ទន្លេសិប្បនិមិត្ត

អារ៉ាប៊ីសាអូឌីត កំពុងកសាងទន្លេសិប្បនិមិត្តវែងបំផុតរបស់ពិភពលោកឆ្លងកាត់សមុទ្រខ្សាច់


ប្រទេសស្ដេចប្រេងអារ៉ាប៊ីសាអូឌីត កំពុងចាប់ផ្ដើមគម្រោងកសាងទន្លេសិប្បនិមិត្តវែងបំផុតរបស់ពិភពលោក ដែលមានប្រវែងរហូតដល់ទៅជាង១ម៉ឺន២ពាន់គីឡូម៉ែត្រឆ្លងកាត់សមុទ្រខ្សាច់ដ៏ក្ដៅហួតហែង ពោលគឺវែងជាងទន្លេ នីល (Nile River) ទៅទៀត ខណៈទន្លេ Nile ដែលជាប់ឈ្មោះជាទន្លេវែងបំផុតរបស់ពិភពលោកមានប្រវែងត្រឹមតែប្រមាណ៦ពាន់៦៥០គីឡូម៉ែត្រប៉ុណ្ណោះ។ នេះបើយោងតាមការចុះផ្សាយរបស់ The Impossible Build។
ទន្លេសិប្បនិមិត្ត
ដោយ

គម្រោងវិនិយោគដ៏ធំមហិមាខាងលើដែលកំពុងចាប់ផ្ដើមដំណើរការសាងសង់នេះមិនត្រឹមតែកសាងទន្លេវែងបំផុតរបស់ពិភពលោកប៉ុណ្ណោះទេ ប៉ុន្តែក៏ដើម្បីប្រែក្លាយសមុទ្រខ្សាច់ដ៏ក្ដៅហួតហែងបារ៉េន ស៊ែន (Barren Sands) នៅក្នុងប្រទេសអារ៉ាប៊ីសាអូឌីត ទៅជាតំបន់ដីមានជីជាតិផងដែរ តាមរយៈការប្រើប្រាស់បច្ចេកវិទ្យាជឿនលឿនដែលចម្រោះទឹកសមុទ្រទៅជាទឹកសាបយ៉ាងអស្ចារ្យ។

គម្រោងខ្នាតយក្សនេះឆ្លុះបញ្ចាំងពីការប្ដេជ្ញាចិត្តដ៏មោះមុតរបស់ប្រទេសអារ៉ាប៊ីសាអូឌីត ក្នុងការដោះស្រាយបញ្ហាកង្វះទឹកសាបប្រើប្រាស់ជាទូទៅនៅតាមលំនៅឋានរបស់ពលរដ្ឋ ហាង និងរោងចក្រជាដើម និងជាពិសេសដើម្បីជួយស្រោចស្រង់វិស័យកសិកម្មទូទាំងប្រទេស ដែលសម្បូរដោយវាលខ្សាច់ និងជាទឹកដីដ៏ក្ដៅហួតហែង និងខ្សត់ទឹកភ្លៀងបំផុតមួយនៅលើភពផែនដីមួយនេះ។

គម្រោងនេះនឹងបង្កើតប្រព័ន្ធធារាសាស្ត្រដ៏ធំអស្ចារ្យមួយ សម្រាប់ស្រោចស្រពតំបន់វាលខ្សាច់ដ៏រហោរឋាន ប្រែក្លាយតំបន់វាលខ្សាច់ទៅតំបន់ពណ៌បៃតង និងខៀវស្រងាត់សម្បូរជីជាតិដែលអំណោយផលទាំងជីវិតមនុស្ស សត្វ និងរុក្ខជាតិ។

គម្រោងកសាងទន្លេសិប្បនិមិត្តវែងបំផុតនេះ ត្រូវបានរំពឹងថា នឹងមានសមត្ថភាពផលិតទឹកសាបបានរហូតដល់ទៅប្រមាណ៩,៤លានម៉ែត្រគូបក្នុងមួយថ្ងៃ ដោយប្រើប្រាស់បច្ចេកវិទ្យាចម្រោះទឹកសមុទ្រទៅជាទឹកសាប។ ទន្លេសិប្បនិមិត្តដែលនឹងទាញយកប្រភពទឹកចេញពីសមុទ្រក្រហម (Red Sea) នេះនឹងមានទំហំ១១ម៉ែត្រ ជម្រៅ៤ម៉ែត្រ និងប្រវែងជាង១ម៉ឺន២ពាន់គីឡូម៉ែត្រ។

យោងតាមទិន្នន័យបង្ហាញថា អារ៉ាប៊ីសាអឌីត ជាប្រទេសកំពូលដែលចម្រោះទឹកសមុទ្រដើម្បីផលិតទឹកសាបបានច្រើនជាងគេបំផុតទូទាំងពិភពលោក ដោយក្នុងមួយឆ្នាំប្រទេសនេះផលិតទឹកសាបពីទឹកសមុទ្របានលើស១,៦ពាន់លានម៉ែត្រគូប ពោលគឺគ្របដណ្ដប់ដល់ទៅ១៨%នៃការផលិតទឹកសាបពីទឹកសមុទ្រទូទាំងពិភពលោក។ ទោះជាយ៉ាងណា ទិន្នន័យស្ដីពីរយៈពេលបញ្ចប់គម្រោង និងទំហំទុនវិនិយោគសរុបនៃគម្រោងខ្នាតយក្សមួយនេះហាក់ស្ថិតក្នុងភាពស្រពេចស្រពិលនៅឡើយ៕

ដោយ: តែម សុខុម

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


តើការធ្លាក់ចូលវិបត្តិសេដ្ឋកិច្ចរបស់ជប៉ុន អាចធ្វើឱ្យប៉ះពាល់ការធ្វើពាណិជ្ជកម្មទ្វេភាគីកម្ពុជា-ជប៉ុនដែរឬទេ?

ព័ត៌មាន
ការធ្លាក់ចូលក្នុងវិបត្តិសេដ្ឋកិច្ចរបស់ប្រទេសជប៉ុន បានធ្វើឱ្យប្រទេសដែលមានសេដ្ឋកិច្ចរីកចម្រើនមួយនេះ ជ្រុះបាត់តំណែងជាប្រទេសមានសេដ្ឋកិច្ចធំបំផុត…

ពលរដ្ឋចិនបានបង្ហាញសញ្ញាបង្កើនការចំណាយ ក្រោយរឹតត្បិតក្នុងអំឡុងវិបត្តិកូវីដ-១៩

ព័ត៌មាន
ការរឹត្បិតការចំណាយរបស់ពលរដ្ឋចិនជាបន្តបន្ទាប់ចាប់តាំងពីការរីករាលដាលនៃមេរោគកូវីដ-១៩ នៅក្នុងឆ្នាំ២០១៩ បានបង្ហាញសញ្ញាវិជ្ជមាននៃការបង្កើនកា…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ