រុស្ស៊ីផ្តើមដាក់ពង្រាយមីស៊ីលអន្តរទ្វីបដ៏មានឥទ្ធិពលរបស់ខ្លួនហើយ

រុស្ស៊ីផ្តើមដាក់ពង្រាយមីស៊ីលអន្តរទ្វីបដ៏មានឥទ្ធិពលរបស់ខ្លួនហើយ ដើម្បីដាស់តឿនឲ្យគូសត្រូវ គិតឡើងវិញ មុនធ្វើអ្វីមួយ


ប្រធានទីភ្នាក់ងារអវកាស Roscosmos របស់រុស្ស៊ី បាននិយាយកាលពីថ្ងៃសុក្រថា ប្រទេសរុស្ស៊ីបានដាក់ពង្រាយមីស៊ីលអន្តរទ្វីបកម្រិតខ្ពស់មួយប្រភេទ ឱ្យត្រៀមធ្វើប្រតិបត្តិការ ខណៈដែលប្រធានាធិបតីរុស្ស៊ីលោកពូទីនធ្លាប់បាននិយាយថា អាវុធនេះនឹងធ្វើឱ្យសត្រូវរបស់រុស្ស៊ី «គិតសាជាថ្មី» មុននឹងហ៊ានធ្វើអ្វីមួយប្រឆាំងរុស្ស៊ី។ នេះបើតាមការចុះផ្សាយដោយសារព័ត៌មាន South China Morning Post។
រុស្ស៊ីចាប់ផ្តើមដាក់ពង្រាយមីស៊ីលអន្តរទ្វីបSarmat ឱ្យប្រុងជើងការ!
ដោយ

បើយោងតាមទីភ្នាក់ងារសារព័ត៌មានរុស្ស៊ីបានឱ្យដឹងថា ប្រធានទីភ្នាក់ងារអវកាស Roscosmos លោក Yuri Borisov បាននិយាយថា មីស៊ីល Sarmat ត្រូវបានដាក់ឱ្យបំពេញកាតព្វកិច្ចត្រៀមប្រយុទ្ធ ប៉ុន្តែលោកមិនបានប្រាប់អំពីព័ត៌មានលម្អិតទាក់ទងនឹងទីតាំង ចំនួន និងមុខងារ នឹងត្រូវប្រើវា ដើម្បីអ្វីនោះទេ ខណៈទីក្រុងម៉ូស្គូកំពុងបន្ដធ្វើសង្គ្រាមឥតដកដៃជាមួយអ៊ុយក្រែន។
មីស៊ីល Sarmat គឺជាអាវុធដ៏ទំនើបមួយក្នុងចំណោមអាវុធទំនើបៗ ជាច្រើនផ្សេងទៀតរបស់យោធារុស្ស៊ី។ វាត្រូវបានប្រកាសឱ្យអភិវឌ្ឍដំបូងក្នុងឆ្នាំ២០១៨ ដោយលោក ពូទីន។ មីស៊ីលនេះ គឺត្រូវបានគេបញ្ជាបាញ់ចេញពីក្នុងដី ដែលមានសមត្ថភាពផ្ទុកក្បាលគ្រាប់នុយក្លេអ៊ែរច្រើនជាងមួយ។ Sarmat ត្រូវបានគេរាយការណ៍ថា វាត្រូវការពេលតិចតូចប៉ុណ្ណោះ ដើម្បីបញ្ជាការបាញ់បង្ហោះ ដែលធ្វើឱ្យប្រព័ន្ធតានដានពិបាកចាប់សញ្ញាបាន។ វាគឺជាប្រភេទមីស៊ីលអន្តរទ្វីបដ៏ទំនើបមួយរបស់រុស្ស៊ី ដែលអាចហោះបានចម្ងាយប្រមាណពី១ ទៅជិត២ម៉ឺនគីឡូម៉ែត្រ។
គួរជម្រាបថា នៅក្នុងពិធីថ្លែងបង្ហាញមីស៊ីលអន្តរទ្វីបមួយកាលពីឆ្នាំ២០១៨ លោក ពូទីន បានហៅ«Sarmatជា «អាវុធតែមួយគត់» ដែលអាចនឹងធានាបាននូវសុវត្ថិភាពរបស់រុស្ស៊ី ពីការគំរាមកំហែងពីខាងក្រៅ និងធ្វើឱ្យសត្រូវដែលចង់គំរាមកំហែងប្រទេសរបស់រុស្ស៊ី គិតសាជាថ្មីឡើងវិញ»។ ទោះយ៉ាងណា មីស៊ីលនេះបើយោងតាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋរុស្ស៊ីRIA Novosti ត្រូវបានគេធ្វើតេស្តបាញ់សាកល្បងតែម្តងគត់ គឺនៅខែមេសាឆ្នាំមុន ពីរខែបន្ទាប់ពីទីក្រុងម៉ូស្គូចូលឈ្លានពានប្រទេសអ៊ុយក្រែន។ ទន្ទឹមគ្នានេះ យោងតាមមន្ត្រីអាមេរិកដែលបានប្រាប់CNN ការធ្វើតេស្តសាកល្បងនោះ បានទទួលបរាជ័យទៅទៀត។


ស្ទើរពេញមួយរយៈពេលនៃសង្រ្គាមនៅអ៊ុយក្រែន លោក ពូទីន បានព្រមានម្តងហើយម្តងទៀតដល់សហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តលោកខាងលិចថា រុស្ស៊ីអាចប្រើប្រាស់មីស៊ីលរយៈចម្ងាយឆ្ងាយនៅក្នុងឃ្លាំងអាវុធរបស់ខ្លួន ដើម្បីការពារសន្តិសុខរបស់ខ្លួនរួមទាំងអាវុធនុយក្លេអ៊ែរផង។ កាលពីដើមខែកុម្ភៈ រុស្ស៊ីបានផ្អាកសមាជិកភាពចូលរួមកតិកាសញ្ញា New Start ដែលជាកិច្ចព្រមព្រៀងកាត់បន្ថយនុយក្លេអ៊ែរជាមួយសហរដ្ឋអាមេរិក ហើយថា នឹងបន្តវិញនៅពេលណាមួយដែលខ្លួនចង់៕ គួរជម្រាបថា នៅក្នុងពិធីថ្លែងបង្ហាញមីស៊ីលអន្តរទ្វីបមួយកាលពីឆ្នាំ២០១៨ លោក ពូទីន បានហៅ«Sarmatជា «អាវុធតែមួយគត់» ដែលអាចនឹងធានាបាននូវសុវត្ថិភាពរបស់រុស្ស៊ី ពីការគំរាមកំហែងពីខាងក្រៅ និងធ្វើឱ្យសត្រូវដែលចង់គំរាមកំហែងប្រទេសរបស់រុស្ស៊ី គិតសាជាថ្មីឡើងវិញ»។ ទោះយ៉ាងណា មីស៊ីលនេះបើយោងតាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋរុស្ស៊ីRIA Novosti ត្រូវបានគេធ្វើតេស្តបាញ់សាកល្បងតែម្តងគត់ គឺនៅខែមេសាឆ្នាំមុន ពីរខែបន្ទាប់ពីទីក្រុងម៉ូស្គូចូលឈ្លានពានប្រទេសអ៊ុយក្រែន។ ទន្ទឹមគ្នានេះ យោងតាមមន្ត្រីអាមេរិកដែលបានប្រាប់CNN ការធ្វើតេស្តសាកល្បងនោះ បានទទួលបរាជ័យទៅទៀត។
ស្ទើរពេញមួយរយៈពេលនៃសង្រ្គាមនៅអ៊ុយក្រែន លោក ពូទីន បានព្រមានម្តងហើយម្តងទៀតដល់សហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តលោកខាងលិចថា រុស្ស៊ីអាចប្រើប្រាស់មីស៊ីលរយៈចម្ងាយឆ្ងាយនៅក្នុងឃ្លាំងអាវុធរបស់ខ្លួន ដើម្បីការពារសន្តិសុខរបស់ខ្លួនរួមទាំងអាវុធនុយក្លេអ៊ែរផង។ កាលពីដើមខែកុម្ភៈ រុស្ស៊ីបានផ្អាកសមាជិកភាពចូលរួមកតិកាសញ្ញា New Start ដែលជាកិច្ចព្រមព្រៀងកាត់បន្ថយនុយក្លេអ៊ែរជាមួយសហរដ្ឋអាមេរិក ហើយថា នឹងបន្តវិញនៅពេលណាមួយដែលខ្លួនចង់៕




អត្ថបទបន្ទាប់


កិច្ចប្រជុំកំពូលអាស៊ានលើកទី៤៣ នឹងផ្តោតលើការពង្រឹងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចជាគោល

ព័ត៌មាន
របៀបវារៈនៃកិច្ចប្រជុំកំពូលអាស៊ាន ដែលនឹងធ្វើឡើងនៅសប្ដាហ៍នេះ គឺមានច្រើន ប៉ុន្តែ កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចទំនងជានឹងក្លាយជារបៀបវារៈស្នូល…

ចិនព្យាយាមដោះហានិភ័យបំណុលក្នុងស្រុក ជាមួយនឹងការដាក់ចេញគម្រោងហិរញ្ញប្បទានឡើងវិញចំនួន ២០០ពាន់លានដុល្លារ

ព័ត៌មាន
ប្រទេសចិនគ្រោងនឹងអនុញ្ញាតឱ្យរដ្ឋាភិបាលមូលដ្ឋានមួយចំនួនទាញយកប្រយោជន៍ពីគម្រោងនៃការបញ្ចេញមូលបត្របំណុលពិសេសថ្មីមួយសម្រាប់ការរៀបចំហិរញ្ញប្បទានឡ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ