អត្ថបទក្រុមហ៊ុន

ក្រុមហ៊ុនស្មាត ច្នៃប្រឌិតបន្ថែមមុខងារ វីដេអូតន្ត្រី និង ផតខាសត៍ (PODCAST) ថ្មីក្នុងចំណោមមុខងារថ្មីជាច្រើនទៀតក្នុងកម្មវិធី Pleng និងធ្វើការប្រគុំតន្រ្តីអបអរ #iGoPleng2.0 ជាមួយតារាល្បីៗជាច្រើន


អ្នកនាង ឱក សុគន្ធកញ្ញា លោក G-Devith និងលោក Suly Pheng ស្ថិតក្នុងចំណោមតារាល្បីៗជាច្រើននាក់ទៀតដែលនឹងចូលរួមសម្តែងក្នុងកម្មវិធីប្រគុំតន្ត្រី #iGoPleng2.0 នាពេលខាងមុខនេះ ដើម្បីអបអរសាទរការរចនាជាថ្មីនៃកម្មវិធីស្តាប់តន្ត្រី Pleng របស់ក្រុមហ៊ុន Smart Axiata។
ក្រុមហ៊ុនស្មាត ច្នៃប្រឌិតបន្ថែមមុខងារ វីដេអូតន្ត្រី និង ផតខាសត៍ (PODCAST) ថ្មីក្នុងចំណោមមុខងារថ្មីជាច្រើនទៀតក្នុងកម្មវិធី Pleng និងធ្វើការប្រគុំតន្រ្តីអបអរ #iGoPleng2.0 ជាមួយតារាល្បីៗជាច្រើន

តារាផ្សេងទៀតដែល​នឹង​ចូលរួម​ក្នុង​ការប្រគុំតន្ត្រី #iGoPleng2.0 នេះ​រួម​មាន 4T5, Picherith, Tey, HENG និង La Cima Cartel។ ឌីជេ 22Bullets ដែលមាន​ឈ្មោះ​បោះ​សំឡេង​ជាលក្ខណៈ​អន្តរជាតិ​ ក៏នឹងចូល​រួម​សម្តែង​នៅ​ក្នុងព្រឹត្តិការណ៍​​នេះផង​ដែរ ដែល​នឹង​ប្រព្រឹត្តទៅ​នៅ​ថ្ងៃទី២២ ខែតុលា នៅមជ្ឈមណ្ឌល​សន្និបាត និង​ពិព័រណ៍អន្តរជាតិ (OCIC) នៅ​ជ្រោយ​ចង្វា ចាប់​ពីម៉ោង ៤​រសៀលតទៅ។ ក្រៅពី​ការ​សម្តែង​សិល្បៈ តារា​ល្បីៗ អ្នក​បង្កើត​មាតិកា និង​តារាតាមបណ្តាញសង្គម​ជាច្រើន​​ទៀត​ ក៏នឹង​ចូលរួម​ជា​ភ្ញៀវ​កិត្តិយសពិសេស​ផង​ដែរ​​​ដើម្បី​អបអរការ​រចនាជា​​ថ្មី​នៃ​កម្មវិធី Pleng នេះ​។

សំបុត្រ​សម្រាប់​ចូលរួមទស្សនា​​ការ​ប្រគុំ​តន្ត្រី​នេះ​ អាចរកបាន​តែ​នៅក្នុង​កម្មវិធី Pleng ប៉ុណ្ណោះ​រហូត​ដល់​ថ្ងៃទី២២ ខែតុលា។ អ្នកប្រើ​ប្រាស់​កម្មវិធី Pleng អាច​ប្តូរ​យក​សំបុត្រ​ដោយ​ប្រើ Pleng Points របស់ពួកគេ​នៅ​ក្នុង​កម្មវិធី Pleng តាមរយៈ https://bit.ly/PlengPointspage

ជា​ផ្នែកមួយ​នៃ​ការផ្តល់ជូនពិសេស (Early Bird) របស់​កម្មវិធី Pleng ចាប់​ពី​ថ្ងៃទី៨ រហូត​ដល់ថ្ងៃទី១០ ខែ​តុលា អ្នកប្រើប្រាស់​កម្មវិធី Pleng អាច​ប្តូរ​យក​ប័ណ្ណ VIP មួយ​សន្លឹក​ពី​ការ​ប្តូរ​ជាមួយ​នឹង​ Pleng Points ចំនួន ១០ ០០០ ពិន្ទុ ឬ​សំបុត្រ​ធម្មតា​​មួយសន្លឹក​ពី​ការ​ប្តូរ​ជាមួយ​នឹង Pleng Points ចំនួន ២ ០០០ពិន្ទុ។ ក្នុង​អំឡុង​ពេល​នៃ​ការ​លក់​សំបុត្រធម្មតា​​ចាប់​ពី​ថ្ងៃទី១១ ដល់ថ្ងៃទី២២ ខែតុលា ដែល​មិនមែនជាការ​ផ្តល់ជូនពិសេស អ្នក​ប្រើប្រាស់កម្មវិធី Pleng អាច​ទទួល​បាន​សំបុត្រ VIP មួយសន្លឹក​ពីការ​ប្តូរ​ជាមួយ​នឹង Pleng Points ចំនួន ២៥ ០០០ពិន្ទុ ឬ​សំបុត្រ​ធម្មតា​​មួយសន្លឹកពីការ​​ប្តូរ​ជាមួយ​នឹង Pleng Points ចំនួន ៥ ០០០ពិន្ទុ។

ក្រុមហ៊ុន Smart Axiata នឹង​រៀបចំការ​ប្រគុំតន្ត្រី​ដើម្បី​ដាក់​ដំណើរការ​​កម្មវិធី Pleng ដែល​ត្រូវ​បាន​រចនា​ជា​ថ្មីនេះ។ កម្មវិធី​ Pleng នឹង​ផ្តល់​ជូន​​លក្ខណៈ​ពិសេស​ថ្មីៗ​គួរ​ឱ្យ​រំភើប ដែល​រួមមាន​វីដេអូ​តន្ត្រី ផតខាសត៍ ការ​ស្វែងរកតាម​ប្រភេទ និង​រឿង​ក្នុង​កម្មវិធី (in-app stories) ជា​ដើម ហើយ​ក៏មាន​ការ​បង្កើតនូវការរចនាដំណើរការអេប ​ (user interface) ថ្មី​ដើម្បី​​បង្កើន​បទពិសោធ​របស់​អ្នក​ប្រើប្រាស់​ផងដែរ។

កម្មវិធី Pleng គឺជាកម្មវិធីស្តាប់​តន្ត្រីតាមអ៊ីនធឺណិត​ ដែលត្រូវបាន​ទាញយក​ច្រើន​បំផុត​​ក្នុង​​ប្រទេស​កម្ពុជា​​ ដោយ​​មាន​អ្នកប្រើប្រាស់​សកម្ម​ប្រចាំខែ​ជាង ៧សែន​​នាក់ និង​ផ្តល់​ជូន​អ្នក​ស្តាប់​នូវ​បទចម្រៀង​ជាង ១​លាន​បទពី​សិល្បករ​សិល្បការី​​ក្នុង​ស្រុក​និង​អន្តរជាតិ​ជាង ១ម៉ឺន​​នាក់។ កម្មវិធី​ស្តាប់​តន្ត្រីនេះ​ភ្ជាប់​សិល្បករ​សិល្បការនី​ខ្មែរ​ជាមួយ​នឹង​អ្នកគាំទ្រ​ដែលកើន​ឡើង​ឥត​ឈប់ឈរ ដែល​ជួយ​ឱ្យ​មាន​ការ​កោត​សរសើរ​កាន់តែ​ជ្រាល​ជ្រៅចំពោះ​​តន្ត្រី​ក្នុង​ស្រុក និង​អ្នក​ដែលមាន​ទេពកោសល្យ​នានា។

លោក Feiruz Ikhwan នាយក​ប្រតិបត្តិស្តីទី​របស់​ក្រុមហ៊ុន Smart Axiata មាន​ប្រសាសន៍​ថា៖ «ដោយ​ផ្តោត​​លើ​បទពិសោធ​​​អតិថិជន​របស់យើង​ជា​ចម្បង​ យើង​បាន​បណ្តាក់​ទុន​យ៉ាង​ច្រើន​ទៅលើ​កម្មវិធី Pleng ដើម្បីកែលម្អ​រចនាដំណើរការ user interface ទូទៅ និង​បទពិសោធ​អ្នក​ប្រើប្រាស់។ ជា​មួយ​នឹង​ការ​អាប់ហ្គ្រេដ​​​ចុង​​ក្រោយ​​បំផុត​ទាំងនេះ យើង​ពិតជា​មាន​ទំនុកចិត្ត​ថា​ យើង​មាន​កម្មវិធី​ដែល​ងាយ​ស្រួល​ប្រើ​និង​មាន​ប្រសិទ្ធភាព​បំផុត​​នៅ​ប្រទេសកម្ពុជា ជា​មួយ​នឹង​មាតិកា​តន្ត្រី​ដ៏ល្អបំផុត​ក្នុង​ប្រទេស»។

អ្នក​ស្តាប់​អាច​រីក​រាយ​នឹង​បណ្ណា​ល័យ​តន្ត្រី​ទាំងមូល​របស់ក​ម្មវិធី Pleng នៃបញ្ជីចម្រៀង​ដែល​បាន​ជ្រើស​រើស​យ៉ាង​ពិសេស​​ដោយ​ឥតគិត​ថ្លៃ ឬអ្នក​ប្រើប្រាស់​អាច​ជាវ​សេវា​ Pleng Pro ដោយ​ចំណាយ​ត្រឹមតែ ៩៩​សេន​ប៉ុុណ្ណោះ​​ក្នុង​មួយ​ខែ ហើយ​អាច​រីករាយ​នឹង​ការ​ស្តាប់​ចម្រៀង​ដោយ​គ្មាន​ការ​ផ្សាយ​ពាណិជ្ជកម្ម​ រួម​ជាមួយ​នឹង​សំឡេង​ច្បាស់​ល្អ និង​ការ​ទាញយកបទចម្រៀងទុកដោយ​គ្មានដែន​កំណត់​សម្រាប់​ការ​ស្តាប់អុហ្វឡាញ។

សម្រាប់ព័ត៌មានបន្ថែមអំពីការប្រគុំតន្ត្រី #iGoPleng2.0 សូមចូលទៅកាន់ https://www.facebook.com/PlengBySmart/photos/a.236830577201413/1082136336004162/ ឬទស្សនាវីដេអូផ្លូវការតាមរយៈ https://www.facebook.com/PlengBySmart/videos/502415555227693.

តាមដានទំព័រហ្វេសប៊ុករបស់កម្មវិធី Pleng តាមរយៈ https://www.facebook.com/PlengBySmart ឬចូលទៅ​កាន់ www.smart.com.kh សម្រាប់​ព័ត៌មាន​បន្ថែម​អំពី Pleng៕




អត្ថបទបន្ទាប់


ហេតុអ្វីតំបន់អាស៊ីនឹងរះត្រដែតឡើងខ្លាំងជាងគេ ស្របពេលតំបន់ផ្សេងទៀតប្រឈមនឹងដាំក្បាលចុះសេដ្ឋកិច្ចនៅឆ្នាំក្រោយ?

ព័ត៌មាន
នៅពេលដែលសេដ្ឋកិច្ចសកលលោកស្ថិតក្នុងភាពមិនច្បាស់លាស់ ដោយសារតែបញ្ហានានា ពិសេសសង្គ្រាមអូសបន្លាយនៅអ៊ុយក្រែន ក្រុមសេដ្ឋវិទូមកពីជុំវិញពិភពលោកបា…

ក្រុមហ៊ុនកូរ៉េធំមួយគ្រោងបើកសកលវិទ្យាល័យផ្ដោតលើវិស័យពន្ធដារ និង Fintech នៅកម្ពុជា

ព័ត៌មាន
ប្រធានក្រុមហ៊ុន ប៊ូ យ៉ុង គ្រុបរបស់ប្រទេសកូរ៉េខាងត្បូង បានអះអាងនៅចំពោះមុខរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុកម្ពុជា នៅថ្ងៃទី ១៨ ខែតុល…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ