វិវាទអចលនទ្រព្យ

និយ័តករអាជីវកម្មអចលនវត្ថុ និងបញ្ចាំទទួលបណ្ដឹងបាន២ពាន់ករណី ពាក់ព័ន្ធវិវាទរវាងអ្នកទិញ និងអភិវឌ្ឍន៍លំនៅឋាន


គិតត្រឹមឆ្នាំ២០២៣ មានពាក្យបណ្ដឹងប្រមាណ២ពាន់ករណី ត្រូវបានអ្នកទិញលំនៅឋាននៅក្នុងគម្រោងអភិវឌ្ឍន៍អចលនទ្រព្យដាក់មកនិយ័តករអាជីវកម្មអចលនវត្ថុ និងបញ្ចាំ ដើម្បីឱ្យជួយស្វែងរកដំណោះស្រាយលើវិវាទជូនពួកគេ។ ការដាក់ពាក្យស្នើសុំអន្តរាគមន៍នេះ គឺបន្ទាប់ពីមានគម្រោងអភិវឌ្ឍន៍អចលនទ្រព្យមួយចំនួនពុំបានសាងសង់ផ្ទះជូនដល់អតិថិជនតាមកិច្ចសន្យា ខណៈអតិថិជនមួយចំនួនទៀតអស់លទ្ធភាពបង់រំលស់ប្រាក់ជាមួយក្រុមហ៊ុន។
វិវាទអចលនទ្រព្យ
ដោយ

ឯកឧត្តម ជូ វណ្ណៈ អគ្គនាយកនៃនិយ័តករអាជីវកម្មអចលនវត្ថុ និងបញ្ចាំ បានបញ្ជាក់ប្រាប់ខេមបូណូមីសថា គិតត្រឹមឆ្នាំ២០២៣ និយ័តករនេះ ទទួលបានពាក្យបណ្ដឹងពីអ្នកទិញលំនៅឋានប្រមាណ២ពាន់ករណី។ ក្នុងចំណោមពាក្យបណ្តឹងទាំងនេះ មានបណ្តឹងករណីខ្លះត្រូវបានដោះស្រាយរួចរាល់ និងករណីខ្លះកំពុងស្ថិតក្នុងនីតិវិធីដោះស្រាយ និងករណីមួយចំនួនទៀតត្រូវបានបញ្ជូនទៅដោះស្រាយបន្តនៅតុលាការ ដោយសារតែនិយ័តករអាជីវកម្មអចលនវត្ថុ និងបញ្ចាំ មានសិទ្ធត្រឹមជាអ្នកសម្របសម្រួលប៉ុណ្ណោះ។ ថ្នាក់ដឹកនាំរូបនេះកត់សម្គាល់ឃើញថា ចូលមកដល់ឆ្នាំ២០២៤ ការដាក់ពាក្យបណ្ដឹងពាក់ព័ន្ធនឹងវិវាទរវាងអតិថិជន និងអ្នកអភិវឌ្ឍន៍លំនៅឋានហាក់មានចំនួនតិចជាងមុន។

ឯកឧត្តម ជូ វណ្ណៈ អ្នកអះអាងថា ក្នុងចំណោមបណ្តឹងដែលអតិថិជនដាក់មកនិយ័តករអាជីវកម្មអចលនវត្ថុ និងបញ្ជាំភាគច្រើនកើតឡើងក្នុងគម្រោង ដែលរកស៊ីគ្មានអាជ្ញាបណ្ណត្រឹមត្រូវ ខណៈគម្រោងដែលមានច្បាប់ និងអាជ្ញាបណ្ណត្រឹមត្រូវមានមិនសូវច្រើននោះទេ។ ជាមួយគ្នានេះ ថ្នាក់ដឹកនាំរូបនេះ ស្នើឱ្យម្ចាស់ក្រុមហ៊ុន ឬគម្រោងអភិវឌ្ឍន៍អចលនទ្រព្យ ដែលគ្មានច្បាប់ត្រឹមត្រូវ រួសរាន់ដាក់ពាក្យស្នើសុំចុះបញ្ជី ឬសុំអាជ្ញាបណ្ណឱ្យបានគ្រប់គ្នា។

យើងកត់សម្គាល់ឃើញថា នៅមួយរយៈកន្លងមកនេះមានបញ្ហាវិវាទរវាងអ្នកទិញលំនៅឋាន ជាមួយនឹងក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យបានកើតមានជាហូរហែ ក្រោយវិបត្តិកូវីដ-១៩និងបញ្ហាសេដ្ឋកិច្ចសកលបានទាញទម្លាក់ប្រាក់ចំណូលរបស់ក្រុមហ៊ុនអភិវឌ្ឍន៍ និងប្រជាពលរដ្ឋជាអតិថិជន៕

អត្ថបទ៖ បូ ដូឡា​

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ទីភ្នាក់ងារថាមពលអន្តរជាតិ IEA អះអាងថា កំណើនតម្រូវប្រេងឥន្ធនៈទូទាំងពិភពលោកកំពុង

ព័ត៌មាន
ទីភ្នាក់ងារថាមពលអន្តរជាតិ (IEA) បានអះអាងថា កំណើនតម្រូវការប្រេងឥន្ធនៈទូទាំងពិភពលោកកំពុងបាត់បង់សម្ទុះ និងបានទម្លាក់ការព្យាកររបស់ខ្លួនអំ…

ជប៉ុនស្រាប់តែធ្លាក់ចូលវិបត្តិសេដ្ឋកិច្ចគួរឱ្យភ្ញាក់ផ្អើល និងជ្រុះបាត់តំណែងជាសេដ្ឋកិច្ចធំបំផុតទី៣

ព័ត៌មាន
ប្រទេសជប៉ុន ដែលធ្លាប់តែមានសេដ្ឋកិច្ចធំបំផុតទី៣ របស់ពិភពលោកជាមួយនឹងប្រជាជនសរុបប្រមាណ១២៣លាននាក់ ស្រាប់តែធ្លាក់ចូលក្នុងវិបត្តិសេដ្ឋកិច្ចគួរ…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ