រដ្ឋប្រហារនៅភូមា

ក្រុមហ៊ុនតូតាល់នៅតែរកស៊ីនៅភូមាទោះរងការរិះគន់


ក្រោយពីមានរដ្ឋប្រហារដោយយោធា និងមានការបង្ក្រាបដោយហិង្សាលើក្រុមបាតុករ មានក្រុមហ៊ុនធំៗជាច្រើន រួមទាំងក្រុមហ៊ុនមកពីប្រទេសជប៉ុនផង បានដកខ្លួន និងផ្អាកការរកស៊ីពីភូមា នៅឡើយតែក្រុមហ៊ុនប្រេងដ៏ធំរបស់បារាំង គឺក្រុមហ៊ុនតូតាល់ប៉ុណ្ណោះ ដែលបន្តក្រាញននៀលរកស៊ីនៅភូមា។
ពលរដ្ឋលើស្លាកនៅមុខការិយាល័យតូតាល់ក្នុងប្រទេសបារាំង ប្រឆាំងការបន្តអាជីវកម្មនៅភូមា រូបភាព៖ AFP

ស្រប​ពេល​ដែល​អំពើ​ហិង្សា​លើ​បាតុករ​ភូមា​ពី​សំណាក់​ក្រុម​យោធា​បន្ត​កើត​មាន​ជា​រៀងរាល់ថ្ងៃ ទណ្ឌកម្ម និង​ការ​ថ្កោលទោស​លើ​របប​សឹក​ភូមា​ក៏​មាន​កាន់តែ​ច្រើន​។ មិន​ត្រឹមតែ​ក្រុម​យោធា​ទេ​ដែល​ទទួល​រង​សម្ពាធ សូ​ម្បី​តែ​ក្រុមហ៊ុន​បរទេស​ធំ​ៗ​ជា​ច្រើន​ដែ ល​រកស៊ី​នៅ​ភូមា ក៏​សុទ្ធតែ​បាន​ទទួល​សម្ពាធ​ពី​អង្គការ​ក្នុង និង​ក្រៅ​ស្រុក ឲ្យ​បញ្ឈប់​ការ​រកស៊ី​នៅ​ភូមា​ជា​បន្ទាន់​ដោយ​អង្គការ​ទាំងនោះ អះអាង​ថា ការ​បន្ត​អាជីវកម្ម​នៅ​ភូមា​ក្នុង​ពេល​បច្ចុប្បន្ន គឺជា​ការ​រួមចំណែក​គាំទ្រ​ដល់​ពួក​យោធា​។

សារព័ត៌មាន Reuters បាន​ចុះ​ផ្សាយ​កាលពី​ពេល​ថ្មី​ៗ ដោយ​បាន​ដកស្រង់​សម្ដី​ពី​ភាគី​ក្រុមហ៊ុន​តូ​តា​ល់​បាន​ឲ្យ​ដឹង​ថា ក្រុមហ៊ុន​ប្រេងឥន្ធនៈ​និង​ឧស្ម័ន​តូ​តា​ល់​នឹង​មិន​ប​ញ្ឍ​ប់​ការ​រកស៊ី​របស់​ខ្លួន​លើ​ភូមា​នោះ​ទេ ដរាបណា​អាជីវកម្ម​របស់​ខ្លួន​នៅ​អាច​បន្ត​ប្រតិបត្តិការ​បាន​ដោយ​សុវត្ថិភាព​។

ក្រុមហ៊ុន​បារាំង​មួយ​នេះ​បន្ត​អះអាង​ថា ការ​ដែល​តូ​តា​ល់ស​ម្រេច​មិន​ដកខ្លួន​ពី​ភូមា​គឺ​មិនមែន គោលដៅ​ចង់រក​ប្រាក់​ចំណេញ​ឲ្យ​បាន​ច្រើន​នោះ​ទេ តែ​ដើម្បី​ការពារ​សន្តិសុខ និង​សុវត្ថិភាព​និ​យោ​ជិ​ក​និង​ជួយ​ដល់​ពលរដ្ឋ​ភូមា​អំឡុង​ពេល​វិបត្តិ​នយោបាយ​។

ការ​លើក​ឡើង​នេះ គឺ​ផ្ទុយ​ស្រឡះ​ពី​ការ​ទាមទារ​ចង់បាន​របស់​ក្រុម​អង្គការសិទ្ធិមនុស្ស​ជាតិ និង​អន្តរជាតិ រួម​ទាំង​ពលរដ្ឋ​ភូមា​ផង ដែល​ពួក​គេ​ចាត់​ទុក​ការ​ការ​បន្ត​រកស៊ី​របស់​តូ​តា​ល់​ថា​ជា​ការ​ជួយ​ឧបត្ថម្ភ​គាំទ្រ​ដល់​របប​សឹក​តាម​រយៈ​ការ​បង់ពន្ធ​។

ចុះ​ហេតុ​អ្វី​បានជា​ភាគី​ក្រុមហ៊ុន​តូ​តា​ល់ ចាត់​ទុក​ការ​រកស៊ី​របស់​ខ្លួន ជា​ការ​ជួយ​ពលរដ្ឋ​ភូមា​ទៅ​វិញ?

មែនទែន​ទៅ ក្រុមហ៊ុន​តូ​តា​ល់​នៅ​ភូមា​មិន​ត្រឹមតែ​រកស៊ី​ខាង​ប្រេងឥន្ធនៈ​នោះ​ទេ តូ​តា​ល់​ក៏​រកស៊ី​ក្នុង​វិស័យ​ហ្គា​ស និង​ឧស្ម័ន​ផង​ដែរ​។ ប្រសិនបើ​តូ​តា​ល់​ដកខ្លួន លែង​បូម​ហ្គា​ស ដើម្បី​ផលិត​ជា​អគ្គិសនី​នៅ​ភូមា​មែន​នោះ ប្រជាជន​ជាង​៥​លាន​នាក់​នៅ រដ្ឋធានី​រ៉​ង់​ហ្គូ​ន នឹង​គ្មាន​ភ្លើងអគ្គិសនី​ប្រើប្រាស់​។

បន្ត​ការ​រកស៊ី​បាន​ន័យ​ថា​បន្ត​បង់ពន្ធ​ឲ្យ​យោធា​ភូមា នេះ​មិន​ហៅ​ថា​ជា​ការ​គាំទ្រ​ដល់​របប​សឹក​ទេ​ឬ?

ពិត​ណាស់​ដែល​ថា ក្រុមហ៊ុន​ដ៏​ធំ​របស់​បារាំង​នេះ​ត្រូវ​បង់ពន្ធ​ចូល​រដ្ឋ​ភូមា​ជា​ច្រើន​រយ​លាន​ដុល្លារ​ក្នុង​មួយ​ឆ្នាំ​ៗ សម្រាប់​ការ​ធ្វើ​អាជីវកម្ម​ប្រេង និង​ឧស្ម័ន​របស់​ខ្លួន​។ ប៉ុន្តែ តូ​តា​ល់​បាន​អះអាង​ឆ្លើយ​តប​ទៅ​នឹង​សំណួរ​ខាងលើ​វិញ​ថា គិត​ចាប់ពី​មាន​រដ្ឋប្រហារ​យោធា​ថ្ងៃ​ទី​១​កុម្ភៈ​មក ក្រុមហ៊ុន​តូ​តា​ល់​មិន​ទាន់​បាន​បង់ពន្ធ​ឲ្យ​របប​សឹក​ម្តង​នៅឡើយ​ទេ ដោយ​មួយ​ខែ​ៗ​ក្រុមហ៊ុន​នេះ ត្រូវ​បង់ពន្ធ​ចូល​រដ្ឋ​ភូមា​ប្រហែល​៤​លាន​ដុល្លារ​អា​មេ​រិ​ក​។ លើស​ពី​នេះ​ទៀត ក្រុមហ៊ុន​ថែម​ទាំង​បាន​សន្យា​ថា នឹង​បង្វិល​សាច់ប្រាក់​ទាំងនេះ ទៅ​ឲ្យ​ក្រុម​អង្គការ​ដែល​ការពារ​សិទ្ធិ​មនុស្ស​នៅ​ភូមា​វិញ ទុកជា​ការ​គាំទ្រ​។

សូម​បញ្ជាក់​ថា ក្រុមហ៊ុន​តូ​តា​ល់​ធ្លាប់​បាន​បង់ប្រាក់ ២៣០​លាន​ដុល្លារ​ទៅ​ឲ្យ​អាជ្ញាធរ​ភូមា​សម្រាប់​ថ្លៃ​ពន្ធ កាលពី​ឆ្នាំ​២០១៩ និង​ចំនួន​១៧៦​លាន​ដុល្លារ​កាលពី​ឆ្នាំ​២០២០​កន្លង​ទៅ គ្រា​ភូមា​ស្ថិត​ក្រោម​ការ​គ្រប់គ្រង​ដោយ​រដ្ឋាភិបាល​ស៊ី​វិល​របស់​លោកស្រី អ៊ុ​ង​សាន្ត​ស៊ូ​ជី​៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


កំណត់ត្រាថ្មី! ស្តង់ដារនៃគុណភាពលំដាប់ពិភពលោក realme x TÜV Rheinland ស្មាតហ្វូនដែលមានគុណភាពខ្ពស់សម្រាប់យុវវ័យ

ព័ត៌មាន
គុណភាពពិត! realme x TÜV Rheinland ការកំណត់គុណភាពស្មាតហ្វូនស្តង់ដារថ្មីលំដាប់ពិភពលោកសម្រាប់យុវវ័យ។ realme ដែលជាប្រេនស្មាតហ្វូន ដែលរីក…

ការចាក់វ៉ាក់សាំងនៅអាមេរិកកើនដល់ជាង១៦៥លានដូសហើយ

ព័ត៌មាន
សហរដ្ឋអាមេរិក បានចាក់វ៉ាក់សាំងប្រឆាំងកូវីដ-១៩ ជូនដល់ពលរដ្ឋរបស់ខ្លួនបានជាង១៦៥លានដូសហើយ និងបានចែកចាយវ៉ាក់សាំងជាង២០០លានដូស គិតត្រឹមថ្…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ