អត្ថបទក្រុមហ៊ុន

គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ អឹម ខេ ទទួលបាន «ពានរង្វាន់និយោជកឆ្នើមក្នុងព្រះរាជាណាចក្រកម្ពុជា» (Cambodia’s Best Employer Brand Awards) សម្រាប់ឆ្នាំ2022 ពីស្ថាប័នអន្តរជាតិ!


គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ អឹម ខេ បាន​ឱ្យ​ដឹង​នៅថ្ងៃទី៧ ខែកុម្ភ: ឆ្នាំ២០២២ ថា ខ្លួន​មានមោទកភាពយ៉ាងខ្លាំងដែលទទួលបាន «ពានរង្វាន់និយោជកឆ្នើមក្នុងប្រទេសកម្ពុជា » (CAMBODIA’S BEST EMPLOYER BRAND AWARDS) សម្រាប់ឆ្នាំ២០២២ ពីស្ថាប័នអន្តរជាតិ World HRD Congress។ នេះជាឆ្នាំទីពីរ សម្រាប់ អេ អឹម ខេ ក្នុងការទទួលបានពានរង្វាន់នេះ ដែលជាការឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្ត និងការវិនិយោគរបស់យើងចំពោះបុគ្គលិក អេ អឹម ខេ ទាំងអស់។
គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ អឹម ខេ ទទួលបាន «ពានរង្វាន់និយោជកឆ្នើមបំផុតក្នុងព្រះរាជាណាចក្រកម្ពុជា» (Cambodia’s Best Employer Brand Awards)

តាងនាមជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុឈានមុខគេមួយនៅកម្ពុជា លើបណ្តាញប្រតិបត្តិការ និងអតិថិជន អេ អឹម ខេ មានអតិថិជនសរុបជិត ១លាននាក់ ជាមួយ ១៥១សាខាកំពុងប្រតិបត្តិការ និងភ្នាក់ងារជិត ៧០០០កន្លែងទូទាំងប្រទេស។ យើងពិតជាមិនអាចទទួលបាន ពានរង្វាន់នេះទេ  ប្រសិនបើមិនមានការចូលរួមពីនិយោជិតទាំងអស់ ក្នុងការអនុវត្តនូវគុណតម្លៃ ដើម្បីអាចរក្សាបាននូវវប្បធម៌ដ៏ល្អរបស់ក្រុមហ៊ុនយើង។ 

អ្នកស្រី ពាំង ពិសាខ នាយិកាប្រតិបត្តិធនធានមនុស្ស បានមានប្រសាសន៍ថា៖ “និយោជិតគឺជា ទ្រព្យដ៏សំខាន់បំផុតរបស់ក្រុមហ៊ុន។ អេ អឹម ខេ ជឿជាក់ថា  ការវិនិយោគលើការអភិវឌ្ឍសមត្ថភាព ដើម្បីអាជីពការងារដ៏ល្អប្រសើរជាមួយគ្រឹះស្ថាន ក៏ដូចជាដើម្បីរក្សាបាននូវធនធានមនុស្សប្រកបដោយទេពកោសល្យគឺ មានសារៈសំខាន់សម្រាប់ការរីកចម្រើនប្រកបដោយនិរន្តរភាពរបស់ អេ អឹម ខេ។ បរិយាកាសការងារល្អប្រកបដោយវិជ្ជាជីវៈ ការអភិវឌ្ឍសមត្ថភាព និងការយកចិត្តទុកដាក់ទៅលើអត្ថប្រយោជន៍បុគ្គលិក គឺជាអាទិភាពសម្រាប់ អេ អឹម ខេ។ យើងមានមោទកភាពដែលបានទទួល ពានរង្វាន់និយោជកឆ្នើម នៃព្រះរាជាណាចក្រកម្ពុជាកាលពីឆ្នាំ ២០២១ និងសារជាថ្មីនៅឆ្នាំ២០២២នេះ។ អេ អឹម ខេ នឹងនៅតែបន្តការប្តេជ្ញាចិត្តដើម្បីរក្សាបាននូវតំណែងជានិយោជកឆ្នើមនេះ សម្រាប់ឆ្នាំបន្តបន្ទាប់ទៀត។"

អេ អឹម ខេ គឺជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ដែលឈានមុខគេលើវិសាលភាពប្រតិបត្តិការ និងចំនួនអតិថិជន។ អេ អឹម ខេ មានការិយាល័យប្រតិបត្តិការចំនួន ១៥១កន្លែង និងភ្នាក់ងារជាង ៧,០០០កន្លែង នៅទូទាំងប្រទេស។  អេ អឹម ខេ មានផលិតផល និងសេវាកម្មជាច្រើនកំពុងផ្តល់ជូនអតិថិជន ដូចជាសេវាប្រាក់កម្ចី  ប្រាក់សន្សំ  សេវាផ្ទេរប្រាក់ក្នុង និងក្រៅប្រទេស សេវាទូទាត់វិក្កយបត្រ សេវាបង់រំលស់ សេវាធានារ៉ាប់រងខ្នាតតូច សេវាបើកប្រាក់បៀវត្សរ៍  ម៉ាស៊ីនដក និងដាក់ប្រាក់ដោយស្វ័យប្រវត្តិ (ATMs/CDMs) ជាពិសេស គឺ AMK Mobile ប្រតិបត្តិការធនាគារលើទូរស័ព្ទដៃ ដែលអាចឲ្យអតិថិជនបើកគណនីបានដោយខ្លួនឯង (Selfie Banking) ធ្វើការទូទាត់ថ្លៃទឹក ភ្លើង សំរាម បញ្ចូលកាតទូរស័ព្ទ និងបង់វិក្កយបត្រថ្លៃទំនិញផ្សេងៗតាមរយៈការស្កេន KHQR វេរលុយទៅមករវាងធនាគារក្នុងស្រុកផ្សេងៗ តាមរយៈប្រព័ន្ធទូទាត់បាគង និងសេវាផ្សេងៗជាច្រើនទៀត ៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


អ្នកឧកញ៉ា គិត ម៉េង ទិញភាគហ៊ុនជាង៤០% របស់ក្រុមហ៊ុនតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញក្នុងតម្លៃជាង១៦លានដុល្លារ

ព័ត៌មាន
ក្រុមហ៊ុនអ៊ិនធើ ឡូជីស្ទីក ខេមបូឌា ដែលជាបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុនរ៉ូយ៉ាល់គ្រុមរបស់អ្នកឧកញ៉ា គិត ម៉េង បានទិញភាគហ៊ុនជាង៤០% តម្លៃជាង១៦លា…

ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ពន្យល់ពីហេតុផលដែលជ្រើសរើសតំបន់ប៉ែកឦសានធ្វើជាប៉ូលសេដ្ឋកិច្ចទី៤

ព័ត៌មាន
រាជរដ្ឋាភិបាលកម្ពុជា មានចក្ខុវិស័យកំណត់យកតំបន់ប៉ែកឦសាន ដើម្បីបង្កើតជាប៉ូលសេដ្ឋកិច្ចទី៤ របស់កម្ពុជា។ ការបង្ហាញពីគោលបំណងបង្កើតប៉ូលសេដ្ឋកិ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ