ក្រុមហ៊ុនវិនិយោគ

ដំណើរទស្សនកិច្ចរបស់សម្តេចធិបតីទៅអឺរ៉ុប ទទួលបានការចាប់អារម្មណ៍យ៉ាងច្រើនពីក្រុមហ៊ុនវិនិយោគបរទេស


ដំណើរទស្សនកិច្ចផ្លូវការរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា រយៈពេល៦ថ្ងៃ ទៅកាន់ទ្វីបអឺរ៉ុប ដើម្បីចូលរួមវេទិកាសេដ្ឋកិច្ចពិភពលោកនៅទីក្រុងដាវ៉ូស ប្រទេសស្វីស និងដំណើរទស្សនកិច្ចផ្លូវការទៅកាន់ប្រទេសបារំាង ត្រូវបានបញ្ចប់ជាស្ថាបពរ និងទទួលបានលទ្ធផលផ្លែផ្កាជាច្រើនគួរឲ្យកត់សម្គាល់។
ក្រុមហ៊ុនវិនិយោគ
ដោយ

ជាលទ្ធផល ជំនួបរវាងសម្ដេចធិបតី ហ៊ុន ម៉ាណែត និងដៃគូសន្ទនាបានពិភាក្សានិងផ្លាស់ប្តូរយោបល់គ្នាយ៉ាងស៊ីជម្រៅអំពីកិច្ចសហប្រតិបត្តិការទ្វេភាគី និងការរួមចំណែកដោះស្រាយបញ្ហាតំបន់ និងពិភពលោក ហើយជំនួបរវាងសម្ដេចធិបតី ជាមួយបណ្ដាថ្នាក់ដឹកនាំក្រុមហ៊ុនវិនិយោគជាច្រើនសុទ្ធតែបានបង្ហាញការចាប់អារម្មណ៍និយោគនៅកម្ពុជា។

នៅក្នុងសន្និសីទសារព័ត៌មានស្ដីអំពីការត្រឡប់មកវិញ នៃដំណើរទស្សនកិច្ចនៅបារាំង និងប្រទេសស្វីសរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា កាលពីរសៀលថ្ងៃទី២០ ខែមករា ឆ្នាំ២០២៤ ឯកឧត្តម ហ្សង់ហ្វ្រង់ស័រ តាន់ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី ទទួលបន្ទុកលើកិច្ចការបរទេស បានបង្ហាញនូវលទ្ធផលផ្លែផ្កាគួរឲ្យកត់សម្គាល់ជាច្រើនពីដំណើរបេសកកម្មដ៏ធំនេះ។ ជាមួយគ្នានេះ ឯកឧត្តម កត់សម្គាល់ឃើញថា បច្ចុប្បន្នបរទេសកាន់តែមើលឃើញកម្ពុជា កាន់តែមានភាពអំណោយផលក្នុងការវិនិយោគ និងក្លាយជាដៃគូពាណិជ្ជកម្មអន្តរជាតិ ដ៏មានសក្ដានុពល។ ឯកឧត្តមអះអាងថា សម្រាប់ដំណើរទស្សនកិច្ចរបស់សម្តេចធិបតី ទៅកាន់ទ្ចីបអឺរ៉ុបលើកនេះ មានក្រុមហ៊ុនអន្តរជាតិជាច្រើនបានបង្ហាញការចាប់អារម្មណ៍ និងចង់មកស្វែងរកឱកាសវិនិយោគនៅកម្ពុជា។ ហើយជនបរទេសមួយចំនួនមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងចំពោះភាពរីកចម្រើនយ៉ាងឆាប់រហ័សរបស់កម្ពុជា នៅប៉ុន្មានឆ្នាំចុងក្រោយនេះ។ សម្រាប់ឯកឧត្តម ហ្សង់ហ្វ្រង់ស័រ តាន់ កំណើនសេដ្ឋកិច្ចប្រទេសកម្ពុជា គឺជាកំណើនសេដ្ឋកិច្ចដែលខ្ពស់ជាងគេ នៅក្នុងបណ្ដាប្រទេសអាស៊ាន នៅក្នុងឆ្នាំ២០២៣ កន្លងទៅនេះ ហើយកម្ពុជា ក៏មិនមែនជាប្រទេសដែលហែកហួរដោយសង្គ្រាមទៀតនោះទេ។

ក្រៅពីចូលរួមកិច្ចប្រជុំប្រចាំឆ្នាំនៅប្រទេសស្វីស នៅថ្ងៃទី១៨-១៩ ខែមករា ឆ្នាំ២០២៤ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា ក៏មានដំណើរទស្សនកិច្ចទៅកាន់បារាំងជាបន្ត និងបានទទួលជួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយមេដឹកនាំប្រទេស ឥស្សរជនបរទេស និងអ្នកវិនិយោគជាច្រើន។ ក្នុងជំនួបនោះ សម្ដេចធិបតីនាយករដ្ឋមន្រ្តីនៃកម្ពុជា ជាមួយដៃគូសន្ទនា បានពិភាក្សានិងផ្លាស់ប្តូរយោបល់គ្នាយ៉ាងស៊ីជម្រៅ អំពីកិច្ចសហប្រតិបត្តិការទ្វេភាគី ការវិនិយោគ និងពាណិជ្ជកម្ម ជាពិសេសបណ្ដាក្រុមហ៊ុនវិនិយោគដែលបានជួបសំណេះសំណាលជាមួយសម្ដេចធិបតីទាំងនោះ ភាគច្រើនសុទ្ធតែបានបង្ហាញការចាប់អារម្មណ៍និយោគនៅកម្ពុជា។ ក្នុងនោះ គ្រាន់តែវិនិយោគិនបារាំងមានរហូតចំនួន៥ក្រុមហ៊ុន បានបានបង្ហាញការចាប់អារម្មណ៍វិនិយោគ និងគម្រោងពង្រីកការវិនិយោគបន្ថែមនៅប្រទេសកម្ពុជា ពិសេសផ្ដោតសំខាន់លើវិស័យថាមពល អគ្គិសនី និងអាកាសចរណ៍ជាដើម។

សូមបញ្ជាក់ថា ចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៤ គឺជាការបំពេញបេសសកម្មរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា ទៅកាន់ទ្វីបអឺរ៉ុប ដើម្បីចូលរួមកិច្ចប្រជុំប្រចាំឆ្នាំលើកទី៥៤ នៃវេទិកាសេដ្ឋកិច្ចពិភពលោក ក្រោមមូលបទ «ការកសាង ឡើង វិញនូវទំនុកចិត្ត» នៅទីក្រុងដាវ៉ូស ប្រទេសស្វីស។ ជាមួយគ្នានេះ តបតាមការអញ្ជើញរបស់លោក អេម៉ានុយអែល ម៉ាក្រុង ប្រធានាធិបតីបារាំង សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា ក៏បានទៅបំពេញទស្សនកិច្ចផ្លូវការនៅប្រទេសបារំាងរយៈពេល២ថ្ងៃ ដើម្បីបង្កើនទំនាក់ទំនងកម្ពុជា-បារាំង ឱ្យកាន់តែល្អប្រសើរផងដែរ៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត៖ ការអប់រំ បណ្តុះបណ្តាលមូលធនមនុស្សគឺជាកត្តាដ៏ចម្បងដើម្បីចូលរួមចំណែកអភិវឌ្ឍសង្គមសេដ្ឋកិច្ច

ព័ត៌មាន
ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រីបានលើកឡើងថា នៅក្រោមដំបូលសុខសន្តិភាពក្នុងរយៈពេលប្រម…

ពិតជាពិសេសមែន Xiaomi បានបង្ហាញត្រកូល Redmi Note 13 ដ៏ថ្មីសន្លាងមានរូបរាង និង មុខងារដ៏អស្ចារ្យ

ព័ត៌មាន
ក្រុមហ៊ុនទូរសព្ទដ៏ពេញនិយម Xiaomi កាលពីថ្ងៃទី ២១ ខែមករា ឆ្នាំ ២០២៤កន្លងទៅនេះ បានណែនាំ និងបញ្ចេញទូរសព្ទត្រកូល Redmi Note 13 Series ដែល…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ