Advertisement
ចំណូលពន្ធដារ

ចំណូលពន្ធដារ ប្រមូលបានជិត ២ពាន់លានដុល្លារ កើនឡើងប្រមាណ ៣០% នៅ៨ខែ ឆ្នាំ២០១៩


ចំណូលពន្ធដារ ដែលជាប្រភពចំណូលដ៏សំខាន់មួយ របស់រដ្ឋ បានបន្តការកើនឡើងពីមួយខែទៅមួយខែ មួយឆ្នាំទៅ មួយឆ្នាំ។ ជាក់ស្ដែង នៅ៨ខែ ឆ្នាំ ២០១៩នេះ ចំណូលពន្ធដារ ប្រមូលបានជិត២ ពាន់លានដុល្លារអាមេរិក ស្មើនឹងជាង ៨៥ ភាគរយ នៃផែនការប្រចាំឆ្នាំ បើគិតជាកំណើនធៀបនឹង៨ខែ ឆ្នាំ២០១៨ ឃើញថា បានកើនឡើងប្រមាណ៣០%។ នេះបើតាមរបាយការណ៍ដែលបានចេញផ្សាយដោយអគ្គនាយកដ្ឋាពន្ធដារ។
ចំណូលពន្ធដារ ប្រមូលបានជិត ២ពាន់លានដុល្លារ កើនឡើងប្រមាណ ៣០% នៅ៨ខែ ឆ្នាំ២០១៩ (រូបភាព៖ ហ្វេសប៊ុកអគ្គនាយកដ្ឋាន​ពន្ធដារ)
ដោយ
Advertisement

បើតាម​របាយការណ៍ ពី អគ្គនាយកដ្ឋានពន្ធបាន​បង្ហាញថា គិតរយៈពេល ៨ខែឆ្នាំនេះ ចំណូលពន្ធ អាករ ដែលប្រមូលបាន ដោយអគ្គនាយកដ្ឋានពន្ធដារ មានចំនួន ១.៩៥២ លានដុល្លារអាមេរិក ស្មើនឹង ៨៥,៣៣% នៃផែនការ​ប្រចាំឆ្នាំ។ បើសិនជាធៀបនឹង​រយៈពេល​ដូចគ្នា​កាលពីឆ្នាំ២០១៨ ឃើញថា មានការកើនឡើង​ជាទឹកប្រាក់ ៤៤៩,៣៤ លានដុល្លារអាមេរិក ស្មើនឹង​អត្រាកំណើន​ជាភាគរយ ២៩,៨៩%។

ក្នុងនោះដែរ នៅ៨ខែ ឆ្នាំនេះដែរ ប្រភេទពន្ធ​សំខាន់ៗ ក៏បាន​បន្តរក្សាកំណើន​ដែរ ធៀបនឹង​រយៈពេលដូចគ្នា​កាលពីឆ្នាំ២០១៨។ តួយ៉ាង ពន្ធលើប្រាក់ចំណូល​កើនឡើង ២៥,៨៩% អាករពិសេស កើន២៦,៦១% ពន្ធលើប្រាក់​បៀវត្ស​កើនឡើង​១៦,១២% និងពន្ធប្រថាប់ត្រា​លើអចលនទ្រព្យ កើន ៦០,១៨%។

ដោយឡែក​ បើគិត​តែក្នុងខែ​សីហាមួយប៉ុណ្ណោះ ចំណូលពន្ធដារ មានជាង ២១៥,៤៥ លានដុល្លារ​អាមេរិក ស្មើនឹង​៩,៤១% នៃផែនការ​ប្រចាំឆ្នាំ ហើយបើធៀបនឹង​ខែសីហា​ឆ្នាំ២០១៨ ឃើញថា​ បានកើនឡើង​ជាទឹក​ប្រាក់ ៦៨,៥៤ លានដុល្លារអាមេរិក ស្មើនឹងអត្រា​កំណើន​៤៦,៦៦%។ នេះបើតាម​របាយការណ៍ពី​អគ្គនាយកដ្ឋាន​ពន្ធដារ​ដដែល។ 

ឯកឧត្តម គង់ វិបុល ប្រតិភូរាជរដ្ឋាភិបាល​ ទទួលបន្ទុកអគ្គនាយក នៃអគ្គនាយកដ្ឋានពន្ធដារ បាន​លើកឡើងថា កំណើននៃការ​ប្រមូលពន្ធដារនេះ គឺដោយសារតែ​មានការអនុវត្ត​នូវកំណែទម្រង់​រដ្ឋបាល​សារពើពន្ធ និងការធ្វើ​ទំនើបកម្ម​ពន្ធដារ ដែលថ្មីថ្មី​នេះ រួមមាន ​ការដាក់​ឲ្យមាន ប្រើប្រាស់នូវ​ប្រព័ន្ធ E-VAT ដើម្បី​ពង្រឹង​ការគ្រប់គ្រង​ការបង្វិលសង និងប្រើប្រាស់​ឥណទាន​អាករលើតម្លៃ​បន្ថែម ឲ្យមានប្រសិទ្ធភាព និងភាពត្រឹមត្រូវ​ជាដើម៕ 

Advertisement
© 2019 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ការនាំ​ចេញ​កសិផល​វៀតណាម​ទៅកាន់​ទីផ្សារ​ចិនធ្លាក់ចុះជាង ៩%

ព័ត៌មាន
ការនាំចេញ​ផលិតផល​កសិកម្ម​របស់​វៀតណាម ទៅកាន់​ប្រទេស​ចិន ចន្លោះពីខែមករា ដល់ខែ​កក្កដា ឆ្នាំ​២០១៩ បានធ្លាក់ចុះ​ជាង ៩% បើធៀបនឹងរយៈពេល...

តើ​ផ្សារ​ទំនើប​ប្រណីត The Bridge Lifestyle Mall មានអ្វីពិសេសខ្លះ?

ព័ត៌មាន
ជាផ្សារ​ទំនើប​ដ៏​ប្រណីត​បំផុត​សម្រាប់​ជីវិត​បែប​ស៊ីវិល័យ The Bridge Lifestyle Mall បាន​បើក​ដំណើរការ​ហើយ នៅ​រាជ​ធានី​ភ្នំពេញ ដោ...
ច្រើនទៀត

អត្ថបទស្រដៀង


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ