ព្រឹត្តិការណ៍រដ្ឋប្រហារនៅមីយ៉ាន់ម៉ា

ក្រុមអ្នកតវ៉ាភូមាទូទាំងប្រទេសចេញកាន់ទុក្ខ ក្រោយមនុស្ស ១១៤នាក់ ត្រូវបានក្រុមយោធាសម្លាប់


នៅថ្ងៃអាទិត្យទី ២៨ មីនានេះ ក្រុមអ្នតប្រឆាំងរបបយោធាភូមានៅទូទាំងប្រទេសបានចេញមកកាន់ទុក្ខជូនអ្នកដែលត្រូវបានសម្លាប់ដោយការបង្ក្រាបរបស់ក្រុមយោធា ខណៈដែលថ្ងៃសៅរ៍ម្សិលមិញនេះ មានមនុស្ស១១៤នាក់បានស្លាប់នៅក្នុងហេតុការណ៍បង្ក្រាបដ៏សាហាវដោយក្រុមយោធាភូមា។ ទោះយ៉ាងណា ក្រុមអ្នកតវ៉ាភូមានៅតែប្ដេជ្ញាថា នឹងនៅតែរក្សាជំហររបស់ពួកគេក្នុងការប្រឆាំងតបតទៅនឹងក្រុមយោធោឲ្យដល់ទីបំផុត។ នេះបើតាមការរាយការណ៍ដោយភ្នាក់ងារសារព័ត៌មាន Reuters ។
ក្រុមអ្នកតវ៉ាភូមាទូទាំងប្រទេសចេញកាន់ទុក្ខ ក្រោយមនុស្ស ១១៤នាក់ ត្រូវបានក្រុមយោធាសម្លាប់ (រូបភាព៖ CNBC)
ដោយ

តាមការរាយការណ៍​ដោយ​ប្រភពព័ត៌មាន កុមារ​ក៏ត្រូវបាន​សម្លាប់​នៅក្នុង​ហេតុការណ៍បង្ក្រាប​កាលពីថ្ងៃសៅរ៍ម្សិលមិញនេះដែរ។ ជុំវិញនឹងការបង្ក្រាប​ដ៏សាហាវយង់ឃ្នង​ដោយក្រុម​យោធា​ទៅលើ​ប្រជាពលរដ្ឋ​ដែលជាអ្នក​តវ៉ានេះដែរ ក៏ត្រូវបាន​ក្រុមអ្នកសង្កេតការណ៍របស់​អង្គការ​សហប្រជាជាតិ​បានចេញមុខ​ថ្កោលទោស​ចំពោះក្រុមយោធាភូមា​ថា កំពុង​ធ្វើការសម្លាប់​រង្គាល។

ចាប់តាំងពីមាន​រដ្ឋប្រហារ​កាលពីថ្ងៃទី ១​ខែកុម្ភៈមក គេសង្កេតឃើញថា ហេតុការណ៍​នៅថ្ងៃសៅរ៍ទី ២៧ មីនានេះ គឺជាការ​ប្រយុទ្ធតទល់គ្នា​ដ៏ខ្លាំងក្លា​បំផុតមួយ​ រវាង​ក្រុម​កងទ័ពភូមា និង​ក្រុម​ប្រដាប់អាវុធ​ជនជាតិភាគតិច​ដែល​កាន់កាប់​ផ្នែកខ្លះ​នៃប្រទេសភូមា។

ក្រុមសង្គមស៊ីវិល​បាន​និយាយថា យន្ដហោះរបស់​ពួកយោធា​បាន​សម្លាប់​មនុស្សយ៉ាងតិច​៣នាក់ នៅក្នុងការវាយឆ្មក់​លើភូមិមួយ ដែលគ្រប់គ្រងដោយ​ក្រុមប្រដាប់​អាវុធ​ជនជាតិ​ការ៉ែន បន្ទាប់ពី​ក្រុម​សហភាពជនជាតិ​ការ៉ែន បាន​និយាយថា ខ្លួនបាន​វាយលុក​ប៉ុស្ដិ៍យោធា​មួយកន្លែង​នៅក្បែរព្រំដែនថៃ ដោយបាន​សម្លាប់​មនុស្ស​ចំនួន​១០នាក់។

ឧត្តមសេនីយ​ Min Aung Hlaing មេដឹកនាំ​របប​យោធាភូមា បានថ្លែង​នៅក្នុង​ពិធី​ដង្ហែរក្បួនរំឭក​ទិវាកងកម្លាំង​ប្រដាប់អាវុធ​នៅថ្ងៃទី ២៧ ខែមីនាថា យោធា​នឹងការពារ​ប្រជាជន និងតស៊ូដើម្បីលទ្ធិ​ប្រជាធិបតេយ្យ។

គេហទំព័រ​សារព័ត៌មាន Myanmar Now បាននិយាយថា​មនុស្ស ១១៤ នាក់ត្រូវបាន​សម្លាប់​នៅទូទាំង​ប្រទេស​ក្នុងការ​បង្ក្រាប​លើការតវ៉ា។

អ្នកស្លាប់​នៅក្នុង​ហេតុការណ៍បង្ក្រាប​កាលពីថ្ងៃសៅរ៍​រួមមាន ៤០នាក់ និងក្នុងចំណោមនោះ​មាន​ក្មេងស្រី​វ័យ​១៣ឆ្នាំម្នាក់ដែរ ត្រូវបាន​សម្លាប់​នៅក្នុង​ទីក្រុង​ម៉ាន់ដាឡាយ។ ២៧នាក់ទៀត បានសម្លាប់​នៅក្នុង​ទីក្រុង​យ៉ាំងហ្គូន ហើយបើតាម​ការរាយការណ៍​ក៏មាន​ក្មេងស្រីវ័យ​១៣ឆ្នាំម្នាក់ទៀត បាន​ស្លាប់​នៅក្នុង​តំបន់ភាគកណ្ដាល​នៃខេត្ត​សាហ្គាំងផងដែរ៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


មេទ័ពកំពូល​​​អាមេរិកនិងសម្ព័ន្ធមិត្ត​ជាង១០ប្រទេស​ ថ្កោលទោស​អំពើ​ហិង្សា​របស់​យោធា​ភូមា

ព័ត៌មាន
មេទ័ព​កំពូល​​របស់សហរដ្ឋ​អាមេរិក និង​សមភាគី​មកពីប្រទេស​សម្ព័ន្ធមិត្ត​ជាង ១០ប្រទេស​ទៀត បានចេញ​សេចក្ដីថ្លែងការណ៍​ដ៏កម្រ​មួយ ថ្កោលទោស​ការប្…

យោធា​ភូមា​បើក​ការ​វាយប្រហារ​ពី​លើ​អាកាស​ សម្លាប់អ្នកភូមិ​ជនជាតិភាគតិច​ការ៉ែន៣នាក់​

ព័ត៌មាន
អ្នកភូមិ​ជនជាតិ​ភាគតិចការ៉ែន (Karen) ៣នាក់ បានស្លាប់ និង​យ៉ាង​ហោច ៧នាក់ទៀត បានរងរបួស​ បន្ទាប់ពី​យោធា​ភូមា​បាន​បើក​ការវាយប្រហារ​ត…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ