វិបត្តិសេដ្ឋកិច្ច

តើបារាំងដែលជាបងធំទី២នៅសហភាពអឺរ៉ុប កំពុងប្រឈមមុខនឹងបញ្ហាធំៗអ្វីខ្លះនៅឆ្នាំ២០២៤ នេះ?


ប្រទេសបារាំង ដែលជាមហាអំណាចយោធា និងសេដ្ឋកិច្ចមួយនៅលើពិភពលោក ត្រូវបានគេអះអាងថា កំពុងប្រឈមមុខនឹងបញ្ហាធំៗយ៉ាងហោចណាស់ចំនួន៤។ សារព័ត៌មានធំៗបានរាយការណ៍ថា បារាំង ដែលជាប្រទេសមានអាវុធនុយក្លេអ៊ែរ និងជាប្រទេសមានសេដ្ឋកិច្ចធំបំផុតទី២ នៅទ្វីបអឺរ៉ុប កំពុងតែជួបបញ្ហាជាបន្តបន្ទាប់ ដែលអាចធ្វើឱ្យរង្គោះរង្គើដល់ស្ថិរភាពសេដ្ឋកិច្ចរបស់ខ្លួន ប្រសិនបើខ្វះចំណាត់ការឆ្លើយតបឱ្យសមស្រប និងត្រឹមត្រូវ។
3
ដោយ

នៅពេលពិភពលោកបោះជំហានឈានចូលដល់ឆ្នាំ២០២៤ ភ្លាម ប្រទេសបារាំង ដែលជាមហាអំណាចសេដ្ឋកិច្ចធំបំផុតទី២ នៅទ្វីបអឺរ៉ុប ទំនងជាត្រូវជួបបញ្ហាសេដ្ឋកិច្ចធ្ងន់ធ្ងរដោយសារតែបញ្ហាធំៗចំនួន៤។ តើបញ្ហាប្រឈមធំៗទាំង៤នេះមានអ្វីខ្លះ? ហើយថា តើបញ្ហាទាំងនេះគំរាមកំហែងដល់ស្ថិរភាពនៃជីវភាពរស់នៅរបស់ពលរដ្ឋបារាំងយ៉ាងណា?

បើតាមការចុះផ្សាយរបស់សារព័ត៌មានធំៗនៅបស្ចិមប្រទេស បញ្ហាអន្តរជាតិ និងពិភពលោកបានបន្តលងបន្លាចជាសកល ដោយសារបញ្ហាបម្រែបម្រួលអាកាសធាតុ ស្ថានភាពមិនប្រាកដប្រជានៃភូមិសាស្ត្រនយោបាយ ដែលកំពុងបន្តនាពេលបច្ចុប្បន្ន បញ្ហាអតិផរណា និងសង្គ្រាមនៅតំបន់ហ្គាហ្សា និងប្រទេសអ៊ុយក្រែន សុទ្ធតែជាបញ្ហាប្រឈមដែលអាចគំរាមកំហែងដោយផ្ទាល់ដល់សុខភាពហិរញ្ញវត្ថុរបស់ពលរដ្ឋ និងអ្នកប្រើប្រាស់នៅបារាំង។

ក្រៅពីបញ្ហាប្រឈមខាងលើ បញ្ហាដែលបារាំង ប្រឈមខ្លាំងទាំង៤ គឺរួមមានបញ្ហាកង្វះកម្លាំងពលកម្ម និងអន្តោប្រវេសន៍, ការកើនឡើងប្រជាប្រិយភាពរបស់ក្រុមអ្នកនយោបាយស្តាំនិយម, ការធ្លាក់ចុះផលិតកម្មក្នុងស្រុក និងបញ្ហាថវិកាសោធននិវត្តន៍។

កង្វះកម្លាំងពលកម្ម គឺជាបញ្ហាប្រឈមធំបំផុត ដែលកំពុងជះផលប៉ះពាល់ដល់វិស័យសេដ្ឋកិច្ចនៅប្រទេសបារាំង។ ដើម្បីជំរុញសេដ្ឋកិច្ចរបស់ខ្លួន បារាំងត្រូវការពលករទាំងមានជំនាញខ្ពស់ និងទាំងមានជំនាញទាប ដើម្បីជំនួសកម្មករ ដែលចូលនិវត្តន៍ ខណៈដែលពេលនេះបារាំង កំពុងតែពឹងផ្អែកលើកម្លាំងពលកម្មចំណាកស្រុក ប៉ុន្តែក្រុមប្រឆាំងបានជំទាស់។ ស្ថិតបានបង្ហាញថា ក្នុងស្ថានភាពនេះ បារាំង ក៏កំពុងតែប្រឈមមុខនឹងបញ្ហាធ្លាក់ចុះផលិតកម្មផងដែរ ដែលបង្កឡើងដោយសម្ពាធនៃបញ្ហាប្រទាក់ក្រឡាគ្នា។

លោក ប្រុយណូ ឡឺម៊ែរ (Bruno Le Maire) រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុបារាំង បានប្រកាសថា ប្រទេសនេះនឹងប្រឈមបញ្ហាថវិកាដ៏តានតឹងនៅឆ្នាំ២០២៤។ លោកបានបង្ហើបថា ក្រៅពីបារាំង ត្រូវចំណាយច្រើនលើសោធននិវត្តន៍ហើយនោះ បារាំង ក៏នឹងត្រូវប្រឈមស្វែងរកដំណោះស្រាយ ដើម្បីទូទាត់ការលុបចោលការដំឡើងពន្ធសម្រាប់គ្រួសារពលរដ្ឋ ដែលមានទំហំថវិកាប្រមាណជាង១៧ពាន់លានដុល្លារ ដែលរដ្ឋាភិបាលបានអនុម័ត ដើម្បីជួយកាត់បន្ថយឱនភាពសេដ្ឋកិច្ចនៅឆ្នាំនេះ ប្រហែលជា៤,៤%ថែមទៀត។ លើសពីនេះ បារាំង ក៏ត្រូវការរិះគិតដល់ប្រភពថវិកាក្នុងទំហំជិត៧ពាន់លានដុល្លារ ដែលខ្លួនដាក់ចេញទាក់ទងនឹងការកាត់បន្ថយការបំភាយឧស្ម័នកាបូនិច និងការរៀបចំខ្លួនឆ្ពោះទៅរកសេដ្ឋកិច្ចបៃតងផងដែរ។

កំណើននៃការគាំទ្រសម្រាប់ក្រុមអ្នកនយោបាយស្តាំនិយម ក៏ជាបញ្ហាប្រឈមសំខាន់មួយដែរ ខណៈដែលគេដឹងថា បារាំងជាប្រជាជាតិមួយនៅអឺរ៉ុប ដែលឧស្សាហ៍រងគ្រោះដោយសារបាតុកម្ម និងកូដកម្មច្រើន ដែលសុទ្ធសឹងតែជាបញ្ហាប្រឈមជះឥទ្ធិពលដល់ការពង្រឹងសក្តានុពលនៃសេដ្ឋកិច្ចរបស់ខ្លួន៕

ដោយៈ ស សុជាតិ

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


មូលធនទីផ្សាររបស់ក្រុមហ៊ុន Toyota កើនឡើងដល់៣៣០ពាន់លានដុល្លារ សាងកំណត់ត្រាថ្មីជាប្រវត្តិសាស្ត្រសម្រាប់ជប៉ុន

ព័ត៌មាន
ក្រុមហ៊ុន Toyota Motor បានសាងកំណត់ត្រាថ្មីជាប្រវត្តិសាស្ត្រសម្រាប់ប្រទេសជប៉ុន នៅពេលមូលធនទីផ្សារ (Market Cap) របស់ក្រុមហ៊ុនផលិតរថយន្តមួយន…

ប៉ូឡូញអាចទទួលបានមូលនិធិទំហំ៧៦ពាន់លានអឺរ៉ូ ដែលសហភាពអឺរ៉ុបបង្កកត្រឡប់មកវិញ

ព័ត៌មាន
ប៉ូឡូញដែលជាប្រទេសមួយស្ថិតនៅតំបន់អឺរ៉ុបកណ្តាលនឹងអាចទទួលកញ្ចប់មូលនិធិដែលមានតម្លៃរហូតដល់ទៅជាង៧៦ពាន់លានអឺរ៉ូឡើងវិញ បន្ទាប់ពីសហភាពអឺរ៉ុ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ