វិបត្តិសេដ្ឋកិច្ច

តើការធ្លាក់ចូលវិបត្តិសេដ្ឋកិច្ចរបស់ជប៉ុន អាចធ្វើឱ្យប៉ះពាល់ការធ្វើពាណិជ្ជកម្មទ្វេភាគីកម្ពុជា-ជប៉ុនដែរឬទេ?


ការធ្លាក់ចូលក្នុងវិបត្តិសេដ្ឋកិច្ចរបស់ប្រទេសជប៉ុន បានធ្វើឱ្យប្រទេសដែលមានសេដ្ឋកិច្ចរីកចម្រើនមួយនេះ ជ្រុះបាត់តំណែងជាប្រទេសមានសេដ្ឋកិច្ចធំបំផុតទី៣របស់ពិភពលោក។ ការដោះដូរពាណិជ្ជកម្មទ្វេភាគីជប៉ុន-កម្ពុជាមានទំហំប្រមាណជាង១ពាន់លានដុល្លារក្នុងមួយឆ្នាំ។ តើការធ្លាក់ចូលវិបត្តិសេដ្ឋកិច្ចរបស់ប្រទេសជប៉ុន អាចធ្វើឱ្យប៉ះពាល់ដល់ការវិនិយោគ និងការធ្វើពាណិជ្ជកម្មរវាងប្រទេសកម្ពុជា និងជប៉ុនដែរ ឬទេ?
6 (2)
ដោយ

ឯកឧត្តម ផាន់ ផល្លា រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានគូសបញ្ជាក់ថា ការធ្លាក់ចូលក្នុងវិបត្តិសេដ្ឋកិច្ចរបស់ប្រទេសជប៉ុន ពុំទាន់បានបង្ហាញសញ្ញាណាមួយក្នុងការធ្វើឱ្យប៉ះពាល់ដល់ការវិនិយោគ និងការធ្វើពាណិជ្ជកម្មរវាងប្រទេសកម្ពុជានិងជប៉ុននៅឡើយទេ។ បើតាមមន្រ្តីជាន់ខ្ពស់រូបនេះ វិស័យសំខាន់ៗចំនួន៣រួមមានទេសចរណ៍ ពាណិជ្ជកម្ម និងការវិនិយោគនៅតែមានសកម្មភាពជាធម្មតាដដែល ពោលគឺការធ្លាក់ចុះសេដ្ឋកិច្ចរបស់ជប៉ុនក្នុងអំឡុងត្រីមាសចុងក្រោយនៃឆ្នាំ២០២៣ ពុំអាចមានផលប៉ះពាល់ដល់កម្ពុជានោះទេ។

បើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន BBC ប្រទេសជប៉ុន ដែលធ្លាប់តែមានសេដ្ឋកិច្ចធំបំផុតទី៣ របស់ពិភពលោកជាមួយនឹងប្រជាជនសរុបប្រមាណ១២៣លាននាក់ បានធ្លាក់ចូលក្នុងវិបត្តិសេដ្ឋកិច្ចគួរឱ្យភ្ញាក់ផ្អើល បន្ទាប់ពីសេដ្ឋកិច្ចរបស់ប្រទេសបានដាំក្បាលចុះ២ត្រីមាសជាប់ៗគ្នា។ ផលិតផលក្នុងស្រុកសរុប (GDP) របស់ប្រទេសជប៉ុន បានធ្លាក់ចុះ០,៤% ដែលធ្ងន់ធ្ងរជាងការរំពឹងទុកនៅក្នុងត្រីមាសទី៤ ចុងឆ្នាំ២០២៣ បើធៀបនឹងឆ្នាំ២០២២។ ការធ្លាក់ចុះនេះកើតមានឡើងក្រោយពីសេដ្ឋកិច្ចជប៉ុនបានធ្លាក់ចុះ៣,៣%នៅក្នុងត្រីមាសទី៣ ឆ្នាំមុន។ តួលេខពីខុទ្ទកាល័យរបស់ប្រទេសជប៉ុន ក៏បង្ហាញដែរថា ប្រទេសជប៉ុន បានរបូតបាត់តំណែងជាសេដ្ឋកិច្ចធំបំផុតទី៣ របស់ពិភពលោក ដោយចំណាត់ថ្នាក់លេខ៣ នេះបានធ្លាក់ទៅលើប្រទេសអាល្លឺម៉ង់ ដែលមានសេដ្ឋកិច្ចធំបំផុតនៅអឺរ៉ុប។

គួរបញ្ជាក់ថា គេអាចសម្គាល់ការធ្លាក់ចុះនៃសេដ្ឋកិច្ចរបស់ជប៉ុន លើសូចនាករសេដ្ឋកិច្ចចំនួន៤ រួមមាន ទី១ ចំណូលមានការធ្លាក់ចុះបណ្តើរៗ ឬចំណូលពន្ធមានការធ្លាក់ចុះ, ទី២ ចំនួនអ្នកអត់ការងារធ្វើកើនឡើង, ទី៣ ខ្សែច្រវាក់ផលិតកម្មត្រូវបានកាត់ផ្តាច់ ឬផ្អាក និងទី៤ ការលក់រាយមានការធ្លាក់ចុះ៕

អត្ថបទ៖ បូ ដូឡា,រូបភាព ប៉ុក វ៉ាន់ថា

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ធនាគារអភិវឌ្ឍន៍ជនបទនិងកសិកម្មត្រៀមថវិកា៣០លានដុល្លារ ដើម្បីផ្តល់កម្ចីលើការប្រមូលទិញគ្រាប់ស្វាយចន្ទីក្នុងឆ្នាំនេះ

ព័ត៌មាន
មន្រ្តីក្រសួងជាន់ខ្ពស់នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានអះអាងថា ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម(ARDB)បានត្រៀមថវិកាចំនួន៣០លានដុល្លារបន្ថែម…

អារ៉ាប៊ីសាអូឌីត កំពុងកសាងទន្លេសិប្បនិមិត្តវែងបំផុតរបស់ពិភពលោកឆ្លងកាត់សមុទ្រខ្សាច់

ព័ត៌មាន
ប្រទេសស្ដេចប្រេងអារ៉ាប៊ីសាអូឌីត កំពុងចាប់ផ្ដើមគម្រោងកសាងទន្លេសិប្បនិមិត្តវែងបំផុតរបស់ពិភពលោក ដែលមានប្រវែងរហូតដល់ទៅជាង១ម៉ឺន២ពាន់គីឡូម៉…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ