វិស័យ​ F&B

ក្រុមហ៊ុន Century Pacific Food, Inc. ផ្តល់សិទ្ធិជូនក្រុមហ៊ុន VBSH Trading Co., ltd ធ្វើជាតំណាងចែកចាយផ្តាច់មុខនៅកម្ពុជា


ក្រុមហ៊ុន CPFI បានចុះកិច្ចព្រមព្រៀងផ្តល់សិទ្ធដល់ក្រុមហ៊ុន VBSH ជាដំណាងចែកចាយម៉ាកសញ្ញាផលិតផលទាំងនេះផ្តាច់មុខជាផ្លូវការ និងមានអជ្ញាប័ណ្ណត្រឹមត្រូវប្រចាំព្រះរាជាណាចក្រកម្ពុជា។
ក្រុមហ៊ុន Century Pacific Food, Inc. ផ្តល់សិទ្ធិជូនក្រុមហ៊ុន VBSH Trading Co., ltd ធ្វើជាតំណាងចែកចាយផ្តាច់មុខនៅកម្ពុជា
ដោយ

ក្រុមហ៊ុន CPFI បានបង្កើតឡើងតាំងពីឆ្នាំ១៩៧៨ ជាក្រុមហ៊ុនផលិតនិងផ្គត់ផ្គង់អាហារកំប៉ុងធំជាងគេនៅប្រទេសហ្វីលីពីន ជាម្ចាស់និងគ្រប់គ្រងម៉ាកសញ្ញាផលិតផលល្បីៗជាច្រើនរួមមាន៖ Century Tuna, 555, Blue Bay, Fresca, Argentina, Swift, Lucky7, Angel Milk, Birtchree, Kamayan, និង CocoMama ដែលមានសារធាតុចិញ្ចឹមជាច្រើនរួមមាន៖ Omega3, DHA**, Calcium, Protein, Lycopene, Iodine, និង Vitamin D គ្មានបន្ថែមសារធាតុរក្សាទុក និងបានទទួលស្គាល់ដោយអង្គការសុខភាពចំនីអាហារពិភពលោក HACCP, HALAL, EU1130, ធានាបាននូវទំនុកចិត្ត និងសុវត្ថភាពចំនីអាហារខ្ពស់  ហើយបានចរាចរណ៍លើទីផ្សារជាង ៦០ប្រទេសទូទាំងពិភពលោករួមមាន៖ ទ្វីបអ៊ឺរ៉ុប ទ្វីបអាហ្វ្រីក អាស៊ី ជាពិសេសនៅបជ្ឈឹមបូព៌ា ។ 

ក្រុមហ៊ុន CPFI បានចុះកិច្ចព្រមព្រៀងផ្តល់សិទ្ធដល់ក្រុមហ៊ុន VBSH ជាដំណាងចែកចាយម៉ាកសញ្ញាផលិតផលទាំងនេះផ្តាច់មុខជាផ្លូវការ និងមានអជ្ញាប័ណ្ណត្រឹមត្រូវប្រចាំព្រះរាជាណាចក្រកម្ពុជា។

Century Tuna គឺជាម៉ាកសាច់ត្រីធូណាកំប៉ុងឈានមុខគេនៅក្នុងប្រទេសហ្វីលីពីន ដែលមានគុណភាពខ្ពស់លេខមួយ និងមានរសជាតិដ៏ឈ្ងុយឆ្ងាញ់។ មាន Omega 3, DHA ល្អបំផុតសម្រាប់បេះដូង ខួរក្បាល មានកូឡេស្តេរ៉ុលទាប និងគ្មានសារធាតុរក្សាទុក

ជាពិសេសបំផុតសំរាប់អ្នកធ្វើលំហាត់ប្រាណ អាចញ៉ាំបានជាប្រចាំ “គិតពីសុខភាព គិតដល់ត្រីធូណា Century”។

៥៥៥ ជាប្រភេទត្រីខផលិតពីត្រីសាឌីនស្រស់ៗ ដែលមានគុណភាពលេខមួយ សម្បូរទៅដោយជាតិកាល់ស្យូមសម្រាប់ឆ្អឹងរឹងមាំ ប្រូតេអ៊ីនសម្រាប់ការកសាងសាច់ដុំ លីកូពីនសម្រាប់ការពារជំងឺមហារីក អ៊ីយ៉ូត និងវីតាមីនឌី។ មានច្រើនរសជាតិដូចជា ត្រីសាឌីនជាមួយទឹកប៉េងប៉ោះ និងជាមួយរសជាតិហឺរ។

ហើយកាន់តែប្លែកទៀតនោះ គឺត្រីសាឌីនបំពង "ខ" មុនគេ គឺទទួលបានចំណាត់ថ្នាក់លេខមួយ និងមានការគាំទ្រច្រើនជាងគេនៅលើទីផ្សារហ្វីលីពីន ដែលគុណភាពត្រីសាឌីនបំពងស្រួយល្អឥតខ្ចោះ ជាវិធីចំអិនតែមួយគត់ដើម្បីអោយស្បែកត្រីស្រួយមានរសជាតិឆ្ងុយឆ្ងាញ់ ធានាគ្មានសារធាតុរក្សាទុក។ 

Coco Mama ចំរាញ់ចេញពីខ្ទិះដូងសុទ្ធ ១០០% ដូងត្រូវបានកោស ច្របាច់ ហើយនិងវេចខ្ចប់ក្នុងថ្ងៃតែមួយ ដើប្បីធានាបាននូវរសជាតិដើម និងគុណភាពខ្ទិះដូងស្រស់ គ្មានបន្ថែមសារធាតុរក្សារទុក។ Coco mama ជាដៃគូដល់ល្អបំផុតសំរាប់មេផ្ទះសម័យថ្មីធ្វើអោយរសជាតិអាហារកាន់តែឆ្ងុយឆ្ងាញ់ គ្រួសារមានសុភមង្គល។

គួរបញ្ជាក់ផងដែរថា ប្រទេសកម្ពុជាជាផ្នែកមួយនៃទីផ្សារពិសេសនៅតំបន់អាស៊ីអាគ្នេយ៍ដោយសារតែសក្តានុពល ទីផ្សារមានការកើនឡើងជាលំដាប់ឥតឈប់ឈរ ហើយវត្តមានយីហោល្បីៗទាំងនេះនិងផ្តល់ជូនដល់គ្រួសារប្រជាជនកម្ពុជា នូវសុខភាពល្អទាំងរាង្គកាយ បេះដូង និងប្រាជ្ញាស្មារតី ជាពិសេសមានរសជាតិដ៏ឆ្ងុយឆ្ងាញ់យ៉ាងសប្បូរបែប ធ្វើអោយគ្រួសារមានសុភមង្គល។

សំរាប់ពត៍មានបន្ថែមសូមទំនាក់ទំនងលេខទូរស័ព្ទ៖ 070666184/085888641




អត្ថបទបន្ទាប់


រីករាយដំណើរកម្សាន្ដ ជាមួយនឹងការប្រើប្រាស់សេវាឌីជីថលរបស់ធនាគារអេស៊ីលីដា

ព័ត៌មាន
ធនាគារអេស៊ីលីដា ជាធនាគារពាណិជ្ជខ្មែរដ៏ធំជាងគេមួយ ដែលតែងតែគិតគូរអភិវឌ្ឍវិស័យបច្ចេកវិទ្យា ក៏ដូចជាសេវាធនាគារឌីជីថល ដើម្បីបំពេញសេចក្ដីត្…

ក្រុមហ៊ុនផលិតផលក្នុងស្រុក និងអតិថិជនជួបគ្នាក្នុងពិព័រណ៍ផលិតផលខ្មែរនៅក្រុងសៀមរាប និងរាជធានីភ្នំពេញ

ព័ត៌មាន
ក្រុមអ្នករៀបចំព្រឹត្ដិការណ៍ពិព័រណ៍ផលិតផលក្នុងស្រុកដែលនឹងប្រព្រឹត្ដិទៅនៅរយៈពេល ២ខែទៀត ទាំងនៅខេត្ដសៀមរាប និងរាជធានីភ្នំពេញ ធ្វើការអញ្ជើញក្រុ…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ