វិស័យកសិកម្ម

កម្ពុជាចំណាយថវិកាអស់ជាង២៦លានដុល្លារ លើការនាំចូលជីកសិកម្មនៅមួយដំបូងឆ្នាំនេះ


ការនាំចូលជីកសិកម្មរបស់កម្ពុជាពីទីផ្សារខាងក្រៅ នៅតែបន្តកើនឡើងគួរឲ្យកត់សម្គាល់ បើទោះជាវិស័យកសិកម្មកម្ពុជាបានរងផលប៉ះពាល់ដោយសារវិបត្តិសាកលជាបន្តបន្ទាប់ក៏ដោយចុះ។ ជាក់ស្ដែង នៅពេញមួយ១ខែមករា ឆ្នាំ២០២៤ នេះ កម្ពុជាចំណាយថវិកាអស់ជាង២៦លានដុល្លារ លើការនាំចូលជីកសិកម្ម មានការកើនឡើងជាង៤០% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២៣។
វិស័យកសិកម្ម
ដោយ

អ្នកជំនាញក្នុងវិស័យកសិកម្ម កត់សម្គាល់ឃើញថា កត្តាដែលធ្វើឲ្យការនាំចូលជីកសិកម្មមានការកើនឡើង ដោយសារនៅដើមឆ្នាំនេះ តម្លៃផលិតផលកសិកម្មហាក់ល្អប្រសើរ និងធ្វើឲ្យកសិករចាប់ផ្ដើមធ្វើកសិកម្មច្រើន ជាពិសេសការដាំដុះដំណាំស្រូវតែម្ដង។

ស្ថិតិពាណិជ្ជកម្មទំនិញនាំចូលរបស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជាបានបង្ហាញថា នៅក្នុងខែមករា ឆ្នាំ២០២៤ កម្ពុជាបានចំណាយទឹកប្រាក់លើការនាំចូលជីកសិកម្មពីខាងក្រៅប្រទេសប្រមាណជាង២៦លានដុល្លារអាម៉េរិក ពោលគឺមានការកើនឡើងជិត៤៣% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២៣ ដែលមានចំនួនទឹកប្រាក់ត្រឹមជាង១៨លានដុល្លារប៉ុណ្ណោះ។

ជុំវិញកំណើននាំចូលជីកសិកម្មនេះ លោក ហួរ ធីនាង ប្រធានគ្រប់គ្រងទូទៅផ្នែកជីថ្នាំកសិកម្មនៃក្រុមហ៊ុនអង្គរហ្គ្រីនបានកត់សម្គាល់ឃើញថា តម្រូវការប្រើប្រាស់ជី និងថ្នាំកសិកម្មរបស់ប្រជាកសិករ នៅដើមឆ្នាំ២០២៤ ហាក់មានការកើនឡើងគួរឲ្យកត់សម្គាល់ ដោយសារតែតម្លៃកសិផលរបស់កសិករមួយចំនួនមានទីផ្សារល្អប្រសើរ។

បើតាមលោក ហួរ ធីនាង បើទោះបីជាតម្រូវការជីកសិកម្មក្នុងស្រុកមានការកើនឡើងគួរឲ្យកត់សម្គាល់ក៏ពិតមែន ប៉ុន្តែចំពោះតម្លៃជីថ្នាំកសិកម្មនាពេលបច្ចុប្បន្ននេះ ហាក់មិនការប្រែប្រួល និងបង្កជាក្ដីព្រួយបារម្ភសម្រាប់កសិករនោះទេ តែអ្វីដែលគួរឲ្យព្រួយបារម្ភនោះ គឺបញ្ហានៃការប្រែប្រួលអាកាសធាតុ។

ដ្បិតបច្ចុប្បន្ន តម្លៃជីកសិកម្ម មិនទាន់មានការប្រែប្រួលក៏ពិតមែន ប៉ុន្តែអ្នកជំនាញក្នុងវិស័យកសិកម្ម និងជាអ្នកគ្រប់គ្រងទូទៅផ្នែកជីថ្នាំកសិកម្មនៃក្រុមហ៊ុនអង្គរហ្គ្រីន ក៏បានបង្ហាញការព្រួយបារម្ភខ្លះដែរ ចំពោះវិបត្តិសកលលោកនានា ពិសេសជម្លោះនៅសមុទ្រក្រហមតែម្ដង ដែលកំពុងបង្កនូវហានិភ័យដល់ការដឹកជញ្ជូនរបស់ពិភពលោករួមទាំងកម្ពុជា។

សម្រាប់លោក ហួរ ធីនាង បញ្ហាជម្លោះនៅសមុទ្រក្រហម រួមជាមួយវិបត្តិផ្សេងៗ នៅតែជាបញ្ហាប្រឈមសម្រាប់ការធ្វើពាណិជ្ជកម្មក្នុងតំបន់ និងពិភពលោក ហើយចង់ ឬមិនចង់ បញ្ហានេះអាចនឹងធ្វើឱ្យប៉ះពាល់ដល់កម្ពុជា។ បើតាមអ្នកជំនាញរូបនេះ ប្រសិនបើបញ្ហាជម្លោះនៅសមុទ្រក្រហមមិនបានដោះស្រាយទេនោះ តម្លៃដឹកជញ្ជូនពិភពលោកនឹងនៅតែបន្តកើនឡើង ហើយបញ្ហានេះអាចនឹងជំរុញឲ្យថ្លៃនាំចូលជីថ្នាំកសិកម្មរបស់កម្ពុជាកើនឡើង។

សូមបញ្ជាក់ថា នៅឆ្នាំ២០២៣ កម្ពុជាបាននាំចូលជីបំពេញតម្រូវការវិស័យកសិកម្ម គិតជាទឹកប្រាក់ប្រមាណជាង៣២៥លានដុល្លារ កើនឡើងជាង១៧% បើធៀបឆ្នាំ២០២២ មានចំនួនជាង២៧៦លានដុល្លារអាមេរិក។ នេះបើតាមរបាយការណ៍អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ជប៉ុនស្រាប់តែធ្លាក់ចូលវិបត្តិសេដ្ឋកិច្ចគួរឱ្យភ្ញាក់ផ្អើល និងជ្រុះបាត់តំណែងជាសេដ្ឋកិច្ចធំបំផុតទី៣

ព័ត៌មាន
ប្រទេសជប៉ុន ដែលធ្លាប់តែមានសេដ្ឋកិច្ចធំបំផុតទី៣ របស់ពិភពលោកជាមួយនឹងប្រជាជនសរុបប្រមាណ១២៣លាននាក់ ស្រាប់តែធ្លាក់ចូលក្នុងវិបត្តិសេដ្ឋកិច្ចគួរ…

ដំណើរនៃការបង្កើតសុភមង្គលរយៈពេល១៥ឆ្នាំរបស់មិត្តហ្វូននៅកម្ពុជា

ព័ត៌មាន
បន្ទាប់ពីរយៈពេលជិត ៣ ឆ្នាំនៃការសាងសង់ហេដ្ឋារចនាសម្ព័ន្ធ ការរៀបចំធនធាន និងការបង្កើតម៉ាកយីហោរបស់ខ្លួន មិត្តហ្វូនត្រូវបានបើកដំណើរការជាផ្លូ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ