រុស្ស៊ី

លោកពូទីន នឹងពង្រីកកងកម្លាំងប្រដាប់អាវុធបន្ថែម ៣០% ចំពេលលោកហ្សេលេនស្គីទៅជាន់ទឹកដីអាមេរិក


ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន កាលពីថ្ងៃពុធ ទី២១ ខែធ្នូ បានផ្តល់ការគាំទ្រចំពោះផែនការមួយក្នុងការបង្កើនទំហំកងកម្លាំងប្រដាប់អាវុធជាង ៣០% ខណៈដែលលោកបាននិយាយថា ទីក្រុងមូស្គូ ត្រូវរៀន និងដោះស្រាយបញ្ហាដែលខ្លួនបានទទួលរងនៅក្នុងបរិបទសង្គ្រាមនៅអ៊ុយក្រែន។
រុស្ស៊ីពង្រីកងកម្លាំងប្រដាប់អាវុធ!

ការបង្ហាញពីការគាំទ្រលើផែនការពង្រីកកងកម្លាំងប្រដាប់អាវុធកាន់តែច្រើនថែមទៀតរបស់លោកពូទីននេះ គឺធ្វើឡើងនៅចំពេលពេលជាមួយគ្នាដែល ប្រធានាធិបតីអ៊ុយក្រែនលោកហ្សេលេនស្គីបានធ្វើដំណើរជាលើកដំបូងទៅកាន់ទឹកដីសហរដ្ឋអាមេរិក តាំងពីមានសង្គ្រាមផ្ទុះឡើងមក ដើម្បីបង្ហាញពីការប្តេជ្ញាចិត្តរបស់អ៊ុយក្រែន និងស្វែងរកការគាំទ្របន្ថែមទៀតពីទីក្រុងវ៉ាស៊ិនតោន ក្នុងការប្រយុទ្ធទប់ទល់ជាមួយទីក្រុងម៉ូស្គូ។ នេះបើតាមការចុះផ្សាយដោយសារព័ត៌មាន រ៉យទ័រ។

នៅក្នុងសន្និសីទចុងឆ្នាំនៃមន្ត្រីយោធាកំពូលៗរបស់រុស្ស៊ី រដ្ឋមន្ត្រីការពារជាតិរុស្ស៊ី លោក Sergei Shoigu បានស្នើឱ្យមានការបង្កើនកម្លាំងប្រដាប់អាវុធពីផែនការ ១ លាន ១សែននាក់ ដល់ដល់ ១លាន៥ សែននាក់។ លោក Shoigu បានប្រាប់លោក Putin ក្នុងព្រឹត្តិការណ៍ដែលបានចាក់ផ្សាយនៅក្នុងកម្មវិធីទូរទស្សន៍រដ្ឋរុស្ស៊ីថា ការស្នើពង្រីកនេះគឺ «ដើម្បីធានាដោះស្រាយបញ្ហាទាក់ទងនឹងសន្តិសុខយោធារបស់រុស្ស៊ី»។ លោកបាននិយាយថា យុទ្ធជនចំនួនជិត ៧ សែននាក់គួរតែជាទាហានជាប់កិច្ចសន្យាដែលមានជំនាញវិជ្ជាជីវៈ ផ្ទុយពីទាហានដែលបម្រើការយោធាជាកាតព្វកិច្ច។

គួររំលឹកថា លោកពូទីនបានចុះហត្ថលេខាលើក្រឹត្យមួយនៅរដូវក្តៅនេះ ដោយបញ្ជាឱ្យបង្កើនចំនួនកងទ័ពពីចំនួនជាង ១៣ម៉ឺន ឲ្យបានដល់ជាង ១លាន ១សែននាក់ ហើយថែមទាំងបានបម្រុងទុក ៣០ ម៉ឺននាក់ទៀត ដើម្បីគាំទ្រការឈ្លានពានរបស់រុស្ស៊ីលើអ៊ុយក្រែន។

កាលពីពេលកន្លងទៅ សហរដ្ឋអាមេរិកនិងអ្នកវិភាគយោធាលោកខាងលិច ធ្លាប់បានឱ្យដឹងដែរថា ទាហានរុស្ស៊ីរាប់ម៉ឺននាក់បានស្លាប់ក្នុងរយៈពេល ១០ ខែមកនេះ ចាប់តាំងពីទីក្រុងមូស្គូបានឈ្លានពានអ៊ុយក្រែន។ ដោយឡែក បើតាមលោក Shoigu រដ្ឋមន្ត្រីការពារជាតិរុស្ស៊ីបានបញ្ជាក់តាមតួលេខផ្លូវការត្រូវបានចែករំលែកជាសាធារណៈនៅចុងក្រោយនេះ គឺគិតត្រឹមថ្ងៃទី២១ ខែកញ្ញា ថា មានទាហានរុស្ស៊ីក្បែរ ៦ ពាន់នាក់ប៉ុណ្ណោះ ត្រូវបានស្លាប់ក្នុងសមរភូមិអ៊ុយក្រែន។

បន្ថែមពីនេះ លោក សឺហ្កេ ក៏បានស្នើឱ្យបង្កើនចន្លោះអាយុសម្រាប់កាតព្វកិច្ចបម្រើយោធារុស្ស៊ីផងដែរ ដែលនឹងគ្របដណ្តប់លើពលរដ្ឋរុស្ស៊ីដែលមានអាយុពី ២១-៣០ ឆ្នាំ។ យ៉ាងណាមិញ នៅក្រោមប្រព័ន្ធបច្ចុប្បន្ន ជនជាតិរុស្ស៊ីដែលមានអាយុចន្លោះពី ១៨-២៧ ឆ្នាំអាចត្រូវបានហៅឱ្យចូលបម្រើយោធាជាកាតព្វកិច្ច៕




អត្ថបទបន្ទាប់


ក្នុងដំណើរទស្សនកិច្ចលើកដំបូងនៅអាមេរិក តើលោកហ្សេលេនស្គី បាននិយាយអំពាវនាវអ្វីខ្លះទៅកាន់លោក ចូ បៃដិន និងសភាអាមេរិក?

ព័ត៌មាន
ក្នុងដំណើរទស្សនកិច្ចដ៏កម្រ និងជាលើកដំបូងទៅកាន់ទឹកដីសហរដ្ឋអាមេរិក ចំពេលដែលសង្គ្រាមអូសបន្លាយដល់ប្រមាណ ៣០០ថ្ងៃមកហើយនោះ ប្រធានាធិបតីអ៊ុយក្រែ…

ចិនទទួលយកវ៉ាក់សាំងកូវីដ១៩បរទេសជាលើកដំបូងពីអាល្លឺម៉ង់ ខណៈស្ថានករណីឆ្លងថ្មីកំពុងស្ថិតក្នុងក្ដីបារម្ភខ្លាំងពីអង្គការ WHO

ព័ត៌មាន
ប្រទេសចិនសុខចិត្តទទួលយកវ៉ាក់សាំងកូវីដ១៩ពីបរទេសជាលើកដំបូង ដោយទទួលពីប្រទេសអាល្លឺម៉ង់ ខណៈដែលប្រមុខអង្គការសុខភាពពិភពលោក (WHO) បានសម្ដែង…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ