Advertisement
Advertisement
ច្បាប់​ដាក់ប្រទេស​ក្នុង​ភាពអាសន្ន​ ត្រូវ​បាន​អនុម័ត​រួចហើយ!

រដ្ឋសភា​អនុម័ត​ជា​ឯកច្ឆន្ទ​នូវ​សេចក្តី​ព្រាង​ច្បាប់​ស្តីពី​ការគ្រប់គ្រង​ប្រទេស​ជាតិ​ក្នុង​ភាព​អាសន្ន


រដ្ឋសភា​កម្ពុជា​នៅ​ថ្ងៃទី១០ ខែមេសា ឆ្នាំ​២០២០​នេះ បាន​អនុម័ត​ជា​ឯកច្ឆន្ទ​នូវ​សេចក្តី​ព្រាង​ច្បាប់​ស្តីពី​ការគ្រប់​គ្រង​​ប្រទេស​ជាតិ​ក្នុង​ភាព​អាសន្ន ខណៈ​ដែល​មាន​ការរិះគន់​ខ្លះ​ពី​អង្គការ​សិទ្ធិមនុស្ស។
អាជ្ញាធរបិទផ្លូវ​ជាតិ​លេខ ៦ កាលពីថ្ងៃទី១០ ខែមេសា ឆ្នាំ​២០២០ បន្ទាប់ពី​រដ្ឋាភិបាល​ចេញ​បទ​បញ្ជា​ហាម​ប្រាម​ការធ្វើ​ដំណើរ​ចេញពី​ភ្នំពេញ​ទៅ​ខេត្ត។ រូបភាព សហការី
ដោយ
Advertisement

យោងតាម​នាយកដ្ឋាន​ព័ត៌មាន​រដ្ឋសភា សេចក្តីព្រាង​ច្បាប់​ដែល​មាន​៥​ជំពូក និង ១២​មាត្រា​នេះ គឺ​សម្រាប់​ដាក់​ប្រទេស​ជាតិ​ស្ថិត​ក្នុង​ភាព​អាសន្ន នៅពេល​ដែល​ប្រជាជាតិ​ប្រឈម​មុខ​នឹង​គ្រោះថ្នាក់ រួមមាន គ្រោះថ្នាក់​ដែល​បង្ក​ឡើង​ដោយ​សង្រ្គាម ឬ​ការឈ្លានពាន​ពី​កម្លំាង​បរទេស គ្រោះ​អាសន្ន​បន្ទាន់​ចំពោះ​សុខភាព​សាធារណៈ​បណ្តាល​មកពី​ការឆ្លង​រាលដាល​នៃ​ជំងឺ។

ច្បាប់​នេះ​គឺ​មាន​ការហាមឃាត់​មួយ​ចំនួន រួមមាន ការកម្រិត​សិទ្ធិ​សេរីភាព​ក្នុង​ការ​ធ្វើ​ដំណើរ ហាមឃាត់ ឬ កម្រិត​សិទ្ធិ​សេរីភាព​ក្នុង​ការជួបជុំ ឬ​ការ​ប្រមូល​ផ្តុំ​មនុស្ស ហាមឃាត់ ឬ កម្រិត​ការធ្វើ​សកម្មភាព​ការងារ ឬ​មុខរបរ។

ច្បាប់​នេះ​ក៏មាន​វិធានការ​ទាក់ទងនឹង​កំណែន និង​ជម្លៀស​ពលរដ្ឋ ដើម្បី​ឆ្លើយតប​ចំពោះ​ភាព​អាសន្ន​និង​ការឃ្លាំមើល​និង​តាមដាន​គ្រប់​មធ្យោបាយ​ដើម្បី​ទទួល​បាន​ព័ត៌មាន​តាមរយៈ​ប្រព័ន្ធ​ទំនាក់ទំនង​ទូរគមនាគមន៍​គ្រប់​រូបភាព ក្នុង​គោល​បំណង​ឆ្លើយតប​ចំពោះ​ភាព​អាសន្ន។

ច្បាប់នេះ​ក៏​ហាម​ឃាត់ ឬ​​កម្រិត​ការចែកចាយ ឬ​ការផ្សព្វផ្សាយ​ព័ត៌មាន​ដែល​អាច​បង្ក​ឱ្យ​មាន​ការភ័យ​ខ្លាច​ដល់​សាធារណជន ឬ​ចលាចល ឬ ដែលនាំ​ឱ្យ​ខូច​ខាត​ដល់​សន្តិសុខ​ជាតិ ឬ ធ្វើ​ឱ្យ​មាន​ការភាន់​ច្រឡំ​អំពី​ស្ថានភាព​នៃ​ភាព​អាសន្ន។

ច្បាប់​នេះ​ចែងថា ការដាក់​ប្រទេស​ស្ថិត​ក្នុង​ភាព​អាសន្ន អាច​ត្រូវ​បាន​ដាក់​ចេញ​សម្រាប់​ទូទាំង​ប្រទេស ឬ​ដែនដី​កំណត់​ជាក់លាក់​ណាមួយ​ហើយ​បើ​ក្នុង​ពេល​សង្គ្រាម ឬ ក្នុង​កាលៈទេស​ដទៃ​ទៀត ដែល​សន្តិសុខ​ជាតិ​ប្រឈម​នឹង​គ្រោះថ្នាក់​ធ្ងន់ធ្ងរ ការគ្រប់គ្រង​ប្រទេស​ជាតិ​ស្ថិត​ក្នុង​ភាព​អាសន្ន​អាច​ធ្វើ​ឡើង​តាម​របប​អាជ្ញាសឹក។ ចេតនា​រារាំង ឬ បង្ក​ឧបសគ្គ​ដល់​កិច្ច​ប្រតិបត្តិការ​ភាពអាសន្ន ត្រូវ​ផ្តន្ទាទោស​ដាក់​ពន្ធនាគារ​ពី ១ឆ្នាំ ដល់​ទៅ ៥​ឆ្នាំ ហើយ​ត្រូវ​ផ្តន្ទាទោស​ដាក់​ពន្ធនាគារ​ពី ៥ឆ្នាំ ទៅ ១០ឆ្នាំ កាលបើ​អំពើ​នេះ​នាំ​ឱ្យ​មាន​ចលាចល​ជា​សាធារណៈ ឬ​ប៉ះពាល់​ដល់​សន្តិសុខ​ជាតិ។

ការមិន​គោរព​ដោយ​ចេតនា​នូវ​វិធានការ​ដាក់​ចេញ​ដោយ​រដ្ឋាភិបាល​ ត្រូវផ្តន្ទាទោស​ដាក់​ពន្ធនាគារ​ពី ១ខែ ទៅ​១ឆ្នាំ និង​ត្រូវ​ផ្តន្ទាទោស​ដាក់​ពន្ធនាគារ​ពី ១ឆ្នាំ ទៅ ៥ឆ្នាំ បើ​អំពើ​នេះ​នាំ​ឱ្យ​មាន​ចលាចល​ជា​សាធារណៈ។

អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស និង​អង្គការ​លើកលែង​ទោស​អន្តរជាតិ និយាយ​ថា ច្បាប់​នេះ​មាន​ភាព​ទូលំ​ទូលាយ​ និង​​មិនច្បាស់លាស់​លើ​ចំណុច​ខ្លះ ដែល​អាច​រំលោភ​លើ​សិទ្ធិ​ជាមូលដ្ឋាន ហើយ​អាច​ត្រូវ​បាន​ប្រើ​ខុស​ ប្រឆាំង​នឹង​ការរិះគន់៕

Advertisement



អត្ថបទបន្ទាប់


មានករណីឆ្លងថ្មី០១ករណី សរុបទាំងអស់មាន១២០ករណីហើយ ខណៈអ្នកជាសះស្បើយកើនដល់៧៥នាក់

ព័ត៌មាន
រកឃើញករណីឆ្លងថ្មី០១ករណីបន្ថែមទៀត កាលពីថ្ងៃទី១០ ខែមេសានេះ ដែលនាំឲ្យចំនួនអ្នកឆ្លងសរុបទាំងអស់មាន ១២០នាក់ ខណៈដែលអ្នកជាសះស្បើយថ្មីមាន០៣នា...

ជាសះស្បើយថែម០២នាក់ទៀត ខណៈមានករណីឆ្លងថ្មី០២ករណី ទាំងអ្នកឆ្លងថ្មីនិងអ្នកជាសះស្បើយថ្មីសុទ្ធតែជាជនបរទេស

ព័ត៌មាន
នៅថ្ងៃនេះ ក្រសួងសុខាភិបាលកម្ពុជា បានប្រកាសថា បានរកឃើញករណីឆ្លងថ្មី០២ករណីបន្ថែមទៀត កាលពីថ្ងៃទី១១ ខែមេសានេះ ដែលនាំឲ្យចំនួនអ្នកឆ្លងសរុបទា...

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ