ស្ថានភាពខុនដូរនៅថៃ

ទីផ្សារលក់ខុនដូនៅថៃ បន្តធ្លាក់ចុះ៤ត្រីមាសជាប់គ្នា ដោយសារការផ្គត់ផ្គង់លើសតម្រូវការ


សន្ទស្សន៍តម្លៃខុនដូនៅតាមទីផ្សារសំខាន់ៗជាច្រើនកន្លែងក្នុងប្រទេសថៃ នៅតែបន្តរាយការណ៍ពីការធ្លាក់ចុះ។ មជ្ឈមណ្ឌលព័ត៌មានអចលនទ្រព្យថៃ បានរាយការណ៍ថា គម្រោងខ្លះបានកសាងឡើងមក រយៈពេល៣ឆ្នាំហើយ ប៉ុន្តែនៅតែមិនទាន់អាចបញ្ចប់ការលក់គម្រោងរបស់ខ្លួនបាននៅឡើយទេ បើទោះបីជាម្ចាស់គម្រោងមួយចំនួនបានប្រកាសកម្មវិធីបញ្ចុះតម្លៃក៏ដោយចុះ។
ស្ថានភាពខុនដូរនៅថៃ
ដោយ

សារព័ត៌មានបាងកកប៉ុស្តិ៍ថ្មីៗនេះ បានរាយការណ៍ថា សន្ទស្សន៍តម្លៃខុនដូថ្មីៗនៅខេត្ត នុនថាបុរី និងសាមុតប្រាកាន បានធ្លាក់ចុះបួនត្រីមាសជាប់ៗគ្នា ដោយសារតែការផ្គត់ផ្គង់លើសតម្រូវការ។ លោក វិឆ័យ វិរ៉ាតកាផាន ( Vichai Viratkapan) អគ្គនាយកស្តីទីនៃមជ្ឈមណ្ឌលព័ត៌មានអចលនទ្រព្យ បាននិយាយថា ការធ្លាក់ចុះជាបន្តបន្ទាប់នៃសន្ទស្សន៍តម្លៃខុនដូនៅខេត្តទាំងពីរអាចបណ្តាលមកពីគម្រោងចាស់ៗ ដែលមាននៅលើទីផ្សារតាំងពីមុនឆ្នាំ២០២១។

លោកបានមានប្រសាសន៍ថា តាមរបាយការណ៍នៅក្នុងបញ្ជីសារពើភណ្ឌប្រចាំឆ្នាំ គម្រោងខុនដូជាច្រើនគឺបានសល់នៅក្នុងបញ្ជីអស់រយៈពេល៣ឆ្នាំមកហើយ ទោះបីជាគម្រោងទាំងនេះមានតម្លៃទាបក៏ដោយ​។

តាមរបាយការណ៍ដូចជានៅខេត្តនុនថាបុរី គម្រោងខុនដូមាននៅសល់រហូតដល់ជាង៦ពាន់៧រយយូនីត គិតជាទឹកប្រាក់ប្រមាណជាជិត១៥ពាន់លានបាត ឫប្រមាណជាង៤០០លានដុល្លារ រហូតដល់ដំណាច់ត្រីមាសទី២ នៃឆ្នាំ២០២៣ នៅក្នុងនោះគម្រោងដែលបញ្ចប់ការសាងសង់ហើយគឺមានដល់ទៅជិត៣ពាន់៥រយយូនីត។ រីឯតម្លៃវិញនៅពេលនេះនៅសល់ត្រឹមតែ៣លានបាត ឫជាង៨ម៉ឺនដុល្លារក្នុងមួយយូនីតតែប៉ុណ្ណោះ។

នៅខេត្តសាមុតប្រាកានវិញ ខុនដូមានចំនូនសរុបជិត៦ពាន់៧រយយូនីត ដែលមានតម្លៃសរុបប្រមាណជា២៣ពាន់លានបាត ឫជាង៦៣០លានដុល្លារ ។ ក្នុងចំនួននេះគម្រោងដែលកសាងហើយមានជាង៨០០យូនីត រីឯតម្លៃលក់វិញគឺក្រោម៨ម៉ឺនដុល្លារ ក្នុងមួយយូនីត។

បញ្ហានៃការកកស្ទះការលក់ខុនដូទាំងនេះគឺត្រូវបានគេអះអាងថា ដោយសារតែបញ្ហាស្ថានភាព សេដ្ឋកិច្ចមិនសូវអំណោយផល ស្របពេលដែលមានសេចក្តីរាយការណ៍ថា ពលរដ្ឋថៃមួយចំនួនបានជាប់បំណុលដល់ទៅ៩០ភាគរយ នៃប្រាក់ចំណូល ដែលពួកគេរកបាននៅពេលនេះ ដូច្នេះហើយបានជាអ្នកលក់ខុនដូមានបញ្ហា។

លោក វិឆ័យ បាននិយាយថា យុទ្ធនាការបញ្ចុះតម្លៃត្រូវបានដាក់ចេញដោយគម្រោងនានាដែលបានសាងសង់ហើយតាំងពីឆ្នាំ២០២១ ទោះបីជាតម្លៃនៃការចំណាយអភិវឌ្ឈន៍គម្រោងទាំងនេះនៅតែខ្ពស់ដូចពីមុនក៏ដោយ។

ក្រៅពីខេត្តទាំងពីរសន្ទស្សន៍តម្លៃសរុបនៃខុនដូថ្មី ដែលដាក់លក់នៅទីក្រុងបាងកក និងខេត្តជិតខាងក្នុងត្រីមាសទី៣ ឆ្នាំ២០២៣ កើនឡើង១,២ភាគរយ​ បើធៀបនឹងរយៈពេលដូចគ្នា កាលពីឆ្នាំមុន៕

ដោយៈ សរ សុជាតិ

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


វៀតណាមបន្តកាត់បន្ថយពន្ធលើតម្លៃបន្ថែម២% ដើម្បីជំរុញការចាយវាយរបស់ប្រជាពលរដ្ឋ

ព័ត៌មាន
រដ្ឋាភិបាលវៀតណាម បានផ្តល់ភ្លើងខៀវដល់សំណើរបស់ក្រសួងហិរញ្ញវត្ថុ ដើម្បីបន្តការអនុវត្តការកាត់បន្ថយពន្ធលើតម្លៃបន្ថែមចំនួន២ភាគរយ រហូតដល់ពាក់កណ្ត…

ក្រុមហ៊ុន Foxconn របស់តៃវ៉ាន់ ប្រឈមមុខនឹងសវនកម្មពន្ធដារ និងការស៊ើបអង្កេត

ព័ត៌មាន
ប្រព័ន្ធផ្សព្វផ្សាយរដ្ឋរបស់ចិន បានរាយការណ៍កាលពីថ្ងៃអាទិត្យថា ក្រុមហ៊ុនបច្ចេកវិទ្យាតៃវ៉ាន់ Foxconn Technology Group ដែលជាអ្នកផ្គត់ផ្គង់ដ៏ច្រ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ