កិច្ចព្រមព្រៀងទិញវ៉ាក់សាំង BioNTech

ក្រុមហ៊ុនតៃវ៉ាន់ចំនួន២ សម្រេចបានកិច្ចព្រមព្រៀងទិញវ៉ាក់សាំង BioNTech តម្លៃ៣៥០ លានដុល្លារ


ក្រុមហ៊ុនតៃវ៉ាន់ Foxconn និង ក្រុមហ៊ុន TSMC នៅថ្ងៃចន្ទដើមសប្ដាហ៍នេះ បានសម្រេចកិច្ចព្រមព្រៀងទិញវ៉ាក់សាំងកូវីដ-១៩ ពីក្រុមហ៊ុនBioNTech របស់ប្រទេសអាល្លឺម៉ង់ ប្រមាណ ១០លានដូស ក្នុងទឹកប្រាក់ប្រមាណជាង ៣៥០លានដុល្លាអាមេរិក បើទោះបីធ្លាប់រងការរារាំងពីសំណាក់រដ្ឋាភិបាលប្រទេសចិនក៏ដោយ។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មានរ៉យទ័រ។
ក្រុមហ៊ុនតៃវ៉ាន់ Foxconn និង ក្រុមហ៊ុន TSMC សម្រេចបានកិច្ចព្រមព្រៀងទិញវ៉ាក់សាំង BioNTech

អាជ្ញាធរ​កោះ​តៃវ៉ាន់​បាន​ព្យាយាម​ចរចា​អស់​រយៈពេល​ជា​ច្រើន​ខែ ដើម្បី​ទិញ​វ៉ាក់សាំង​ដោយ​ផ្ទាល់​ពី​ក្រុមហ៊ុន​អា​ល្លឺ​ម៉​ង់ BioNTech ទើបតែ​នៅ ថ្ងៃ​ចន្ទ​ដើម​ស​ប្ដា​ហ៍​នេះ ក្រុមហ៊ុន​តៃវ៉ាន់ Foxconn និង TSMC បាន​បញ្ជាក់​ថា ពួក​គេ​បាន​ឈាន​ដល់​កិច្ចព្រមព្រៀង​ដើម្បី​ទិញ​វ៉ាក់សាំង​កូ​វី​ដ​-១៩ BioNTech របស់​ប្រទេស​អា​ឡឺ​ម៉​ង់ ចំនួន​១០​លាន​ដូ​ស​។

ប្រឈម​មុខ​នឹង​សម្ពាធ​សាធារណៈ ទាក់ទង​នឹង​ការ​យឺតយ៉ាវ​កម្មវិធី​ចាក់​វ៉ាក់សាំង កាលពី​ខែ​មុន អាជ្ញាធរ​កោះ​តៃវ៉ាន់ ក៏​បាន​អនុញ្ញាត​ឲ្យ​ស្ថាបនិក​ក្រុមហ៊ុន Foxconn គឺ​លោក Terry Gou ក៏​ដូច​ជា​ក្រុមហ៊ុន TSMC ចរចា​តំណាង​ឲ្យ​អាជ្ញាធរ​កោះ​តៃវ៉ាន់​ដើម្បី​ចរចា​ទិញ​វ៉ាក់សាំង​ដោយ​ផ្ទាល់​ពី​ក្រៅបរទេស​។

លោក​ហ្គូ ស្ថាបនិក ក្រុមហ៊ុន​ក្រុមហ៊ុន Foxconn បាន​បញ្ជាក់​នៅ​លើ​ទំព័រ​ហ្វេ​ស​ប៊ុ​ករប​ស់លោ​កថា លោក​មានការ​ពេញចិត្ត​នឹង​កិច្ចព្រមព្រៀង​ដែល​បាន​ចុះហត្ថលេខា ហើយ​លោក​បាន​បញ្ជាក់​ទៀត​ថា ក្រុមហ៊ុន Foxconn និង TSMC ក្នុង​ម្នាក់​ៗ​នឹង​ទិញ ៥ លាន​ដូ​ស​ដើម្បី​យក​ទៅ​បរិច្ចាគ​ដល់​អាជ្ញាធរ​កោះ​តៃវ៉ាន់ សម្រាប់​ចាក់​ជូន​ប្រជាពលរដ្ឋ​ក្នុង​ការ​បង្កើន​ទំនុកចិត្ត និង​ទប់ស្កាត់​ការ​រីក​រាលដាល​នៃ​ជម្ងឺ​កូ​វី​ដ​-១៩​។

កោះ​តៃវ៉ាន់​ក៏​បាន​បញ្ជា​ទិញ​វ៉ាក់សាំង​ជា​ច្រើន​ពី​ក្រុមហ៊ុន AstraZeneca របស់​អង់គ្លេស និង​ក្រុមហ៊ុន Moderna របស់​អា​មេ​រិ​ក​ជាដើម ខណៈ​ដែល​អា​មេ​រិ​ក និង​ជប៉ុន​ថ្មី​ៗ​នេះ ទើបតែ​បាន​បរិច្ចាគ​វ៉ាក់សាំង​៥​លាន​ដូ​សរួច​ហើយ​ដែរ​មក​ឲ្យ​កោះ​តៃវ៉ាន់​នេះ ដើម្បី​ជួយ​ព​ន្លឿ​ន​ការ​ចាក់​វ៉ាក់សាំង​។

តាម​រយៈ​កិច្ចចរចា​វ៉ាក់សាំង​ចំនួន​ដំបូង​អាច​នឹង​បញ្ជូន​មក​ដល់​នៅ​ខែកញ្ញា​ខាង​មុខ ប៉ុន្ដែ មិន​ទាន់​ច្បាស់​ថា​នឹង​មាន​ចំនួន​ប៉ុន្មាន​នោះ​ទេ​។​នេះ​បើ​តាម​ការ​ចុះ​ផ្សាយ​ពី​ទីភ្នាក់ងារសារព័ត៌មាន​រ៉​យ​ទ័​រ​។

សូម​ជម្រាប​ដែរ​ថា  ការ​រីក​រាលដាល​ជម្ងឺ​កូ​វី​ដ​១៩​នៅ​កោះ​តៃវ៉ាន់​ដ្បិតថា មាន​កើនឡើង​ច្រើន ប៉ុន្ដែ គឺ​ស្ថិត​ក្នុង​ចំនួន​មួយ​ដែល​អាច​គ្រប់គ្រង​បាន​នៅឡើយ​ទេ ខណៈ​ដែល​បច្ចុប្បន្ន មាន​ពលរដ្ឋ​កោះ​តៃវ៉ាន់​ប្រមាណ​១០%​ប៉ុណ្ណោះ​នៃ​ប្រជាជន​សរុប​ជាង ២៣ លាន​នាក់ ដែល​បាន​ទទួល​វ៉ាក់សាំង​១​ដូ​ស​៕

អត្ថបទ៖ ស៊ើង និមល់

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ភាគហ៊ុនក្រុមហ៊ុនចិននៅអាមេរិករង្គោះរង្គើ ក្រោយរដ្ឋចិនបង្ក្រាបក្រុមហ៊ុនបច្ចេកវិទ្យាយក្ស Didi

ព័ត៌មាន
ភាគហ៊ុនក្រុមហ៊ុនចិននៅអាមេរិកដាំក្បាលចុះក្រោយការបង្ក្រាបដោយរដ្ឋចិន។ ចាប់តាំងពីមានការបង្ក្រាបយ៉ាងចាស់ដៃពីសំណាក់រដ្ឋាភិបាលចិន ទៅលើក្រុមហ៊…

ចិនប្រកាសថា បានផ្តល់វ៉ាក់សាំងបង្ការកូវីដ-១៩ ប្រមាណ៥០០លានដូសហើយ ទៅឲ្យជាង១០០ប្រទេស

ព័ត៌មាន
ចិនបានផ្តល់វ៉ាក់សាំងបង្ការកូវីដ-១៩ ប្រមាណ៥០០លានដូសហើយដល់ពិភពលោក រដ្ឋាភិបាលចិនបានប្រកាសក្ដែងៗថា ខ្លួនបានផ្តល់វ៉ាក់សាំងបង្ការកូវីដ១៩ចំន…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ