![សម្តេច ហ៊ុន សែន ស្នើរឲ្យអាជ្ញាធរខេត្តចេញបញ្ជាឲ្យ ផ្អាកជាបណ្តោះអាសន្ន ចំពោះការរៀបចំពិធីមង្គលការនិងការជួបជុំនានា](https://cdn.cambonomist.com/media/images/012.2e16d0ba.fill-960x540.jpg)
នៅក្នុងសារជាសំឡេងរបស់សម្តេចតេជោ ហ៊ុន សែន ដដែលនោះបានបញ្ជាក់ថា ដោយសារតែមានខេត្តខ្លះមិនទាន់បានចាត់ចែង ជូនដំណឹងដល់ប្រជាពលរដ្ឋចំពោះការផ្អាករៀបចំពិធីមង្គលការនិងការជួបជុំនានា ព្រោះថា ការរៀចំអាពាហ៍ពិពាហ៍ គឺមានហានិភ័យខ្ពស់ចំពោះការចម្លងជំងឺកូវីដ-១៩។
សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា៖ «ឥឡូវនេះគ្រាន់តែករណីតាកែវមួយ គឺត្រូវបិទអស់សាលាប៉ុន្មានទៅហើយ ហើយតើវានឹងអាចឈានដល់ហានិភ័យយ៉ាងណាទៅទៀត រឿងនេះខ្ញុំបានប្រគល់សិទ្ធិទៅដល់ឯកឧត្តមលោកជំទាវរួចស្រេចទៅហើយ នៅឡើយតែឯកឧត្តមលោកជំទាវចេះប្រើប្រាស់សិទ្ធិដែលខ្ញុំបានផ្តល់នោះរបៀបណាប៉ុណ្ណោះ»។
សូមជម្រាបថា បច្ចុប្បន្ននេះ ភូមិក្រាំងលាវ ឃុំរវៀង ស្រុកសំរោង នៅខេត្តតាកែវ ត្រូវបានអាជ្ញាធរសម្រេចបិទមិនឲ្យមានការចេញចូល ខណៈដែលទីតាំងចំនួន៥កន្លែងទៀត នៅក្នុងខេត្តកំពង់ស្ពឺក៏ត្រូវបានបិទដូចគ្នា ដោយសារតែមានពាក់ព័ន្ធនឹងបុគ្គលឈ្មោះ កក្កដា សោភ័ណ្ឌមិត្តភក្តិរបស់បុគ្គល ដែលត្រូវបានរកឃើញថា បានឆ្លងកូវីដ-១៩ កាលពីពេលថ្មីនេះ៕