ការវិនិយោគ

ចិនគ្រោងបង្កើតច្បាប់ថ្មី ស្តីពីការចូលមកកាន់ទីផ្សារចិន ដើម្បីជំរុញការវិនិយោគ


នាយករដ្ឋមន្ត្រីចិន លោក លី ឈាង បានប្រាប់នាយកប្រតិបត្តិក្រុមហ៊ុនធំៗនៅលើពិភពលោក និងអ្នកបង្កើតគោលនយោបាយចិនថា ចិននឹងសិក្សាដោយប្រុងប្រយ័ត្នពីបញ្ហានៃការចូលទៅកាន់ទីផ្សារ និងរំហូរទិន្នន័យឆ្លងព្រំដែន ហើយនឹងដាក់ចេញនូវបទប្បញ្ញត្តិថ្មីមួយចំនួននៅក្នុងពេលឆាប់ៗនេះ។ នេះបើតាមការចេញផ្សាយរបស់សារព័ត៌មានធំៗជាច្រើន។
ការវិនិយោគ
ដោយ

លោក លី ឈាង នាយករដ្ឋមន្ត្រីចិន បានប្រាប់នាយកប្រតិបត្តិក្រុមហ៊ុនក្នុងវិស័យឯកជននៅវេទិកាអភិវឌ្ឍន៍ចិន ក្នុងទីក្រុងប៉េកាំងថា ចិនស្វាគមន៍យ៉ាងកក់ក្តៅចំពោះក្រុមហ៊ុនបរទេសទាំងអស់ ដែលចង់មកបណ្តាក់ទុននៅប្រទេសចិន ហើយចិននឹងពង្រឹងមូលដ្ឋានរបស់ពួកគេនៅក្នុងប្រទេសនេះ។ ជាមួយគ្នានេះ ចិន ក៏កំពុងជំរុញឱ្យអភិវឌ្ឍន៍ឧស្សាហកម្មកំពុងរីកចម្រើនមួយចំនួនដូចជាការផលិតជីវសាស្រ្តជាដើម ហើយ ក៏នឹងបង្កើនការអភិវឌ្ឍបញ្ញាសិប្បនិម្មិត និងសេដ្ឋកិច្ចទិន្នន័យផងដែរ។

កាលពីថ្ងៃអង្គារសប្ដាហ៍មុន ក្រុងប៉េកាំងបានបន្ធូរបន្ថយច្បាប់មួយចំនួនលើការវិនិយោគបរទេស បន្ទាប់ពីរំហូរការវិនិយោគបានធ្លាក់ចុះជិត២០% នៅពីរខែដើមឆ្នាំ២០២៤។ ក្រុមហ៊ុននិយ័តករប្រព័ន្ធអ៊ីនធឺណិតរបស់ចិន កាលពីថ្ងៃសុក្រ សប្ដាហ៍មុន បានបន្ធូរបន្ថយច្បាប់សុវត្ថិភាពមួយចំនួនលើការនាំចេញទិន្នន័យ ដែលមានការព្រួយបារម្ភដល់ក្រុមហ៊ុនបរទេសនៅប្រទេសនេះ។

លោក លី បានប្រាប់អ្នកចូលរួមវេទិកាខាងលើថា អត្រាអតិផរណារបស់ចិន និងបន្ទុកបំណុលរបស់រដ្ឋាភិបាលកណ្តាលមានកម្រិតទាប ដោយទុកឱកាសសម្រាប់ជំហានគោលនយោបាយម៉ាក្រូបន្ថែមទៀត ហើយថា ចិនបានដាក់ចេញវិធានការមួយចំនួនកាលពីឆ្នាំមុន ដើម្បីការពារហានិភ័យអចលនទ្រព្យ និងបំណុល ដោយលោកអះអាងថា មានប្រសិទ្ធភាពល្អ។ ទន្ទឹមនឹងនេះ លោក ក៏បានលើកឡើងពីទំហំទឹកប្រាក់ចំនួន១៤០ពាន់លានដុល្លារ នៅក្នុងប័ណ្ណបំណុលរតនាគារ ដែលបានប្រកាសកាលពីកន្លងមក ដែលលោកបាននិយាយថា វានឹងជួយជំរុញការវិនិយោគ និងស្ថិរភាពកំណើនសេដ្ឋកិច្ចផងដែរ។

សូមរំលឹកថា ទំហំសេដ្ឋកិច្ចរបស់ចិន ដែលបច្ចុប្បន្នមានចំនួន១៨ទ្រីលានដុល្លារអាម៉េរិក និងជាប្រទេសមានសេដ្ឋកិច្ចធំបំផុតទីពីរនៅក្នុងពិភពលោកនេះ កំពុងប្រឈមនឹងវិបត្តិមួយចំនួនរួមមានវិបត្តិអចនលទ្រព្យ វិបត្តិបំណុលរដ្ឋាភិបាលមូលដ្ឋាន ការលើសកម្រិតឧស្សាហកម្ម ហានិភ័យអប្បបរមា និងការធ្លាក់ចុះការវិនិយោគបរទេស៕

អត្ថបទ៖ សុខ ជា

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


តើមានកត្តាអ្វីជំរុញឱ្យធនាគារនៅវៀតណាមជិត២០ នាំគ្នាកាត់បន្ថយអត្រាការប្រាក់បញ្ញើ?

ព័ត៌មាន
ចាប់តាំងពីដើមខែមីនា ធនាគារពាណិជ្ជនៅប្រទេសវៀតណាមជិត២០ បានសម្រេចកែសម្រួលអត្រាការប្រាក់បញ្ញើរហូតមកដល់ពេលនេះ ហើយនៅក្នុងចំណោមធនាគារទាំងនោ…

តើកត្តាអ្វីជំរុញឱ្យឥណ្ឌាងាកចេញពីប្លុកប្រទេស BRICS ហើយសម្រុកទិញប្រេងរបស់សហរដ្ឋអាម៉េរិកកាន់តែច្រើន?

ព័ត៌មាន
រដ្ឋាភិបាលឥណ្ឌា ក្រោមការដឹកនាំដោយនាយករដ្ឋមន្ត្រី ណារិនដ្រា ម៉ូឌី បានកេងចំណេញពីទណ្ឌកម្មដាក់លើប្រទេសរុស្ស៊ី ដែលជាសមាជិកស្ថាបនិកនៃប្លុកប្រទេស…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ