ចិន-អាម៉េរិក

ប្រទេសចិនកំពុងថ្លឹងថ្លែងជម្រើស ដើម្បីសន្សាបទណ្ឌកម្មរបស់អាម៉េរិក ពាក់ព័ន្ធនឹងតៃវ៉ាន់


ក្រុមអ្នកស្រាវជ្រាវពាក់ព័ន្ធនឹងរដ្ឋាភិបាលចិនដែលសិក្សាការឆ្លើយតបរបស់បស្ចិមលោកចំពោះរុស្ស៊ីបន្ទាប់ពីការឈ្លានពានទៅលើអ៊ុយក្រែននេះបានបង្ហាញថា ដោយសារមានទំនាស់ជាមួយសហរដ្ឋអាម៉េរិកទាក់ទិននឹងកោះតៃវ៉ាន់ ដូច្នេះហើយប្រទេសចិននឹងត្រូវបង្កើតបណ្តាញក្រុមហ៊ុនទូទាំងពិភពលោកនៅក្រោមទណ្ឌកម្មរបស់អាមេរិក ត្រូវរឹបអូសទ្រព្យសម្បត្តិអាម៉េរិកក្នុងដែនសមត្ថកិច្ចរបស់ខ្លួន និងត្រូវចេញមូលបត្របំណុលគិតជាមាសផងដែរ។
ចិន-អាម៉េរិក
ដោយ

ការដាក់ទណ្ឌកម្មទៅលើទីក្រុងមូស្គូ បានជំរុញឱ្យក្រុមសេដ្ឋវិទូចិន ក្រុមហិរញ្ញិក និងអ្នកវិភាគភូមិសាស្ត្រនយោបាយរាប់រយនាក់ពិនិត្យមើលពីរបៀប ដែលចិនគួរកាត់បន្ថយសេណារីយ៉ូធ្ងន់ធ្ងរមួយចំនួន រួមទាំងការបាត់បង់សិទ្ធិទទួលបានប្រាក់ដុល្លារអាម៉េរិកផងដែរ។

នេះបើយោងតាមការពិនិត្យឡើងវិញនូវឯកសារគោលនយោបាយជាភាសាចិន និងអត្ថបទសិក្សាជាង២០០ច្បាប់ ដែលបានចេញផ្សាយតាំងពីខែកុម្ភៈ ឆ្នាំ២០២២។

លោក ជិន ហុងសៀង (Chen Hongxiang) អ្នកស្រាវជ្រាវនៅសាខាធនាគារកណ្ដាលចិន (PBOC) នៅខេត្តជាំងស៊ូ ភាគខាងកើតប្រទេសចិន បានសរសេរថា នៅក្នុងបរិបទនៃការប្រកួតប្រជែងយុទ្ធសាស្ត្រចិន-អាមេរិក កាន់តែខ្លាំង និងជម្លោះច្រកសមុទ្រតៃវ៉ាន់នោះ ចិនគួរតែប្រុងប្រយ័ត្នចំពោះអាមេរិក ដែលអាចនឹងដាក់ទណ្ឌកម្មហិរញ្ញវត្ថុទៅលើប្រទេសចិន។

លោក ជិន បាននិយាយថា ប្រទេសចិនគួរតែ«ត្រៀមខ្លួនសម្រាប់រដូវវស្សា» ដើម្បីធានាស្ថិរភាពហិរញ្ញវត្ថុ និងសេដ្ឋកិច្ចរបស់ខ្លួន។ នេះជារបាយការណ៍លើកដំបូងហើយដែលបានផ្សព្វផ្សាយពីភាពជាក់លាក់នៃសេណារីយ៉ូ និងវិធានការទប់ទល់ដ៏មានសក្តានុពលរបស់ចិនចំពោះសហរដ្ឋអាមេរិក។

មន្ត្រីយោធាជាន់ខ្ពស់របស់អាម៉េរិកបាននិយាយថា ប្រធានាធិបតីចិនលោក ស៊ី ជីនពីង បានបញ្ជាឱ្យកងទ័ពរំដោះប្រជាជនចិនត្រៀមខ្លួន ដើម្បីឈ្លានពានតៃវ៉ាន់នៅឆ្នាំ២០២៧ ហើយទីក្រុងប៉េកាំង មិនបានច្រានចោលការប្រើកម្លាំង ដើម្បីដណ្តើមយកកោះនេះទេ បើទោះជាចិនមិនដែលបាននិយាយលម្អិតពីការរៀបចំសង្គ្រាមនេះយ៉ាងណាក៏ដោយ។

ប៉ុន្តែការពិភាក្សារបស់ក្រុមអ្នកស្រាវជ្រាវអីពីទណ្ឌកម្មរបស់អាម៉េរិកទៅលើចិន បានកើនឡើង៥០% ក្នុងរយៈពេល១២ខែមកនេះ ក្រោយពីការចាប់ផ្តើមនៃសង្រ្គាមនៅអ៊ុយក្រែន បើធៀបនឹង រយៈពេលដូចគ្នាកាលពីឆ្នាំមុន។ នេះបើតាមការពិនិត្យឡើងវិញនៃហេដ្ឋារចនាសម្ព័ន្ធចំណេះដឹងជាតិរបស់ប្រទេសចិន ជាមូលដ្ឋានទិន្នន័យដ៏ធំបំផុតរបស់ប្រទេសចិន។

លោក យូ យុងទីង (Yu Yongding) ជាសេដ្ឋវិទូ និងជាអតីតទីប្រឹក្សាធនាគារកណ្តាលចិន បានសរសេរក្នុងអត្ថបទកាសែតមួយកាលពីខែកក្កដា ឆ្នាំ២០២២ថា ការវិភាគពីសេណារីយ៉ូផ្សេងៗ ដែលអាចកើតមានជាមួយនឹងការទប់ស្កាត់ ការឆ្លើយតប និងវិធានការទប់ទល់របស់ប្រទេសចិន គឺពិតជាអាទិភាពកំពូលសម្រាប់ក្រុមអ្នកបង្កើតគោលនយោបាយរបស់ប្រទេសចិន។

ធនាគារកណ្ដាលរបស់ចិន បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ឯកសារស្រាវជ្រាវដែលសរសេរដោយបុគ្គលិករបស់ខ្លួន គឺជាការបង្ហាញពីទស្សនផ្ទាល់ខ្លួនរបស់ពួកគេប៉ុណ្ណោះ គឺមិនបានឆ្លុះបញ្ចាំងពីគោលនយោបាយរបស់រដ្ឋាភិបាលចិន នោះឡើយ។

ទាំងមន្ត្រីធនាគារ និងមន្ត្រីក្រុមប្រឹក្សារដ្ឋរបស់ចិនមិនបានឆ្លើយតបចំពោះសំណួរពាក់ព័ន្ធនឹងផែនការដាក់ទណ្ឌកម្មរបស់ខ្លួន និងការរៀបចំផែនការបន្ទាន់របស់ក្រុងប៉េកាំងជុំវិញទណ្ឌកម្មនេះឡើយ៕

អត្ថបទ៖ សុខ ជា

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


អេហ្ស៊ីបបដិសេធទទួលជនជាតិប៉ាឡេស្ទីន តែឯកភាពបើកច្រកមនុស្សធម៌ចូលតំបន់ហ្កាហ្សា

ព័ត៌មាន
រដ្ឋាភិបាលអេហ្ស៊ីប បាននិយាយកាលពីពេលថ្មីៗថា ខ្លួនបានត្រៀមខ្លួនជាស្រេចក្នុងការអនុញ្ញាតឱ្យមានការដឹកជញ្ជូនជំនួយមនុស្សធម៌ចូលទៅក្នុងតំបន់ Gaza …

អ៊ីស្រាអែលត្រៀមបើកការវាយលុកហ្កាហ្សា ខណៈមូលដ្ឋានទ័ពអាម៉េរិក នៅស៊ីរី និងអ៊ីរ៉ាក់រងការវាយប្រហារ

ព័ត៌មាន
រដ្ឋមន្ត្រីការពារជាតិ អ៊ីស្រាអែល បានឱ្យតម្រុយកាន់តែច្បាស់មែនទែនហើយអំពីការចូលវាយលុកតាមផ្លូវគោកពីសំណាក់កងទ័ពអ៊ីស្រាអែលរាប់ម៉ឺននាក់ នៅតំ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ