ការវិនិយោគផ្ទាល់ពីបរទេស

ការវិនិយោគដោយផ្ទាល់ពីបរទេសរបស់វៀតណាម ធ្លាក់ចុះ ១៥%


រយៈពេល៦ខែដើមឆ្នាំ២០២០នេះ ការវិនិយោគដោយផ្ទាល់ពីបរទេស នៅក្នុងប្រទេសវៀតណាម សម្រេចបានជាង ១៥ពាន់លានដុល្លារអាមេរិក ដែលតួលេខនេះ មានការថយចុះ ១៥% បើយើងប្រៀបធៀបនឹងរយៈពេលដូចគ្នា កាលពីឆ្នាំ ២០១៩ ក្នុងនោះ ទឹកប្រាក់ជាង ៨,៤ពាន់លានដុល្លារអាមេរិក ជាគម្រោងវិនិយោគថ្មីៗ។ នេះបើយោងតាម ទីភ្នាក់ងារវិនិយោគបរទេសរបស់វៀតណាម ចេញផ្សាយនៅក្នុងថ្ងៃនេះ។
ការវិនិយោគដោយផ្ទាល់ពីបរទេសរបស់វៀតណាម ធ្លាក់ចុះ ១៥% (រូបភាព៖ nhandan.org.vn)
ដោយ

ការវិនិយោគ​ពីក្រៅប្រទេស​របស់​វៀតណាម គឺបានមកពី ៩៨ប្រទេស និងតំបន់ជុំវិញ​សកលលោក ក្នុងនោះ ប្រទេស​សិង្ហបុរី ជាអ្នកបោះទុន​វិនិយោគ​ច្រើន​ជាងគេ ប្រមាណ ៥,៤ពាន់​លាន​ដុល្លារ​អាមេរិក​ ខណៈ ប្រទេសថៃ និងចិន បោះទុន​វិនិយោគ​ស្មើៗគ្នា ប្រមាណ ១,៥ ពាន់​លាន​ដុល្លារ​អាមេរិក។

នៅក្នុង​ចំណោម​ការវិនិយោគ​ទាំងអស់ ទឹកប្រាក់ជាង ៣,៧ពាន់​លាន​ដុល្លារអាមេរិក ត្រូវបាន​ចាក់បញ្ចូល​ទៅក្នុង​គម្រោង​ចាស់ ដែលមានស្រាប់ ហើយទឹក​ប្រាក់ជាង ៣,៥ពាន់​លានដុល្លារ​អាមេរិក​ទៀត គឺវិនិយោគិន​បរទេស បានចំណាយលើ​ការទិញភាគហ៊ុន​របស់​ក្រុមហ៊ុន ក្នុងស្រុក​វៀតណាម។

ចំពោះទីតាំង ដែលទាក់ទាញ​ការវិនិយោគ​បានច្រើន​ជាងគេ​បំផុត គឺខេត្តបាក់ឡៃ ទទួលបាន​ការវិនិយោគ​ជាង ៤ពាន់លាន​ដុល្លារអាមេរិន និងទីក្រុង​ហូជីមិញ មានជាង​ ២ពាន់​លានដុល្លារ​អាមេរិក។

គួរជម្រាបដែរថា កាលពីឆ្នាំ ២០១៩កន្លងទៅ វៀតណាម ទទួលបាន​ការវិនិយោគ​ពីក្រៅប្រទេស សរុបប្រមាណ ៣៨ពាន់លាន​ដុល្លារអាមេរិក ជាតួលេខ​មួយខ្ពស់​បំផុតក្នុងរយៈពេល ១០ឆ្នាំ​ចុងក្រោយនេះ៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ទីផ្សារពាណិជ្ជកម្មអនឡាញរបស់វៀតណាម រំពឹងកើនឡើងជាង ៣០% ក្នុងឆ្នាំនេះ

ព័ត៌មាន
ទីផ្សារពាណិជ្ជកម្មតាមប្រព័ន្ធអនឡាញរបស់ប្រទេសវៀតណាម រំពឹងកើនដល់ ១៥ពាន់លានដុល្លារអាមេរិក ក្នុងឆ្នាំនេះ មានកំណើនជាង ៣០% ធៀបនឹងឆ្នាំមុន ដែ…

ស្ថាប័ន​៥​ទៀតហើយ​ ទទួល​បាន​ជំនួយ​ពីកញ្ចប់​"មូលនិធិ​ ១លាន​ដុល្លារ"របស់ក្រុមហ៊ុន Smart Axiata ដើម្បី​ប្រឆាំង​វីរុស​កូវីដ១៩

ព័ត៌មាន
ស្ថាប័នចំនួន ៥ បន្ថែមទៀត ត្រូវបានប្រកាសជាផ្លូវការថា នឹង​ទទួល​បាន​ជំនួយ​ហិរញ្ញវត្ថុ​ពី​កញ្ចប់​មូលនិធិទឹកប្រាក់ចំនួន 1 លានដុល្លារ ដើម្បី​…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ