រោងចក្រផ្គុំ និងដំឡើងរថយន្តអគ្គិសនី

រោងចក្រផ្គុំ និងដំឡើងរថយន្តអគ្គិសនីដ៏ធំមួយ នឹងផុសត្រដែតឡើងនៅខេត្តពោធិ៍សាត់


រោងចក្រផ្គុំ និងដំឡើងរថយន្តអគ្គិសនីប្រភេទដឹកទំនិញដ៏ធំមួយនឹងផុសត្រដែតឡើងនៅលើផ្ទៃដី១០ហិកតានៅក្នុងខេត្តពោធិ៍សាត់ ដែលអាចបង្កើតការងារជាច្រើនកន្លែងដល់ប្រជាពលរដ្ឋ។ បើតាមការគូសបញ្ជាក់របស់ថ្នាក់ដឹកនាំក្រសួងរ៉ែ និងថាមពល រោងចក្រផ្គុំ និងដំឡើងរថយន្តអគ្គិសនីនេះនឹងបើកការដ្ឋានសាងសង់នៅថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៤ នេះ។ តាមរយៈវត្តមានរបស់រោចក្រនេះត្រូវបានថ្នាក់ដឹកនាំក្រសួងរ៉ែ និងថាមពលរំពឹងថា វានឹងរួមចំណែកជួយជំរុញការប្រើប្រាស់រថយន្តអគ្គិសនី ជួយកាត់បន្ថយការចំណាយរបស់ពលរដ្ឋ និងជួយធ្វើឱ្យវិស័យដឹកជញ្ជូនកាន់តែមានការប្រកួតប
រោងចក្រផ្គុំ និងដំឡើងរថយន្តអគ្គិសនី
ដោយ

នៅពេលអនាគតដ៏ខ្លីខាងមុខ ខេត្តពោធិ៍សាត់ ដែលមានភាពអំណោយផលខាងវិស័យអគ្គិសនីនឹងមានរោងចក្រផ្គុំ និងដំឡើងរថយន្តអគ្គិសនីប្រភេទដឹកទំនិញមួយបន្ថែមទៀត បន្ទាប់ពីខេត្តនេះទទួលបានរោងចក្រផ្គុំ និងដំឡើងរថយន្តហ្វត កាលពីពេលកន្លងទៅ។ បើតាមការអះអាងរបស់ឯកឧត្តម កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល រោងចក្រផ្គុំ និងដំឡើងរថយន្តអគ្គិសនីរបស់ក្រុមហ៊ុន ZO Motor នេះ នឹងបើកការដ្ឋានសាងសង់នៅថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៤ ចុងសប្តាហ៍នេះ លើផ្ទៃដី១០ហិកតានៅក្នុងតំបន់សេដ្ឋកិច្ចពិសេសក្នុងស្រុកក្រគរ ខេត្តពោធិ៍សាត់។

ថ្នាក់ដឹកនាំរូបនេះរំពឹងថា តាមរយៈវត្តមានរបស់រោងចក្រផ្គុំ និងដំឡើងរថយន្តអគ្គិសនីប្រភេទដឹកទំនិញនេះ វានឹងរួមចំណែកជួយជំរុញការប្រើប្រាស់រថយន្តអគ្គិសនីនៅកម្ពុជា ជួយកាត់បន្ថយការចំណាយ និងការបំពុលបរិស្ថាន និងជាពិសេសជួយបង្កើនសមត្ថភាពប្រកួតប្រជែងក្នុងវិស័យដឹកជញ្ជូនរបស់កម្ពុជា។

គួរបញ្ជាក់ថា ក្រុមហ៊ុន ZO Motors នេះ គឺជាក្រុមហ៊ុនផលិតរថយន្តពាណិជ្ជកម្មដើរដោយថាមពលស្អាតជំនាន់ក្រោយរបស់ប្រទេសជប៉ុន-ចិន ដែលផលិត និងចែកចាយរថយន្តដឹកទំនិញពាណិជ្ជកម្ម ដែលមិនបញ្ចេញឧស្ម័ន និងត្រូវបានរចនា និងផលិតនៅអាស៊ីជាមួយនឹងខ្សែសង្វាក់ផ្គត់ផ្គង់ជាសកល។ នេះជារោងចក្រផ្គុំ និងដំឡើងរថយន្ដទីពីរហើយ ដែលមានវត្តមាននៅលើទឹកដីខេត្តពោធិ៍សាត់ បន្ទាប់ពីរោងចក្រផ្គុំ និងដំឡើងរថយន្តម៉ាក Ford តម្លៃជាង២០លានដុល្លារបានសម្ភោធដាក់ឱ្យដំណើរការជាផ្លូវការកាលពីថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២២ កន្លងទៅ៕

អត្ថបទ សោម ស្រីពេជ្រ និងរូបភាពឯកសារ

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ហេតុអ្វីពលរដ្ឋនូវែលសេឡង់ ចាកចេញពីប្រទេសទៅរស់នៅប្រទេសផ្សេងកាន់តែច្រើន?

ព័ត៌មាន
ស្ថិតិរបស់រដ្ឋាភិបាលនូវែលសេឡង់ បានបង្ហាញថា ប្រជាជនបានចាកចេញពីប្រទេសនូវែលសេឡង់ក្នុងចំនួនដ៏ច្រើនគួរឱ្យកត់សម្គាល់ ស្របពេលអត្រាអត់ការងារធ្វើ…

អ្នកវិភាគនិយាយថា ស្ថានភាពសេដ្ឋកិច្ចនៅថៃ កំពុងប្រឈមនឹងសម្ពាធហានិភ័យនយោបាយ

ព័ត៌មាន
ក្រុមអ្នកវិភាគបានអះអាងថា បច្ចុប្បន្នប្រទេសថៃកំពុងស្ថិតក្នុងស្ថានភាពពិបាកនឹងទស្សន៍ទាយ ក្រោយតុលាការធម្មនុញ្ញថៃសម្រេចទម្លាក់លោក ស្រ៊ីថា ថាវីស៊ី…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ