ក្រុមហ៊ុនវិនិយោគ

ឯកឧត្តម ហេង សុខគង់៖ ក្រោយចូលឆ្នាំចិន នឹងមានវិនិយោគិនចិន និងក្រុមហ៊ុនអាមេរិកនៅចិនជាច្រើនមកបោះទុនវិនិយោគលើវិស័យជាច្រើននៅកម្ពុជា


មន្ត្រីជាន់នៃក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ អះអាងថា នៅក្រោយពិធីបុណ្យចូលឆ្នាំចិនខាងមុននេះ កម្ពុជានឹងមានវិនិយោគិនចិន រួមទាំងក្រុមហ៊ុនអាម៉េរិកនៅប្រទេសចិន ក៏ដូចជាទេសចរចិន នឹងចូលមកកម្ពុជាដើម្បីទេសចរណ៍ និងបណ្តាក់ទុនវិនិយោគលើវិស័យអាទិភាពជាច្រើននៅកម្ពុជា។ តើមានកត្តាសំខាន់ៗអ្វីខ្លះនាំឱ្យក្រុមវិនិយោគិនបរទេសទាំងនោះសម្លឹងឃើញកម្ពុជាក្នុងការចាប់ឱកាសមកបណ្តាក់ទុនវិនិយោគនៅកម្ពុជា?
ក្រុមហ៊ុនវិនិយោគ
ដោយ

ឯកឧត្តម ហេង សុខគង់ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍បានអះអាងថា នៅក្រោយពិធីបុណ្យចូលឆ្នាំចិនឆ្នាំនេះនឹងមានភ្ញៀវទេសចរ និងវិនិយោគិនចិនជាច្រើនធ្វើដំណើរចូលមកកម្ពុជា ដើម្បីកម្សាន្ត និងសម្លឹងឱកាសវិនិយោគនៅកម្ពុជា។ បើតាមការអះអាងរបស់មន្ត្រីជាន់ខ្ពស់រូបនេះ វិនិយោគិនចិនទាំងនោះ នឹងមកសិក្សា និងបោះទុនវិនិយោគលើវិស័យអាទិភាពជាច្រើនដូចជា វិស័យកម្មន្តសាល ដែលមានទាំងវិស័យឧស្សាហកម្មវាយនភណ្ឌ និងឧស្សាហកម្មមិនមែនកាត់ដេរ និងឧស្សាហកម្មបច្ចេកវិទ្យាជាដើម។ ក្រៅពីនេះ ពួកគេ ក៏អាចនឹងមានការបណ្តាក់ទុនលើវិស័យភស្តុភារកម្ម ទេសចរណ៍ ឧស្សាហកម្មយានយន្ត និងរថយន្តអគ្គិសនីផងដែរ។ នេះបើតាមការគូសបញ្ជាក់របស់ឯកឧត្តម ហេង សុខគង់។

ក្រៅពីវិនិយោគិនចិន ក៏មានក្រុមហ៊ុនអាមេរិកនៅប្រទេសចិន ចាប់អាម្មណ៍មកវិនិយោគនៅកម្ពុជាផងដែរ។

នេះបើតាមការលើកឡើងរបស់ឯកឧត្តម ហេង សុខគង់ ដែលបានបន្ថែមថា កាលពីពេលថ្មីៗឯកឧត្តម បានជួបជាមួយប្រធានសភាពាណិជ្ជកម្មអាមេរិកប្រចាំនៅប្រទេសចិនភាគខាងត្បូង ដោយប្រធានសភាពាណិជ្ជកម្មរូបនោះបានលើកឡើងថា មានវិនិយោគិនអាម៉េរិកនៅចិនមួយចំនួនកំពុងស្វែងរកទីតាំងពង្រីកសក្កានុពលវិនិយោគនៅអាស៊ីអាគ្នេយ៍ ហើយក្នុងនោះកម្ពុជា គឺជាជម្រើសមួយដ៏ល្អ សម្រាប់បណ្តាក្រុមហ៊ុនអាម៉េរិកនៅប្រទេសចិនទាំងនោះក្នុងការជ្រើសរើសដើម្បីវិនិយោគនៅឆ្នាំក្នុង២០២៤ និង២០២៥។ ជាមួយគ្នានេះលោកប្តេជ្ញាជួយជំរុញក្រុមហ៊ុនទាំងនោះឱ្យបានយ៉ាងហោចណាស់១០% នៃក្រុមហ៊ុនសរុប២ពាន់៦រយក្រុមហ៊ុនក្នុង AMCham -SC ឱ្យចូលមកវិនិយោគនៅកម្ពុជា។

បើតាមអ្នកនាំពាក្យរូបនេះ ក្រោយរាជរដ្ឋាភិបាលកម្ពុជា បានចេញទៅទាក់ម៉ូយនៅក្រៅប្រទេស និងដាក់ចេញនូវយុទ្ធសាស្រ្តនានាក្នុងការទាក់ទាញអ្នកវិនិយោគ គួបផ្សំច្បាប់វិនិយោគថ្មីរបស់កម្ពុជាដែលមានការទាក់ទាញផងនោះ ធ្វើឱ្យវិនិយោគិនបរទេសជាច្រើនបានសម្លឹងឃើញកម្ពុជាក្នុងការបោះទុនវិនិយោគ។ ហើយកត្តាសំខាន់ៗដែលធ្វើឱ្យវិនិយោគិនបរទេស ពិសេសវិនិយោគិនចិន អាចនឹងមកបោះទុនវិនិយោគនៅកម្ពុជាជាបន្តបន្ទាប់នោះ ត្រូវបានឯកឧត្តម ហេង សុខគង់ អះអាងថា គឺដោយសារប្រទេសកម្ពុជាមានបរិយាកាសធុរកិច្ចល្អ មានសុខសន្តិភាព និងមានទីតាំងភូមិសាស្រ្តល្អនៅចំកណ្តាលនៃតំបន់អាស៊ានជដើម។

ម្យ៉ាងទៀត កម្ពុជាមានមហិច្ឆតាប្រែក្លាយខ្លួនទៅជាមជ្ឈមណ្ឌលភស្តុភារកម្មសម្រាប់អាស៊ានទាំងមូល និងមានគម្រោងព្រែកជីកហ្វូណនតេជោរ ដែលនឹងជួយលើកកម្ពស់ការតភ្ជាប់ផ្នែកភស្តុភារកម្មរវាងកម្ពុជា ជាមួយប្រទេសក្នុងតំបន់ និងពិភពលោកឱ្យកាន់តែប្រសើរថែមទៀត។ លើសពីនេះ ភាពល្អប្រសើរនៃវិស័យហេដ្ឋារចនាសម្ព័ន្ធ ប្រព័ន្ធទឹកភ្លើងមានតម្លៃសមរម្យ និងការមានកម្លាំងពលកម្មជំនាញគ្រប់គ្រាន់ ក៏ជាកត្តាសំខាន់ក្នុងការទាក់ទាញវិនិយោគិនបរទេសមកកម្ពុជាផងដែរ៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


អ្នកជំនាញថា វិស័យកសិកម្មកម្ពុជា គួរងាកទៅផលិតបែប អខនិក បើចង់ប្រកួតប្រជែងជាមួយប្រទេសជិតខាង

ព័ត៌មាន
អ្នកជំនាញសេដ្ឋកិច្ចយល់ឃើញថា វិស័យកសិកម្មរបស់កម្ពុជានឹងមិនអាចប្រកួតប្រជែងឈ្នះប្រទេសជិតខាងបានឡើយ ប្រសិនបើបន្តអនុវត្តការផលិតដូចសព្វថ្ងៃ ដ្បិតថ…

រដ្ឋបាលជលផលលើកទឹកចិត្តឱ្យពលរដ្ឋចិញ្ចឹមត្រីតាមបែបវារីវប្បកម្ម ក្រោយមើលឃើញពីការកើនឡើងតម្រូវការត្រី

ព័ត៌មាន
ការប្រើប្រាស់ត្រីសម្រាប់ធ្វើជាម្ហូបអាហារនៅតែមានតម្រូវខ្ពស់ ខណៈក្នុងមួយឆ្នាំៗទិន្នផលត្រីប្រមាណ៩០០ពាន់តោន ត្រូវបាននាំចេញទៅបរទេស និងសម្រាប់ផ្គត…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ