនយោបាយយោធាដ៏មហាសាល ដែលអនុញ្ញាតឱ្យ…

ព្រីមៀរ៍ ផាក បើកសម្ពោធគម្រោងទី ២ និងបើកដំណើរការ ផ្លូវបេតុងមេទំហំ ២២ ម៉ែត្រភ្ជាប់ពីផ្លូវជាតិ ៦ អា ទៅផ្លូវ ៧ មករា

ព័ត៌មាន
ផ្លូវបេតុងមេ ទំហំ ២២ ម៉ែត្រ ដែលតភ្ជាប់ពីផ្លូវជាតិលេខ ៦ អា រាជធានីភ្នំពេញ ទៅ ផ្លូវ៧ មករា ត្រូវបានសម្ពោធឲ្យប្រើប្រាស់ហើយ ដោយក្រុមហ៊ុន ព្រីម…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ