វិបត្តិសេដ្ឋកិច្ច

ជប៉ុនស្រាប់តែធ្លាក់ចូលវិបត្តិសេដ្ឋកិច្ចគួរឱ្យភ្ញាក់ផ្អើល និងជ្រុះបាត់តំណែងជាសេដ្ឋកិច្ចធំបំផុតទី៣


ប្រទេសជប៉ុន ដែលធ្លាប់តែមានសេដ្ឋកិច្ចធំបំផុតទី៣ របស់ពិភពលោកជាមួយនឹងប្រជាជនសរុបប្រមាណ១២៣លាននាក់ ស្រាប់តែធ្លាក់ចូលក្នុងវិបត្តិសេដ្ឋកិច្ចគួរឱ្យភ្ញាក់ផ្អើលដោយគ្មានអ្នកណានឹកស្មានដល់ បន្ទាប់ពីសេដ្ឋកិច្ចរបស់ខ្លួនបានដាំក្បាលចុះ២ត្រីមាសជាប់ៗគ្នា។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន BBC។
វិបត្តិសេដ្ឋកិច្ច
ដោយ

ផលិតផលក្នុងស្រុកសរុប (GDP) របស់ប្រទេសជប៉ុនបានធ្លាក់ចុះ០,៤% ដែលធ្ងន់ធ្ងរជាងការរំពឹងទុកនៅក្នុងត្រីមាសទី៤ ចុងឆ្នាំ២០២៣ បើធៀបនឹងឆ្នាំ២០២២។ ការធ្លាក់ចុះនេះកើតមានឡើងក្រោយពីសេដ្ឋកិច្ចជប៉ុនបានធ្លាក់ចុះ៣,៣%នៅក្នុងត្រីមាសទី៣ ឆ្នាំមុន។ តួលេខពីខុទ្ទកាល័យរបស់ប្រទេសជប៉ុន ក៏បង្ហាញដែរថា ប្រទេសជប៉ុន បានរបូតបាត់តំណែងជាសេដ្ឋកិច្ចធំបំផុតទី៣ របស់ពិភពលោក ដោយចំណាត់ថ្នាក់លេខ៣ នេះបានធ្លាក់ទៅលើប្រទេសអាល្លឺម៉ង់ ដែលមានសេដ្ឋកិច្ចធំបំផុតនៅអឺរ៉ុប។ តើប្រទេសមួយគេអាចចាត់ទុកថាធ្លាក់ចូលក្នុងវិបត្តិសេដ្ឋកិច្ច ត្រូវសម្គាល់លើអ្វីខ្លះ?

ប្រទេសមួយគេអាចចាត់ទុកថាធ្លាក់ចូលក្នុងវិបត្តិសេដ្ឋកិច្ច ដោយសម្គាល់លើលិតផលក្នុងស្រុកសរុប (GDP) របស់ប្រទេសមួយនោះមានការធ្លាក់ចុះ ក្នុងរយៈពេលយ៉ាងហោចណាស់២ត្រីមាស ឬ៣ត្រីមាសជាប់គ្នា។ លក្ខណៈសម្គាល់នៃវិបត្តិសេដ្ឋកិច្ច នឹងចាប់ផ្តើមមានដំណើរយឺតទៅៗ រហូតដល់វាមានសញ្ញាអវិជ្ជមាននៃកំណើន។ គេអាចសម្គាល់បានទៀត ដោយមើលទៅលើសូចនាករសេដ្ឋកិច្ចចំនួន៤ គឺទី១ ចំណូលមានការធ្លាក់ចុះបណ្តើរៗ ឬចំណូលពន្ធមានការធ្លាក់ចុះ, ទី២ ចំនួនអ្នកអត់ការងារធ្វើកើនឡើង, ទី៣ ខ្សែច្រវាក់ផលិតកម្មត្រូវបានកាត់ផ្តាច់ ឬផ្អាក និងទី៤ ការលក់រាយមានការធ្លាក់ចុះ។

កាលពីខែតុលា ចុងឆ្នាំ២០២៣ ស្ថាប័នមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) បានព្យាករថា ប្រទេសអាល្លឺម៉ង់ ទំនងជានឹងវ៉ាឈ្នះប្រទេសជប៉ុនក្លាយជាសេដ្ឋកិច្ចធំបំផុតតី៣ របស់ពិភពលោក នៅពេលវាស់វែងទំហំសេដ្ឋកិច្ចជាប្រាក់ដុល្លារអាម៉េរិក។ មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) រង់ចាំតែប្រកាសផ្លាស់ប្តូរចំណាត់ថ្នាក់របស់ខ្លួនជាផ្លួវការប៉ុណ្ណោះ ក្រោយពីប្រទេសទាំងពីរនេះចេញផ្សាយតួលេខបច្ចុប្បន្នភាពចុងក្រោយ ស្ដីពីកំណើនសេដ្ឋកិច្ចរបស់ខ្លួន។ មូលនិធិរូបិយវត្ថុអន្តរជាតិ ដែលជាស្ថាប័នអន្តរជាតិមានការិយាល័យកណ្ដាលនៅវ៉ាស៊ីនតុន ឌីស៊ី សហរដ្ឋអាម៉េរិក បានចាប់ផ្ដើមចេញផ្សាយទិន្នន័យប្រៀបធៀបសេដ្ឋកិច្ចនៃប្រទេសនានាជុំវិញពិភពលោកចាប់តាំងពីឆ្នាំ១៩៨០។

អ្នកជំនាញសេដ្ឋកិច្ច លោក ណេល ញូវមែន (Neil Newman) បានប្រាប់សារព័ត៌មាន BBC ថា តួលេខចុងក្រោយបង្ហាញថា សេដ្ឋកិច្ចរបស់ប្រទេសជប៉ុន មានទំហំប្រមាណ៤,២ទ្រីលានដុល្លារ ក្នុងឆ្នាំ២០២៣ ខណៈសេដ្ឋកិច្ចរបស់ប្រទេសអាល្លឺម៉ង់មានទំហំ៤,៤ទ្រីលានដុល្លារ។ អ្នកជំនាញសេដ្ឋកិច្ចរូបនេះបានបន្ថែមថា នេះគឺដោយសារតែរូបិយប័ណ្ណយ៉េន (Yen) របស់ជប៉ុន ធ្លាក់ថ្លៃធៀបនឹងប្រាក់ដុល្លារអាម៉េរិក ហើយប្រសិនបើប្រាក់យ៉េនហក់ឡើងថ្លៃវិញ ប្រទេសជប៉ុន នឹងអាចដណ្ដើមចំណាត់ថ្នាក់លេខ៣ របស់ខ្លួនត្រលប់មកវិញ។

សូមបញ្ជាក់ថា បើយោងតាមទិន្នន័យថ្មីនេះបង្ហាញថា ប្រទេសដែលមានសេដ្ឋកិច្ចធំបំផុតទាំង៥ របស់ពិភពលោករួមមានលេខ១ សហរដ្ឋអាម៉េរិក លេខ២មហាយក្សចិន លេខ៣អាល្លឺម៉ង់ លេខ៤ជប៉ុន ហើយចុងក្រោយលេខ៥ គឺឥណ្ឌា៕

ដោយ: តែម សុខុម

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


និយ័តករអាជីវកម្មអចលនវត្ថុ និងបញ្ចាំទទួលបណ្ដឹងបាន២ពាន់ករណី ពាក់ព័ន្ធវិវាទរវាងអ្នកទិញ និងអភិវឌ្ឍន៍លំនៅឋាន

ព័ត៌មាន
គិតត្រឹមឆ្នាំ២០២៣ មានពាក្យបណ្ដឹងប្រមាណ២ពាន់ករណី ត្រូវបានអ្នកទិញលំនៅឋាននៅក្នុងគម្រោងអភិវឌ្ឍន៍អចលនទ្រព្យដាក់មកនិយ័តករអាជីវកម្មអចលនវត្ថុ និងប…

កម្ពុជាចំណាយថវិកាអស់ជាង២៦លានដុល្លារ លើការនាំចូលជីកសិកម្មនៅមួយដំបូងឆ្នាំនេះ

ព័ត៌មាន
ការនាំចូលជីកសិកម្មរបស់កម្ពុជាពីទីផ្សារខាងក្រៅ នៅតែបន្តកើនឡើងគួរឲ្យកត់សម្គាល់ បើទោះជាវិស័យកសិកម្មកម្ពុជាបានរងផលប៉ះពាល់ដោយសារវិបត្តិសាកល…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ