កោះតៃវ៉ាន់

ប្រធានាធិបតីកោះតៃវ៉ាន់ និយាយចំអកថា បើក្រុងប៉េកាំង ចង់បានតៃវ៉ាន់ ក៏គួរតែទាមទារទឹកដីពីរុស្ស៊ីមកវិញដែរ


ប្រធានាធិបតីកោះតៃវ៉ាន់ លោក ឡៃ ឈីងតេ បាននិយាយបែបចំអកឲ្យរដ្ឋាភិបាលទីក្រុងប៉េកាំង ដែលបានទាមទារគ្រប់គ្រងដែនអធិបតេយ្យភាពរបស់ខ្លួនថា ទីក្រុងប៉េកាំង គួរតែទាមទារដែនអធិបតេយ្យដែលរុស្ស៊ី ដណ្តើមយកកាលពីសតវត្សរ៍ទី១៩ មកវិញដែរ។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន Yahoo។
កោះតៃវ៉ាន់
ដោយ

ប្រធានាធិបតីកោះតៃវ៉ាន់ លោក ឡៃ ឈីងតេ បាននិយាយនៅក្នុងបទសម្ភាស​មួយជាមួយប្រព័ន្ធផ្សព្វផ្សាយកោះតៃវ៉ាន់ កាលពីពេលថ្មីៗនេះថា ប្រសិនបើក្រុងប៉េកាំង ចង់ទាមទារគ្រប់គ្រងលើដែនអធិបតេយ្យរបស់កោះតៃវ៉ាន់ ទីក្រុងប៉េកាំង ក៏គួរទាមទារយកមកទឹកដីពីរុស្ស៊ី ដែលបានចុះហត្ថលេខាដោយរាជវង្សចិនចុងក្រោយនៅក្នុងសតវត្សទី១៩ មកវិញដូចគ្នាដែរ។ លោកបានបញ្ជាក់ថា ប្រសិនបើការទាមទារនេះ គឺដើម្បីបុព្វហេតុបូរណភាពទឹកដី ហេតុអ្វីមិនយកទឹកដីពីរុស្ស៊ី ដែលបានចុះហត្ថលេខាក្នុងសន្ធិសញ្ញានាឆ្នាំ១៨៥៨ នោះមកវិញដែរទៅ ដូច្នេះ វាច្បាស់ណាស់ថា ទីក្រុងប៉េកាំង មិនចង់ឈ្លាន​ពានតៃវ៉ាន់ ដោយសារតែហេតុផលទឹកដីនោះឡើយ។

ពាក់ព័ន្ធនឹងបទអត្ថធិប្បាយបែបចំអកនេះ ការិយាល័យកិច្ចការតៃវ៉ាន់របស់ចិន មិនបានឆ្លើយតបភ្លាមៗចំពោះសំណើសុំការអត្ថាធិប្បាយនោះទេ តែរដ្ឋាភិបាលក្រុងប៉េកាំង តែងតែនិយាយថា តៃវ៉ាន់ជាទឹកដីរបស់ចិន តាំងពីបុរាណកាលមក។

តាមឯកសារដែលសារព័ត៌មានបានចុះ រាជវង្សជីងដែលជារាជវង្សចិនចុងក្រោយ ក៏បានចុះហត្ថលេខាប្រគល់កោះតៃវ៉ាន់ ទៅប្រទេសជប៉ុន ក្នុងឆ្នាំ១៨៩៥ ប៉ុន្តែក្រោយចាញ់សង្រ្គាម ជប៉ុនក៏បានចុះហត្ថលេខា នាឆ្នាំ១៩៤៥ ប្រគល់កោះនេះមកជូនរដ្ឋាភិបាលសាធារណរដ្ឋចិនវិញ។

លោក ឡៃ បាននិយាយថា អ្វីដែលទីក្រុងប៉េកាំង ពិតជាចង់ធ្វើទៅលើកោះតៃវ៉ាន់នោះ គឺជាចេតនាគ្រប់គ្រងកោះនេះ និងផ្លាស់ប្តូរច្បាប់នានា នៅលើកោះនេះ ពោលគឺទីក្រុងប៉េកាំង ចង់បង្ហាញនូវអនុតរភាពនៅតំបន់ប៉ាស៊ីហ្វិកខាងលិច៕

ដោយៈ សរ សុជាតិ

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ធនាគារ SME នឹងសហការជាមួយសាជីវកម្មធានាឥណទានកម្ពុជា ដើម្បីបង្កើនលទ្ធភាពទទួលបានឥណទានរបស់ SME

ព័ត៌មាន
ក្រោយមើលឃើញពីបញ្ហាប្រឈមដែលសហគ្រាសធុនតូច និងមធ្យមកម្ពុជា ពិបាកក្នុងការទទួលបានហិរញ្ញប្បទានដោយសារបញ្ហាគ្មានទ្រព្យធានានោះ ធនាគារសហគ្រាសធុនតូច …

ចិន ព្រមានចាត់វិធានការតបលើជប៉ុន បើជប៉ុន នៅតែបន្តរឹតបន្តឹងលើការលក់បន្ទះឈីបឱ្យខ្លួន

ព័ត៌មាន
ប្រទេសចិន ព្រមានចាត់វិធានការឆ្លើយតបផ្នែកសេដ្ឋកិច្ចប្រឆាំងនឹងប្រទេសជប៉ុន បើទីក្រុងតូក្យូ ដាក់កម្រិតបន្ថែមទៀតលើការលក់ឧបករណ៍បន្ទះឈីបឱ្យក្រុមហ៊…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ