រដ្ឋាភិបាលចិនចាប់ផ្ដើមបន្ធូរបន្ថយវិធានលើប្រាក់កម្ចី

រដ្ឋាភិបាលចិនចាប់ផ្ដើមបន្ធូរបន្ថយវិធានលើប្រាក់កម្ចី ដើម្បីជួយដល់អ្នកទិញផ្ទះ


ធនាគារកណ្តាល និងនិយតករហិរញ្ញវត្ថុរបស់ប្រទេសចិន កាលពីថ្ងៃទី៣១ ខែសីហា បានចេញសេចក្តីជូនដំណឹង ដើម្បីបន្ធូរបន្ថយវិធានការខ្ចីប្រាក់មួយចំនួន ដើម្បីជួយអ្នកទិញផ្ទះ រួមទាំងការបញ្ចុះអត្រាការប្រាក់ ដែលកំពុងមានបច្ចុប្បន្នសម្រាប់អ្នកទិញផ្ទះដំបូង និងការបង់ប្រាក់កក់ នៅក្នុងទីក្រុងមួយចំនួន។ នេះ ជាកិច្ចប្រឹងប្រែងចុងក្រោយបង្អស់មួយ របស់រដ្ឋាភិបាលចិន ដើម្បីធ្វើឱ្យទីផ្សារអចលនទ្រព្យ ដែលកំពុងបប្រឈមនឹងវិបត្តិអាចមានដង្ហើមរស់ឡើងវិញ។ នេះបើតាមការរាយការណ៍ដោយសារព័ត៌មានអន្តរជាតិធំៗ។
រដ្ឋាភិបាលចិនចាប់ផ្ដើមបន្ធូរបន្ថយវិធានលើប្រាក់កម្ចី
ដោយ

ធនាគារកណ្តាល និងនិយតករហិរញ្ញវត្ថុរបស់ប្រទេសចិនកាលពីថ្ងៃទី៣១ សីហា បាននិយាយថា ចាប់ពីថ្ងៃទី២៥ ខែកញ្ញាតទៅ ពលរដ្ឋណា ដែលទទួលបានកម្ចីទិញផ្ទះ ដើម្បីទិញផ្ទះជាលើកដំបូង គឺអាចដាក់ពាក្យទៅធនាគារដែលពួកគេបានខ្ចីនោះ ដើម្បីទទួលបានការបញ្ចុះអត្រាការប្រាក់ដែលពួកគេត្រូវបានបច្ចុប្បន្ន។

អ្នកខ្ចីប្រាក់ទិញផ្ទះលើកដំបូង និងធនាគារអាចចរចាគ្នារកវិធីសមស្របណាមួយ ក្នុងចំណោមវិធី២យ៉ាង ដើម្បីកាត់បន្ថយអត្រាការប្រាក់ ដែលមានស្រាប់។ វិធីទាំង២យ៉ាងនេះ ទីមួយគឺ ស្នើសុំបញ្ចុះអត្រាការប្រាក់ក្នុងកិច្ចសន្យាកម្ចី ដែលកំពុងមានបច្ចុប្បន្ន និងទីពីរគឺ អាចស្នើសុំកម្ចីបន្ថែមជាមួយនឹង អត្រាការប្រាក់ទាប ពីលើកម្ចីទិញផ្ទះដែលកំពុងមាននាពេលបច្ចុប្បន្ន។
ការបង់ប្រាក់កក់មុនសម្រាប់កម្ចីទិញផ្ទះ ក៏នឹងត្រូវបានកាត់បន្ថយផងដែរ នៅក្នុងទីក្រុងមួយចំនួនក្នុងប្រទេសចិន។ វិធានការថ្មីនេះបានកំណត់ថា អត្រាប្រាក់កក់មុន សម្រាប់ការទិញផ្ទះដំបូងមិនគួរទាបជាង ២០% ហើយសម្រាប់អ្នកទិញផ្ទះទី២ គឺមិនទាបជាងជាង៣០%នោះទេ។ អត្រានេះ គឺមានទាប បើធៀបនឹង អត្រាដែលមានបច្ចុប្បន្ននៅទីក្រុងធំៗភាគច្រើន មានអត្រាប្រាក់កក់មុន ៣០% សម្រាប់កម្ចីទិញផ្ទះដំបូង និង៤០% ឬលើសពីនេះសម្រាប់ការទិញផ្ទះទី២។
ទីក្រុងប៉េកាំងបានបង្កើនកិច្ចខិតខំប្រឹងប្រែង ដើម្បីពង្រឹងទីផ្សារអចលនទ្រព្យដែលកំពុងមានវិបត្តិ ខណៈដែលវិស័យនេះ បានរួមចំណែកប្រហែលមួយភាគបួននៃសេដ្ឋកិច្ចរបស់ចិន។
ធនាគារខ្នាតមធ្យមចំនួន២ របស់រដ្ឋចិនគឺធនាគារ Industrial Bank និងធនាគារ China Bohai Bank បានប្រកាសកាលពីយប់ថ្ងៃព្រហស្បតិ៍ ទី៣១ ខែសីហាថា ពួកគេនឹងចាប់ផ្តើមកាត់បន្ថយអត្រាការប្រាក់ចន្លោះពី ០,១០% ទៅ០,២៥% ទៅលើប្រភេទប្រាក់បញ្ញើមួយចំនួនចាប់ពីថ្ងៃសុក្រនេះតទៅ ហើយវាក៏ត្រូវបានគេមើលឃើញថា នឹងធ្វើឲ្យអត្រាការប្រាក់កម្ចីទិញផ្ទះ នឹងមានការថយចុះដូចគ្នាដែរ៕

អត្ថបទ៖ សុខ ជា




អត្ថបទបន្ទាប់


គោលនយោបាយទិដ្ឋាការឥតគិតថ្លៃរបស់ថៃ រំពឹងថា នឹងជំរុញការលក់ខុនដូ និងវិស័យទេសចរណ៍

ព័ត៌មាន
រាជរដ្ឋាភិបាលថៃថ្មី ក្រោមការគ្រប់គ្រងរបស់លោក ស្រ៊ីថា ថាវេស៊ីន ជានាយករដ្ឋមន្រ្តី នឹងដាក់ចេញនូវគោលនយោបាយផ្ដល់ទិដ្ឋាការឥតគិតថ្លៃសម្រាប់ភ្ញៀវទ…

ជប៉ុនស្នើថវិកាសម្រាប់វិស័យការពារជាតិប្រចាំឆ្នាំ ២០២៤ ក្នុងទំហំដ៏ធំមិនធ្លាប់មាន ខណៈចិន និងកូរ៉េខាងជើងជាក្តីកង្វល់ចម្បង

ព័ត៌មាន
ក្រសួងការពារជាតិជប៉ុនកាលពីថ្ងៃទី៣១ សីហា បានស្នើសុំការចំណាយសម្រាប់វិស័យការពារជាតិក្នុងទំហំទឹកប្រាក់ប្រមាណ៥២ពាន់លានដុល្លារ សម្រាប់ឆ្នាំស…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ