ប្រទេសចិន - តៃវ៉ាន់

តៃវ៉ាន់ថា បានត្រៀមផែនការបន្ទាន់ទប់ទល់នឹងទីក្រុងប៉េកាំងរួចហើយ ទោះបីមេដឹកនាំរបស់ខ្លួនចេញក្រៅប្រទេសក្ដី


យោងតាមមន្ត្រីជាន់ខ្ពស់ផ្នែកយោធាតៃវ៉ាន់បានឱ្យដឹងថា ក្រសួងការពារជាតិនៃកោះតៃវ៉ាន់បានត្រៀមនូវផែនការសម្រាប់គ្រាអាសន្នរួចហើយ ដើម្បីឆ្លើយតបនឹងសកម្មភាពណាមួយរបស់ប្រទេសចិន នៅពេល ដែលមេដឹកនាំរបស់ខ្លួន គឺលោកស្រី សៃ អ៊ីងវេន បានចាកចេញពីកោះតៃវ៉ាន់ទៅកាន់ទឹកដីសហរដ្ឋអាមេរិកនៅសប្ដាហ៍ក្រោយនេះ។ នេះបើតាមការចុះផ្សាយដោយសារព័ត៌មានអន្តរជាតិធំៗ។
លោកស្រីសៃ អ៊ីងវេនធ្វើដំណើរទៅកាន់សហរដ្ឋអាមេរិក និងប្រទេសនៅអាមេរិកកណ្តាល រូបភាព CTV

លោកស្រី សៃ អ៊ីងវេន មេដឹកនាំកោះតៃវ៉ាន់ នឹងធ្វើដំណើរទស្សនកិច្ចទៅកាន់ប្រទេសសម្ព័ន្ធមិត្តដែលមានទំនាក់ទំនងការទូតជាមួយកោះប្រជាធិបតេយ្យតៃវ៉ាន់ គឺប្រទេសហ្គាតេម៉ាឡា និងប្រទេសបេលីសនៅសប្តាហ៍ក្រោយនេះ ប៉ុន្តែមុននឹងទៅដល់ប្រទេសទាំងពីរនោះ លោកស្រី សៃ អ៊ីងវេន នឹងត្រូវឈប់ចុះចតនៅទីក្រុង New York រដ្ឋ Los Angeles។ ស្របពេលជាមួយគ្នានោះ មេដឹកនាំតៃវ៉ាន់រូបនេះ ត្រូវបានគេរំពឹងថា នឹងជួបជាមួយប្រធានសភាសហរដ្ឋអាមេរិកលោក Kevin McCarthy ផងដែរ ដែលវា គឺជាជំនួបដ៏រស៊ើបមួយ។

ជុំវិញរឿងរ៉ាវនេះ ត្រូវបានសួរដេញដោលដោយក្រុមអ្នកសារព័ត៌មានក្រៅពីកិច្ចប្រជុំសភាតៃវ៉ាន់ លោក Po Horng-huei មន្ត្រីជាន់ខ្ពស់ផ្នែកការពារជាតិតៃវ៉ាន់បាននិយាយថា៖ «ក្នុងអំឡុងពេលអវត្តមានមេដឹកនាំកំពូលរបស់ខ្លួន ទីក្រុងប៉េកាំងអាចឆ្លៀតឱកាសធ្វើសមយុទ្ធឡើងវិញ តែលោកគូសបញ្ជាក់ថា កងកម្លាំងរបស់តៃវ៉ាន់ត្រូវបានរៀបចំរួចស្រេចហើយ ជាមួយនឹងផែនការអាសន្ន ប៉ុន្តែលោកមិនបានបញ្ជាក់ថាជាគម្រោងការអ្វីឱ្យពិតប្រាកដនោះទេ។

ទន្ទឹមគ្នានេះ សេតវិមានអាមេរិកបាននិយាយនៅថ្ងៃអង្គារ ទី ២១ ដែរថា វាគ្មានហេតុផលអ្វីដែលប្រទេសចិនត្រូវប្រតិកម្មដោយការខឹងសម្បារលើដំណើរទស្សនកិច្ចរបស់មេដឹកនាំតៃវ៉ាន់ លោកស្រី សៃ អ៊ីងវេន មកកាន់ទឹកដីសហរដ្ឋអាមេរិកនោះទេ។ តាមរយៈអ្នកនាំពាក្យសន្តិសុខជាតិអាមេរិក លោក John Kirby បានលើកឡើងថា «គ្មានហេតុផលអ្វីត្រូវប្រតិកម្ម និងខឹងសម្បារនោះទេ ព្រោះការណ៍នេះ គឺតែងតែកើតឡើងជាធម្មតាទៅហើយ ដូចកាលពីសព្វមួយដងដែរ ហើយវាមានលក្ខណៈផ្ទាល់ខ្លួន និងក្រៅផ្លូវការប៉ុណ្ណោះ»។

ពីរដ្ឋធានីប៉េកាំង អ្នកនាំពាក្យក្រសួងការបរទេសចិន Wang Wenbin បានអះអាងដោយសារធ្ងន់ៗថា ជាថ្មីម្តងទៀតចិនសំដែងការជំទាស់ដាច់ខាត ចំពោះទំនាក់ទំនងរវាងសហរដ្ឋអាមេរិក និងរដ្ឋបាលកោះតៃវ៉ាន់ ហើយខ្លួនក៏បានបញ្ជាក់ច្បាស់ដែរ ទៅកាន់ទីក្រុងវ៉ាស៊ីនតោនពីការជំទាស់ទៅនឹងការចុះចតរបស់មេដឹកនាំតៃវ៉ាន់។

យ៉ាងណាក៏ដោយចុះ មេដឹកនាំតៃវ៉ាន់តាំងពីដើមរៀងមកតែងតែធ្វើដំណើរទស្សនកិច្ចជាប្រចាំទៅកាន់ប្រទេសដែលមានទំនាក់ទំនងការទូតជាមួយខ្លួន ដូចជា ប្រទេសមួយចំនួននៅទ្វីបអាមេរិកឡាទីន សមុទ្រការ៉ាប៊ីន និងប៉ាស៊ីហ្វិក ហើយក្នុងនោះ ប្រទេសហ្គាតេម៉ាឡា និងបេលីស គឺជាប្រទេសពីរក្នុងចំណោម១៤ផ្សេងទៀត ដែលមានការទាក់ទងផ្នែកការទូតជាមួយទីក្រុងតៃប៉ិ៕




អត្ថបទបន្ទាប់


អាជ្ញាធរ បន្ដរកឃើញក្រុមហ៊ុនអចលនទ្រព្យ និងហាងបញ្ចាំជាច្រើនធ្វើអាជីវកម្មដោយគ្មានអាជ្ញាបណ្ណ

ព័ត៌មាន
ថ្នាក់ដឹកនាំនិយ័តករអាជីវកម្មអចលនវត្ថុនិងបញ្ចាំ នៃអាជ្ញាធរហិរញ្ញវត្ថុមិនមែនធនាគារបានគូសបញ្ជាក់ថា និយ័តករបានរកឃើញក្រុមហ៊ុនអភិវឌ្ឍន៍អលចនទ្…

អាមេរិកគ្រោងប្រកាសដាក់ទណ្ឌកម្មបន្ថែមទៀតប្រឆាំងរបបយោធានៅមីយ៉ាន់ម៉ា

ព័ត៌មាន
មន្ត្រីជាន់ខ្ពស់ក្រសួងការបរទេសអាមេរិកបាននិយាយនៅថ្ងៃពុធទី២២មីនានេះថា សហរដ្ឋអាមេរិកនឹងប្រកាសដាក់ទណ្ឌកម្មបន្ថែមទៀតប្រឆាំងនឹងស្ថាប័នរដ្ឋមួយចំ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ